កំពង់ឆ្នាំង៖បុរសម្នាក់បានសម្លាប់ខ្លូន ដោយយកខ្សែនីឡុងចងកនិងធ្នឹមផ្ទះ ដោយសារតែតូចចិត្តនិងខ្លួនមានជម្ងឺរ៉ាំរៃប្រចាំកាយជាយូរឆ្នាំមកហើយអស់លុយកាក់ប្រពន្ធកូនច្រើនមើលមិនជា។ករណីធ្វើអត្តឃាតនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ។
ស្ត្រីឈ្មោះ លី ថា អាយុ៤៨ឆ្នាំដែលត្រូវជាប្រពន្ធរបស់បុរសធ្វើអត្តឃាតខាងលើបានរៀបរាប់អោយដឹងថា៖ប្តីរបស់គាត់ឈ្មោះ នូ លៀប (ហៅ ដូង) អាយុ៤៥ឆ្នាំ គាត់មានជម្ងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ទោះជាគាត់ដែលជាប្រពន្ធខំព្យាយាមទិញថ្នាំមកព្យាបាលជម្អឺប្តីរបស់គាត់យ៉ាងណាក៏នៅតែមិនជាដែរ គឺគ្រាន់តែបានធូរស្បើយម្តងម្កាលប៉ុណ្ណោះ។កន្លងមកប្តីរបស់គាត់ក៏ធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែកាលណោះត្រូវបានគេឃើញហើយក៏បានជួយទាន់ តាំងពីពេលនោះមកដល់ថ្ងៃនេះមានរយះពេលជាង២ខែមកហើយ ឥឡូវនេះប្តីរបស់គាត់ធ្វើបានសម្រេចតាមបំណងរបស់គាត់ហើយ។ 
លោក យឹម សុផល នាយផ្នែកព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលស្រុករលារប្អៀរបានអោយដឹងថា៖តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្តខេត្ត ស្រុក សហការជាមួយ គ្រូពេទ្យឃុំ លោកមេភូមិសិឡាង លោកជំទប់ឃុំទី២ និងក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានអះអាងថា បុរសរងគ្រោះខាងលើពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីផ្សេងនោះឡើយ។
ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចមក សពបុរសអត្តឃាតត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យទៀនក្នុងមូលដ្ឋានតាមប្រពៃណីខ្មែរ៕





































