ក្មេងស្រីអាយុ៧ឆ្នាំម្នាក់បានស្លាប់ក្នុងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះ(រឿងនេះកើតហេតុតាំងម៉ោង១.០០នាទីរំលងអាទ្រាតទើបតែទទួលបាន)

0

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងអណោចអធមខណៈពេលដែលក្មេងស្រីនោះលុងលក់ក្នុងដំណេកនៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិ ព្រៃរកា ឃុំ ឈើទាល ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។FB_IMG_1432370471891ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៥។សមត្ថកិច្ចបានឲ្យដឹងថា៖ករណីគ្រោះអគ្គីភ័យនេះបានឆាបឆេះផ្ទះប្រជពលរដ្ឋ២ខ្នងទំហំ៧×៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ មាស ទ្រី ភេទប្រុស អាយុ ៥២ឆ្នាំ ដោយឡែកកុមារីដែលស្លាប់នោះមានឈ្មោះ គឹម ចាន់ថន អាយុ ៧ឆ្នាំ។សមត្ថកិច្ចបានឲ្យដឹងទៀតថា៖នៅយប់កើតហេតុក្មេងស្រសីរងគ្រោះខាងលើបានដេកជាមួយម្តាយមីងឈ្មោះ លឹម ស្រីពៅ អាយុ ១៥ ឆ្នាំ ពុំមានមនុស្សចាស់នៅជាមួយនោះទេដោយចាស់ៗបានទៅសំរាកនៅផ្ទះផ្សេងមួយទៀតក្បែរផ្សារឈើទាលដោយសំអាងថា៖មានផ្ទះបងប្អូននៅក្បែរគ្នាស្រាប់។ប្រភពដដែលបានឲ្យដឹងទៀតថា៖មូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គីភ័យខាងលើនេះសង្ស័យមកពីផ្ទុះស្សេខ្សែភ្លើង។សំភារៈដែលបាត់បង់រួមមាន មាស៥តំម្លឹង លុយខ្មែរ២លានរៀល រថយន្តប្រភេទ១៥កៅអីចំនួន២គ្រឿង ម៉ូតូ១គ្រឿង ស្រូវ២០០តៅ និង សំភារៈជាច្រើនទៀត។បើតាមសម្តីរបស់យុវតីឈ្មោះ លឹម ស្រីពៅ ត្រូវជាម្តាយមីងរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា៖ពេលដែលខ្លួនកំពុងតែដេកលក់នោះពុំដឹងថាមូលអ្វីដែលបណ្តាលឲ្យភ្លើងឆាបឆេះផ្ទះនោះទេពេលដឹងខ្លួនឡើងស្រាប់តែឃើញភ្លើងឆេះខ្មួលខ្មាញ់និងFB_IMG_1432368829819មានអណ្តាតភ្លើងឆេះពេញផ្ទះរកមើលអ្វីមិនឃើញនោះទេខ្លួនក៏ស្រែកហៅរកក្មួយស្រីដែលតែមិនឮក្មួយឆ្លើយនោះទេដោយឃើញសភាពភ្លើងឆេះរិតតែខ្លាំងខ្លួនក៏សម្រេចចិត្តលោតតាមទ្វារចុះមកដីតែម្តងពេលខ្លួនលោតចុះដល់ដីនោះក៏ឮសំឡេងក្មួយស្រីស្រែកហៅឲ្យជួយប៉ុន្តែមិនដឹងធ្វើមិចពីព្រោះភ្លើងបានឆេះពេញបន្ទុកទៅហើយ។ដោយឡែកប្រភពពីពីប្រជាពលរដ្ឋដែលរស់នៅក្បែគ្នាបាននិយាយថា៖ខណៈភ្លើងកំពុងតែឆេះនោះរូបគាត់បានឡើងពន្លត់ភ្លើពីព្រោះភ្លើងក៏បានឆេះផ្ទះរបស់គាត់ដែរមិនអាចជួយអ្វីបាននោះទេ។ដោយឡែកនៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៥លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឺទ្ធសភានិងអធិការកិច្ចបាននាំយកនៅសំភរៈមួយចំនួនរួមមាន:ថវិកាចំនួន ១លានរៀល សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថវិកាចំនួន៤០០០០០រៀល អំណោយថវិការបស់ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀងចំនួន ១០០០០០រៀល ក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្ត ថវិកាចំនួន ៥០០០០០រៀល ដោយឡែកផ្ទះដែលនៅក្បែត្រូវភ្លើងឆេះតិចតួចនោះត្រូវបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តមួយចំនួននិងថវិកាចំនួន៥០០០០រៀលផងដែរ៕FB_IMG_1432370480841