គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ​សណ្ដោង រ​ម៉ក បុក​និង​ម៉ូតូ របួសធ្ងន់​មា្ន​ក់​

0

​កំពង់ធំ​= ស្ដ្រី​មា្ន​ក់បាន​របួសធ្ងន់​ត្រង់​ក្បាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ម៉ូតូ​សន្ដោងរ​ម៉ក បើក​លឿន​ពេក ក៏​ជ្រុល​ទៅបុក​ម៉ូតូ​សង់​ពេញទំហឹង​ក្នុងទិសដៅ​បញ្ចា​ស់ទិស​គ្នា ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣​Image16ខែឧសភា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​ផ្លូវលំ​គ្រួស​ក្រហម ក្នុងភូមិ ស្រ​យ៉ូ​វ ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សន្ដោងរ​ម៉ក​ពណ៍​ខ្មៅ​សេរី​២០១២ ពាក់​ផ្លាក់លេខ ភ្នំពេញ ១​កា​៥៣៥៤ បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ ហ៊ុ​ង អ្នករួមដំណើរ​ឈ្មោះ រ៉ូ សំអាត រស់នៅ​ភូមិ​ម្នា​វ​ជាមួយគ្នា បានធ្វើ​ដំណើរ​ពី​ក្នុងភូមិ​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​ស​ង្កូ​តទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​សង ១២៥ ពណ៍​ខ្មៅ សេរី​២០១៤ អត់​ផ្លាកលេខ​បើកបរ​ដោយ​ស្ដ្រី​ម្នាក់​ឈ្មោះ យ៉​ន ឡៃ ក្នុងទិសដៅ​បញ្ចា​សទិស​គ្នា​ពេញទំហឹង បណ្តា​ឲ្យ​អ្នកជិះ​ម៉ូតូ​ដួល​បោក​ចំក្បាល់​របួសធ្ងន់ ក្រោយមក​ក៏​ប​ញ្ចូ​ន អ្នករបួស​ទៅ​មន្ទីរពេទ្យ វៀតណាម​ក្នុង​ខេត្តកំពង់ធំ ។​Image14
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​អូស​ម៉ូតូរ​ម៉ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក ដើម្បី​នៅ​ប៉ុស្ដិ​នគ​បាល ស្រ​យ៉ូ​វ រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ប៊ុន រិទ្ធី​Image17Image13Image15