បុរស​ម្នាក់​បាត់​ខ្លួន​៤​ថ្ងៃ ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់ សព​ហើមរលួយ​ក្រោម​ដើម​ព្រីង​

0

​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ការភ្ញាក់ផ្អើល​មួយ​របស់​ប្រជាពលរដ្ឋ​បានកើត​ឡើង ខណៈដែល​អ្នកស្រុក​ទៅ​បេះ​ត្រួយ​ស្តៅ បាន​ប្រទះឃើញ សព​បុរស​ម្នាក់​ដេកស្លាប់​ហើម​ស្អុយរលួយ​នៅ​គល់​ដើម​ព្រីង​មួយ ចំណុច​ក្រាំង​ឆាន ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ដំបូង​ឡើង​សព​ជនរងគ្រោះ​ខាងលើ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។IMG-20150521-WA0002
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌ បាន​និយាយ​អោយដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​នេះ សមត្ថកិច្ច ក៏បាន​ទៅ​ព័​ទ្ឋ​ខ្សែការពារ​ជុំវិញ​សព តាម​ជំនាញ​បច្ចេកទេស​ទាក់ទង​តាម​ប៉ុស្តិ នគរបាល​រដ្ឋបាល​ក្នុងស្រុក ដើម្បី​ជូនដំណឹង​ដល់​គ្រួសារ​ណា ដែលមាន​បាត់​សមាជិក​របស់ខ្លួន រហូតដល់​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក ថ្ងៃ​ដដែល បានទទួល​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង បាន​បាត់​សមាជិកគ្រួសារ​ម្នាក់ ។ ក្រោយមក​ក្រុម​គ្រសារ​ខាងលើ បានមក​ពិនិត្យ​សព​ជនរងគ្រោះ ទើប​ដឹងថា ជា​ក្រុមគ្រួសារ​ខ្លួន មានឈ្មោះ វង់ សុខ អាយុ​៤០​ឆ្នាំ មាន​ប្រព​ន្ឋ​ឈ្មោះ ជាម វ៉ុ​ន មានកូន​ស្រី​ម្នាក់ ។IMG-20150521-WA0010
​ ​បុរស​ម្នាក់​ឈ្មោះ ផ្ល​ង់ បុល អាយុ​៣៩​ឆ្នាំ ដែល​ត្រូវជា​ក្មួយបង្កើត ជនរងគ្រោះ បាន​និយាយ​អោយដឹងថា កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ រូបគាត់​និង​ឪពុកមា​ដែល​ស្លាប់​នេះ បាននាំគ្នា​ដើររក​ក្របី​ដែល​បាន​បាត់​ចំនួន​៥​ក្បាល ពេល​ដើរ​មកដល់​ចំណុច​មាត់​អូរ បានឃើញ​ដាន​ក្របី ហើយ​បាន​បំបែក​គ្នា​ដើររក រហូត​ល្ងាច​នៅតែ​មិនឃើញ​ក្របី រូបគាត់​ក៏​ដើរមក​កន្លែង​ដើម​វិញ តែ​មិនឃើញ​ឪពុកមា​នោះទេ គាត់​ក៏​ដើរ​ត្រឡប់ទៅផ្ទះ​វិញ​។ ស្រាប់តែ​ឃើញ​ក្របី​ទាំង​៥​ក្បាល ដើរមក​ដល់​ភូមិ​វិញ ប៉ុន្តែ​មិនឃើញ​ឪពុកមារ​នោះឡើយ និង​ក៏បាន​ប្រាប់​ដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ដែរ លុះ​ស្អែក​ឡើង នាំគ្នា​តាមរក​ទៀត​នៅតែ​មិនឃើញ ។ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែឧសភា នេះ​ស្រាប់តែ​ប្រជាពលរដ្ឋ ដែល​នាំគ្នា​ទៅ​បេះ​ត្រួយ​ស្តៅ បាន​ធំ​ខ្លិនស្អុយ ក៏​នាំគ្នា​ដើររក ក៏បាន​ប្រទះ​សព​ឪពុកមារ​គាត់​ដេកស្លាប់ នៅក្រោម​ដើម​ព្រីង ក្នុង​ក្រឡុក​មួយ ។
​ ​នៅពេល​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​រួចមក សមត្ថកិច្ច​បាន​និយាយ​អោយដឹងថា នៅលើ​សាកសព ពុំមាន​ស្លាកស្នាម​អ្វី គួរអោយ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​ឡើយ ហើយ​សមត្ថកិច្ច ក៏​ប្រគល់​សព​ជនរងគ្រោះ​អោយទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី ៕IMG-20150521-WA0006