កំពង់ឆ្នាំង៖ ការកាប់បំផ្លាញព្រៃឈើលិចទឹកនៅក្នុងតំបន់៣ ស្ថិតនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវបានគេកាប់គាស់រាននិងដុតបំផ្លាញយកមកធ្វើជាកម្មសិទ្ធជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះហាក់ដូចមិនត្រូវបានសមត្ថកិច្ចឬ អាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់ឬបង្ក្រាបអោយបានម៉ឺងម៉ាត់នោះឡើយ។ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំប្រឡាយមាសបានអោយដឹងដូចៗគ្នាថា៖ព្រៃដែលក្រុមជនខិលខូចកំពុងតែកាប់និងដុតបំផ្លាញរុករានយកធ្វើចំកានោះគឺជាព្រៃឈើលិចទឹក្នុងតំបន់៣និងជាតំបន់អភិរក្ស ដែលជាជម្រកត្រីពងកូន ជម្រកសត្វស្វា សត្វគ្រាល សត្វត្រដក់ សត្វក្រសា និងសត្វទុង។ល។ ដែលសត្វទាំងអស់នេះពួកគាត់តែងតែឃើញពួកវាជ្រកនៅទីនោះជារៀងរាល់ថ្ងៃដោយ សារតែទីនោះមានដើមឈើធំៗ និងខ្ពស់ៗ បន្សល់ទុកតាំងពីដូនតាមកម្លេះ។នៅពេលៗនេះប្រជាពលរដ្ឋបានរិះគន់ថា អាជ្ញាធរ និង
សហគមន៏នៅទីនោះ បានបើកដៃអោយជនខិលខូចកាប់និងដុតបំផ្លាញរុករាន តាមតែអំពើចិត្ត ដើម្បីជាផលប្រយោជន៏របស់បក្ខពួកខ្លួន ខុសនឹងច្បាប់ជលផល ប៉ុន្តែហាក់បីដូចគ្មានការទប់ស្កាត់និងបង្ក្រាបឡើយ។ព្រៃអភិរក្សដំបន់៣ ដែលគេកំពុងតែធ្វើកាប់បំផ្លាញយកដីនេះ គឺមាននៅក្នុងចំណុច បឹងប្រកៀប, បឹងចោលតូច , ព្រៃកោះ , បឹងគ្រោះ , ចោលធំ និងមានក្នុងចំណុចមួយចំនួនទៀត។ទាក់ទងនិងរឿងខាងលើនេះ លោក គង់ គន មេឃុំប្រឡាយមាស បាននិយាយអោយអ្នកយកព័ត៏មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះថា៖លោកបានជ្រាបហើយរឿងប្រជាពលរដ្ឋលូចកាប់ព្រៃធំៗក្នុងតំបន់៣ដើម្បវាតយកដីធ្វើចំការនៅចំណុចខាងលើនេះ ហើយលោកក៏បានស្គាល់ឈ្មោះអ្នកទាំងនោះមួយចំនួនដែរ។ករណីនេះ លោកនិងមានវិធានការ២ចំណុចគឺ ១តាមរកជនខិលខូចយកមកផ្តន្ទាទោសតាមច្បាប់ ២ចុះអប់រំសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋអោយយល់ដឹងពីគុណប្រយោជន៍របស់
ព្រៃឈើ លិចទឹនិងអោយយល់ដឹងអំពីច្បាប់ព្រៃឈើ ព្រោះកន្លងមកលោកធ្លាប់បានចុះព្សព្វផ្សាយស្តីពីច្បាប់ព្រៃឈើនេះជាច្រើនលើកច្រើនសារមកហើយ តែជនខិលខូចមួយចំនួននៅតែលួចប្រព្រឹត្តមិនខ្លាចច្បាប់។ដោយឡែកលោក ពុំ សុផល នាយសង្កាត់រដ្ឋបាលជលផលកំពង់លែង និងលោក សោម ភិរុណ នាយខណ្ណ័រដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះថា៖ករណីលួចកាប់ព្រៃឈើលិចទឹកនៅតំបន់៣ខាងលើនេះ កាលពីឆ្នាំពាក់កណ្តាល២០១៤ សមត្ថកិច្ចលោកបានកសាងសំ ណុំរឿងជនល្មើស៥នាក់ដែលលួចកាប់ព្រៃឈើលិចទឹកខាងលើបញ្ជូនទៅតុលាការខេត្ត ហើយនៅក្នុងខែមេសា ឆ្នាំ២០១៥នេះក៏បានកសាងសំណុំរឿងមនុស្ស៤នាក់ ដែលបានលួចកាប់ព្រៃលិចទឹកខាងលើនេះទៅតុលាកាខេ ត្តរួចហើយ ។ដោយឡែករឿងខាងលើនេះ ព្រៃឈើដែលពួកគេ
បានលួចកាប់បំផ្លាញមានចំនួន ប្រមាណ៦ហិក តា ហើយនៅថ្ងៃទី២៦ ខាងមុខនេះ លោកនិងចុះទៅពិនិត្យស្រាវជ្រាវ រកមុខសញ្ញាជនល្មើសខាងលើនេះ ដើ ម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដោយមិនអោយពួកគេរួចខ្លួនបាននោះឡើយ។ប្រជាពលរដ្ឋបានសុំសំណូមពរដល់ថ្នាក់ដឹកនាំមេត្តា ជួយមានវិធានការទប់ស្កាត់ចំពោះការកាប់និងដុតផំផ្លាញព្រៃអភិរក្សក្នុងតំបន់៣ខាងលើនេះដោយប្រសិទ្ធភាពផង ព្រោះពួកគាត់គិតថាករណីខាងលើនេះបើគ្មានការបើកដៃពីមន្ត្រីខិលខូច សហគមន៍ និងអាជ្ញាធរមូលដ្ឋានទេនោះ ពួកជនល្មើសមួយចំនួនជាបក្ខពួកគេមិនហ៊ានកាប់គាស់ព្រៃលិចទឹកខាងលើនេះឡើយ៕




































