អង្គការ AIF និង​សមាគម ICA រកស៊ី​វិនិយោគ​ដាក់​ប្រាក់​១០០០​ដុល្លារ បានការ​ប្រាក់​១០០​ដុល្លា​ក្នុង​១​ខែ​ ​ត្រូវ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន នេះ​ជា​សកម្មភាព​ខុសច្បាប់​

0


​នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គ​ណះ​កម្ម​ការមូល​ប​ត្រ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ជូនដំណឹង ដល់​សាធារណជន ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ការដាក់​ប្រាក់​សន្សំ រឺ​ប្រាក់​វិនិយោគ នៅក្នុង​គំរោង​វិនិយោគ របស់​ក្រុមហ៊ុន EBC ដែល​បាន​ធ្វើឡើង​តាមរយះ អង្គការ AIF និង​សមាគម ICA ឬ​តាមរយះ​បណ្តាញ​តៗ​គ្នា ដែលជា​សកម្ម​ភាពខុស​ច្បាប់​ទាំងនេះ ។​11264352_1589132274692141_378880782_n
​ករណី​ទាំងអស់នេះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន និយាយថា ពួកគាត់​មានការ​រ​ព្រួយ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង ដោយ​ប្រជាពលរដ្ឋ និង​មន្ត្រី​មួយចំនួន ខណៈ​ខ្ចីលុយ​ពី​ធនាគារ ដែលមាន​អត្រា​ការប្រាក់​ទាប យកទៅ​វិនិយោគ​ជាមួយ​អង្គការ​ខាងលើ នៅពេល​អនាគត ដោយ​ពួកគាត់​មាន​ជំនឿ​ទៅលើ​អង្គការ​ខាងលើ ដែល​បាន​ពន្យល់​ផ្សព្វផ្សាយ​ពី​ផលចំណេញ​ខ្ពស់ ធ្វើ​ឲ្យ​ពួកគាត់​មួយចំនួន ត្រួវ​បង្ខំចិត្ត​លក់​គោ លក់​ដីស្រែ យក​ប្លង់ដី និង​ប្លង់​ផ្ទះ​ដាក់បញ្ចាំ​ទៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​នៅក្នុង​ខេត្ត តែ​ផ្ទុយទៅវិញ បើ​លទ្ធផល​អវិជ្ជមាន​វិញ​នោះ ពួកគាត់​និង​វេទនា​ជាក់​ជាមិនខាន ។​11256443_1589132278025474_126157392_n
​សូម​រំលឹកថា កន្លងមក​សារ​ព័​ត៏​មាន​ក្នុងស្រុក ធ្លាប់បាន​ចុះផ្សាយ​អំពី​ក្តីបារម្ភ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ក្នុងប្រទេស កំពុងតែ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​មានការ​សង្ស័យ ទៅលើ​អង្គការ​មួយ ដែលមាន​ឈ្មោះថា (​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​អាស៊ី​អា​គ្នេ​យ៏​AIF) ដែល​បាន​ចុះ​ផ្សព្វផ្សាយ នៅក្នុង​ស្រុក​ក្នុង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ខេត្ត​ផ្សេងៗ​មួយចំនួន នៅក្នុង​ប្រទេស ហើយ​បាន​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ ក្រោមរូបភាព​វិនិយោគ ដោយ​ដាក់​លុយ​ក្នុង​អង្គការ​មួយ​នេះ ដោយ​តម្រូវ​ក្នុង​១​ក​ញ្ជា​ប់ គឺមាន​ទឹកប្រាក់​២០០០​ដុល្លារ ដោយ​ទទួលបាន​ការប្រាក់​ត្រឡប់មកវិញ គឺ​២០០​ដុល្លារ​ជា​រៀងរាល់ខែ​ដែល​ពីមុន​ក្នុង​១​ក​ញ្ជា​ប់ មាន​ទឹកប្រាក់​តែ​១០០០​ដុល្លា ហើយ​ទទួលបាន​ការប្រាក់​១០០​ដុល្លារ ជា​រៀងរាល់ខែ ស្មើនឹង​អត្រា​ការប្រាក់​១០​ភាគរយ ។​11356240_1589132288025473_424662715_n 11275139_1589132398025462_873745481_n
​អង្គការ​ខាងលើ សំអាង​លើ​លិខិតអនុញ្ញាត​ផ្សព្វផ្សាយ ពី​ក្រសួងមហាផ្ទៃ តាម​លិខិត​លេខ ១៧៩៣ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ របស់​ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, លិខិតអនុញ្ញាត​ផ្សព្វផ្សាយ​លេខ​៧៩២ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤ របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ៕