​បុរស​ម្នាក់​ធ្លាក់​ពីលើ​ស្ពាន​អ្នក​លឿង​ចំ​សរសរ​គ្រឹះ​ស្ពាន​ស្លាប់​មួយ​រំពេច

0


ខេត្តកណ្តាលៈ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​​ម្នាក់​បាន​ធ្លាក់​ពីលើ​ស្ពាន​អ្នក​លឿង​ចំ​សរសរ​​គ្រឹះ​ស្ពាន​ផ្នែក​ខាងក្រោម ដែលមាន​កំពស់​​ប្រហែល​១០​ម៉ែត្រ​ស្លាប់​មួយ​រំពេច ។​ហេតុ​ការ​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ត្រង់​ចំណុច សរសរ​ស្ពាន​ចុង​កាប​ខាង​ក្បូ​ង​ត្រើយ​ខាងលិច ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។ជនរងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់​អត្ត​​សញ្ញាណ មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ពាក់​អាវ​ព​ណ៏​ស​ដៃ​វែង​ឆ្នូត​ខ្មៅ ស្លៀកខោ​ក្រឡា​​ការ៉ូ​ជើង​ខ្លី​សម្បុរ​ខ្មៅ​ស្រអែម​សក់ស្លូត​ដុះ​ពុក​មាត់​ចង្កា បាន​ធ្លាក​ពីលើ​ស្ពាន់​ទៅ​ត្រូវ​គ្រឹះ​​សសរថ្ម​ស្ពាន​ខាងក្រោម បែកក្បាល​ផ្នែក​ខាងក្រោយ រយះ​ចេញ​ខួរ​ស្លាប់​ភ្លាម​មួយ​រំ​​ពេ​ច​នៅនឹងកន្លែង ។​ប្រព​ភ​កន្លែងIMG-20150521-WA0018_resized_1កើតហេតុ​និយាយថា​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ដើរ​​ចុះ​ពីលើ​ស្ពាន​តាម​ជណ្តើរ​នៃ​ផ្នែក​សរសរ​ចុង​កាប​ខាង​ក្បូ​ង​គល់ស្ពាន​ខាងលិច​ស្រាប់​តែ​ចុះ​មកដល់​បង្កាន់ដៃ​ត្រង់​ធ្នឹម គេ​ឃើញ​ជនរងគ្រោះ​បាន​អើត​តាម​ចន្លោះ​បង្កាន់ដៃ​ចូល​ជាង​ពាក់កណ្តាល​ខ្លួន​ក៏​ដាំដូង​ធ្លាក់​មកក្រោម​ទើ​លើ​គ្រឹះ​សសរថ្ម​ស្ពាន បែកក្បាល​ចេញ​ខួរ​ស្លាប់​តែម្តង ។សមត្ថកិច្ច​សូម​ធ្វើការ​អំពាវនាវ​បើសិនជា​​បងប្អូន​ប្រជា​ពលរ​ដ្ធ​ណា​មាន​បាត់​សមាជិក​​គ្រួសារ​ដូច​ភិនភាគ​ខាងលើ រឺ​មានការ​ស​ង្ស​យ័​សូម​មក​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​​កិច្ច អាជ្ញាធរ​ស្រុក​លើកដែក ខេត្តកណ្តាល​
ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕IMG-20150521-WA0020_resized