​មីនតោន​បំផ្លាញ​ភ្នែក​ទាំងសង្ខាង​របស់​កសិក​រ​ដែល​កំពុង​ភ្ជួរ​ដីស្រែ​

0


បាត់ដំបង​: មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​ដោយសារ​តែមាន​សំលេង​ផ្ទុះ​គ្រាប់មីន​យ៉ាងខ្លាំង ដែល​បាន​បង្ក​អោយ​យុវជន​ម្នាក់​រងរបួស​ទម្ងន់​ទៅលើ​ភ្នែក​ទាំងសង្ខាង នៅពេលដែល​គេ​កំពុង​ភ្ជួរស្រែ​ដាស់ដី ត្រង់ចំនុច​ខាងជើង​វត្ត​អន្លង់​ក្តី​ប្រហែល​5​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​22-5-15 វេលា​ម៉ោង​10,30​នាទី​ព្រឹក បាន​ជាន់​ទៅលើ​គ្រាប់​មីនតោន​បណ្តាលអោយ​ផ្ទុះឡើង​លាន់​ស្នូរ​ដូច​រន្ទះ​។​តាម​សេចក្តី​រាយ​ការ​ពី​ប្រភព​ដែល​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ មាន​យុវជន​ម្នាក់​ឈ្មោះ​ប៊ុន បូរី អាយុ​28​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្រូច ឃុំ​បួរ​ស្រុក​ភ្នំព្រឹក ដែលមាន​ដីស្រែ​នៅ​ម្តុំ​អន្លង់​ក្តី បានរៀបចំ​ត្រាក់ទ័រ​ដើម្បី​ចេញទៅ​ភ្ជូ​រ​ស្រែ​នៅ​ទីនោះ ដោយសារ​តែ​ភ្លៀង​ក៏​ចាប់ផ្តើម​ធ្លាក់​ជា​image (2)បណ្តើរៗ​ហើយ​ដែរ​។​ ប្រភព​ដដែល​បាន​បន្តថា ខណ​:​ពេលដែល​យុវជន​រូបនេះ​កំពុងធ្វើការ​ភ្ជួរ​ដី​នោះ​ស្រាប់តែ​កង់​មុខ​របស់​ត្រាក់ទ័រ​បាន​កិន​ទៅលើ​គ្រាប់​មីនតោន ដែល​បណ្តាលអោយ​ផ្ទុះឡើង​កក្រើក​ធរណី​ព្រមទាំង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដែល​ស្ថិត​នៅក្បែ​ចំនុចកើតហេតុ​នោះ ព្រមទាំង​បាននាំគ្នា​រត់​សំដៅទៅ​កន្លែងកើតហេតុ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​។​នៅ​ទី​នោះគេ​ស​ង្គេ​ត​ឃើញថា ជនរងគ្រោះ​មាន​សភាព​រងរបួស​ត្រង់​ភ្នែក​ទាំងសង្ខាង​ដែល​ធ្វើ​អោយមើល​អ្វី​លែងឃើញ ព្រមទាំង​មាន​របួស​នៅលើ​ខ្លួនប្រាណ​បន្តិច​ប​ន្ទួ​ច ដោយឡែក​ត្រាក់ទ័រ​ត្រូវបាន​ខ្ទេចខ្ទី​អស់​មួយផ្នែក​ខាងមុខ ដោយសារតែ​វា​ស្ថិតនៅ​ចំ​ពីលើ​គ្រាប់មីន​។​ភ្លាមៗ​ទាំង​សមត្ដ​កិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​បានរៀបចំ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅimage (1)កាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះបន្ទាន់ ដោយសារតែ​មុខរបួស​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងពេក​។​គួរ​រំលឹក​ដែរ​ថា ដីស្រែ​នេះ​កន្លងមក​ធ្លាប់បាន​ធ្វើស្រែ​អស់​រយ​:​ពេល​5​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ​។​ចាប់តាំងពី​ដើមឆ្នាំ​2015​មកទល់ពេលនេះ ករណី​ផ្ទុះ​គ្រាប់​មីនតោន​នៅក្នុង​ស្រុក​ភ្នំព្រឹក​មាន​ចំនួន​ពីរលើក​មកហើយ ដោយ​លើកទីមួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​5-5-15 វេលា​ម៉ោង​3,40​នាទី​ល្ងាច ត្រង់ចំនុច​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ដែល​បានសម្លាប់​មនុស្សម្នា​ក់នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​
បញ្ហា​នេះ​ក៏មាន​ការសន្និដ្ឋាន​ពី​កំលាំង​សមត្ថកិច្ច​ជំនាញ​ផងដែរ​ថា ការផ្ទុះ​គ្រាប់​មីនតោន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​នេះ​គឺ​ងា​ច​បណ្តាលមកពី​ការ​ស្លុះ​កង់ ព្រោះ​ក្រោយពេល​ភ្លៀង​ធ្លាក់​ដីស្រែ ចំការ​អាចមាន​សភាព​ជ្រាយ ដូច្នេះ​អាចធ្វើអោយ​កង់​ត្រាក់ទ័រ​ដែលមាន​ទម្ងន់​ធ្ងន់​នោះ​ត្រូវ​សង្កត់​ដល់​ក្បាល​គ្រាប់មីន​នោះ​ជាមិនខាន​។​ម្យ៉ាងវិញទៀត នៅ​តំបន់​នេះ​គឺជា​សមរភូមិ​ក្តៅ​រវាង​ទ័ពព្រៃ​ជាមួយនឹង​ទ័ព​របស់​រាជរដ្ឋាភិបាល​ផងដែរ​៕