មន្ត្រី​សហគម​នេសាទ​មាត់​ខ្លា​ចាប់​ពលរដ្ឋ​ម្នាក់​បង្កៃ​សត្វ​វាយ​រងរបួស​ធ្ងន់ធ្ងរ​

0

​សៀមរាប​៖ បរ​ស់ម្នាក​ដើរ​បង្កៃ​សត្វ​ហួស​ចូលក្នុង​ដែន​អភិរក្ស​របស់​សហគម​នេសាទ​មាត់​ខ្លា​ត្រូវបាន​មន្ត្រី​សហគម​នេសាទ​ចាប់វាយ​និង​តំបង​រងរបួស​ធ្ងន់ធ្ង​រ​ដោយ​ចោតថា​ចូល​ឆក​ត្រី​។​
ហេ​ហុ​ការ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៥ អន្លង់​អភិរក្ស បឹង​វែង ស្ថិតក្នុង​ឃុំmmexport1402753339625​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​ជនរងគ្រោះ​មានឈ្មោះ គូ គាំង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រសនៅ​ភូមិ​មា​តើ​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប លោក គូ គាំង ជា​ជនរងគ្រោះ​បានអោយ​អ្នក​សារ​ព័​ត៏​មាន​ដឹងថា​លោក​បាន​ដើរ​បង្កៃ​សត្វ​ហួស​ចូលក្នុង​ដែន​អភិរក្ស​សហគម​នេសាទ​មាត់​ខ្លា ហើយ​ត្រូវបាន​មន្ត្រី​សហគម​នេសាទ​មាន​គ្នារ​ចាប់វាយ​និង​តំបង​បណ្តាលអោយ​បែក​ភ្នែក​ជើង​និង​ភ្លៅ​យ៉ាងធ្ងន់ធ្ង តែ​សំណាងល្អ​លោក​បាន​រត់​រួចមក​ប្តឹង​មេឃុំ​បន្តា​ប់​មក​បានមក​សំរាក​ព្យាបាល​នៅ​ប​ន្ទីរ​ពេទ្យ​បង្អែក​ស្រុក សូទ្រនិគម​។​
​លោក គូ គាំង​បាន​បន្តថា មូល​ហេតុដែល​មន្ត្រី​សហគម​នេសាទ​មាត់​ខ្លា ចាប់​លោក​វាយ​គឺ​ពួកគេ​ខឹង​និង​លោក​បាន​ចូលក្នុង​ដែន​អភិរក្ស​របស់គេ ហើយ​ឃើញ​មាន​បទល្មើស​នេសាទ​ជាច្រើន​។​
​ជនរងគ្រោះ​ន​បាន​បន្តទៀតថា ពេលនេះ​លោក​បានដាក​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​អន្លង់​សំណរ រួចរាល់​អស់ហើយ​ប៉ុន្តែ​ខាង​សមត្ថកិច្ច នៅ​មិនទាន់​ចាត់ការ​មន្ត្រី​សហគម​នេសាទ​មាត់​ខ្លា​ដែល​ប្រើ​អំពើ​ហឹ​ង្សា​នៅឡើយ​ទេ​៕ ដោយ ខេង ឧ​ត្ត​ម​