បន្ទាយមានជ័យៈ ប្រជាពលរដ្ឋក្នុងភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចំនួន៤៥គ្រួសារ បានផ្ទុះការតវ៉ាការពីថ្ងៃទី២២ ឧសភា ២០១៥ នៅមុខសាលាខេត្តសុំអោយអាជ្ញាធរខេត្តជួយធ្វើអន្តរាគមន៍លើក្រុមហ៊ុនកាយដីភ្នុំលក់ “ញ៉ាំ សាវួន” ដែលបានបង្ករអោយបាក់ដីដាច់ផ្លូវលំនិងប៉ះពាល់ដីចំការអាចបាក់ទៅថ្ងៃមុខ។
តាមការអះអាងរបស់តំណាងប្រជាពលរដ្ឋ5នាក់លើ៤៥គ្រួសារបានអោយដឹងថា មូលហេតុដែលពួកគាត់នាំគ្នាមកសាលាខេត្តក៍ព្រោះតែក្រុមហ៊ុនកាយដីភ្នុំរបស់លោក ស្រី ញ៉ាំ សាវួន បានធ្វើទុកបុកម្នេញមកលើពួកគាត់ ដោយមិនដែលផ្តល់នូវសេចក្តីសុខជួនពួកគាត់ឡើយ ដោយបានយកគ្រឿងចក្រចូកកាយដីតាំងពីដីភ្នុំពង្រលក់ ស្ទើរតែដល់កំពូលភ្នុំហើយបន្តមកកាយដីជើងភ្នុំជាប់និងដីចំការរបស់ពួកក្លាយជារណ្តៅធំជម្រៅជាង12ម៉ែត្រទំហុំប្រហែល100ម៉ែត្របួនជ្រុងដែលជាប់អោយបាក់ដីផ្លូវលំចូលចម្ការនៃខាងកើតភ្នុំរបស់ពលរដ្ឋ បណ្តាលធ្វើអោយពួកគាត់មិនអាចដឹកកសិផលបានព្រមទាំងបង្ករការភ័យខ្លាចបាក់ដីផ្លាក់កូនក្មេងស្លាប់ទៀតផង ។
ឆ្លើយតបនិងបញ្ហាខាងលើ លោក ចុងផែត អភិបាលរងខេត្តបន្ទាយមានជ័យដែលបានអនុញ្ញាត្តអោយតំណាងពលរដ្ឋ5រូបចូលជួបដោះស្រាយបានចាត់អោយក្រុមការងារខេត្តដឹកនាំដោយ លោក ឈឿង ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្ត ទៅដល់ទីតាំងដីបញ្ឍប់សកម្មភាពក្រុមហ៊ុនមិនអោយធ្វើសកម្មភាពនិងបានអោយកហរុមហ៊ុនធ្វើកិច្ចសន្យាធ្វើផ្លូវជូនប្រជាពលរដ្ឋនិហសងផលប៉ះពាល់ដល់ម្ចាស់ដីចម្ការដែលក្រុមហ៊ុនបានបង្ករប៉ះពាល់។
សូមបញ្ជក់ថារឿងកាយដីភ្នុំលក់ពីសំណាក់ក្រុមហ៊ុននានាកន្លងមកខ្លះមានច្បាប់ខ្លះគ្មានច្បាប់ដោយអាងអំណាចមិនត្រឹមតែយកដីលក់ដោយខុសច្បាប់ឬបច្ចេកទេសនោះទេវាថែមទាំងបានយកដីដែលកាយលក់រួចកាន់កាប់លក់បន្តនិងបំផ្លាញផ្លូវថែមទៀតរហូតអាជ្ញាធរខេត្តសម្រេចបញ្ឍប់អាជីវកម្មកាយដីភ្នុំទាំងអស់ហើយចំពោះក្រុមហ៊ុនខាងលើក៍បញ្ឍប់ដែរ តែក្រុមហ៊ុននេះនៅបន្តលួយកាយដីពីកន្លែងមួយទៅកន្លែងមួយរហូតប៉ះពាល់ខ្លាំងដល់ពលរដ្ឋទៀត។

ទោះបីជាមានការចុះដោះស្រាយពីសំណាក់អាជ្ញាធរខេត្េយ៉ាងណាក៍ដោយពលរដ្ឋនៅតែបន្តមិនទុកចិត្តនិងព្រួយបារម្មដដែលព្រោះថាជាញឹកញាប់ជាងគេពួកគាត់តែត្រូវក្រុមហ៊ុននេះក្រុមហ៊ុននោះមករំលោភបំពានប៉ះលើដីចម្ការ៕




































