ក្លឹប​សប្ប​តី​ម៉ា​ត បើក​ដំណើរការ​អា​ជី​​វ​កម្ម​ចាប់ពី​ព្រលប់​រហូតដល់​ម៉ោង 2យប់ ហេតុនេះ​ធ្វើឲ្យពលរដ្ជនៅទីនៅ​មិនបាន​ដេក​​ស្កប់ស្កល់​នោះទេ

0

​ ​ពលរដ្ឋ​ទាំងនោះ​បានលើកឡើង​ទៀត​ថា ក្លឹប​សប្ប​តី​ម៉ា​ត បើក​ដំណើរការ​អា​ជី​​វ​កម្ម​ចាប់ពី​ព្រលប់​រហូតដល់​ម៉ោង 2យប់ ហេតុនេះ​ពួកគាត់​មិនបាន​ដេក​​ស្កប់ស្កល់​នោះទេ ។ សព្វថ្ងៃនេះ​ប្រជា​ពលរដ្ឋ​រស់នៅ​ជិត​ក្លឹប​រាត្រី​អត់​គោរព​ច្បាប់​មួយ​នេះ​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ហើយ​ពល​រដ្ឋ​ទាំងនោះ​ទាល់គំនិត​មិនដឹងរ​ត់ទៅ​​ប្តឹង​ឲ្យ​ខាង​ណា​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​នោះទេ បើ​អស់លោក​សមត្ថ​​កិច្ច និង​អាជ្ញាធរ ស្រុក​ពាមរ​ក៏ មិន​អើ​
​ពើ​ឪ​មាន​វិធានការ​ទប់​ស្កាត​តាម​ការប្តឹង​របស់​ពលរដ្ឋ​ម្តងណា​ផង​ហ្នឹង គឺ​ត្រជាក់​​ល្ហឹម ។ បានសេចក្តីថា អាជ្ញាធរ និង​សមត្ថកិច្ច​ទទួល​សំណែន​ម្ចាស់​ក្លឹប​រាត្រី​អ​សម​ហើយ​មើលទៅ​បានជា​បណ្តែត​​បណ្តោយ​ឲ្យ​ក្លឹប​ឌី​ស្កូ​សប្ប​តី​ម៉ា​ត​ធ្វើ​ព្យុះ​ភ្លៀង​ស្រេច​អំពើ​ចិត្ត​បែបនេះ ដោយ​មិន​
​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​ប្រ​ជា​ពលរដ្ឋ​ជិតខាង​ទេ​។ ក្បុង​ករណីនេះ​ស្នើសុំ​ឲ្យ​អភិបាលខេត្ត​ព្រៃវែង​ជួយ​ចាត់​ការ​ក្បុង​រឿងនេះ​បន្ទាន់ បើ​ពុំ​នោះទេ​ភាព​​ថ្នាំ​ថ្នាក់​រវាង​ពលរដ្ឋ និង ថ្នាក់ដឹកនាំ​ក្បុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងស្រុក​​ពាមរ​ក៏ដូចជា​នៅ​ទូទាំង​ខេត្តព្រៃវែង​កាន់​តែ​គំលាត​ឆ្ងាយ​ពីគ្នា​យ៉ាង​ជ្រៀលជ្រៅ​បំ​​ផុត ។ ផ្តើមចេញពី​ភាព​ថ្នាំងថ្នាក់​នេះឯង​
​ទើប​ធ្វើ​ឲ្យ​សន្លឹកឆ្នោត​គណបក្ស​ប្រជា​ជនកម្ពុជា​ខេត្តព្រៃវែង​ចុះខ្សោយ​យ៉ាង​IMG-20150523-WA0047_resized
​គំហុក ។ ឥឡូវនេះ​អស់លោក​ថ្នាក់​​ក្រោម​ល្មម​ភ្ញាក់រលឹក​ធ្វើ​អ្វីៗ​ដើម្បី​រាស្ត្រ​ចាប់ពីពេលនេះ​ទៅជា​ការល្អ ។​ទាក់ទិន​និង​ករណី​ក្លឹប​រាត្រី​ដែល​បង្ក​​រំខាន​ដល់​ភាពសុខសាន្ត​របស់​ប្រជា​ពល​
​រដ្ឋ​ឃុំ​ព្រែក​ខ្សាយ​”​ខ​” លោក​ជុំ សាមឿន​​អភិបាលស្រុក​ពាមរ​ក៌​បានបញ្ជាក់​អះ​​អាង​ថា លោក​បាន​អញ្ជើញ​ម្ចាស់​ក្លឹប​​រាត្រី សប្ប​តី​ម៉ា​តម​ក​ធ្វើ​កិច្ចសន្យា​ដោយ​​កំណត់​ឲ្យ​បើក​ដំណើរការ​សប្បាយ​ត្រឹម​ម៉ោង​11​យប់​ត្រូវ​បិទ បើ​មិន​អនុវត្តតាម​កិច្ចសន្យា​ទេ​អាជ្ញាធរ​និង​មាន​វិធានការ​
​បិទ​ចោល​ទាំងស្រុង ។ វិធានការ​យ៉ាង​ហ្មឺ​ង​មាត់​នេះ​មុន​ដឹង​ជា មេ​ប៉េអឹម​រង​​ខេត្ត​រូបនោះ ខ្លាច​ដែរ​ឫ​អត់​ទេ​បញ្ហា​នេះ​៕​