​លោក​គោ​ស៊ុំ​សារឿ​ត​បានធ្វើ​ការព្រមាន​ដល់​ក្រុមហ៊ុន​លោកស្រី​ញ៉ាំ​សា​រួន​ថាបើ​នៅ​បន្ត​កាយ​ដី​នៅ​ចំណុច​មានទំនាស​ត្រូវ​ទ​ទួល​ខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់​

0

បន្ទាយមានជ័យ​៖ ​ថ្មីៗ​នេះ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៥​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ​ប្រជាពលរដ្ឋ​ជាង​៥០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បាន​លើកគ្នា​មក​តវ៉ា​អំពី​បញ្ហា​រឿង​ក្រុមហ៊ុន​របស់image (3)លោក​ស្រី​ញ៉ាំ​សា​រួន​យក​ម៉ៃ​ខូ​និង​រថយន្ត​ជាច្រើន​គ្រឿង​ដាក់​ទីតាំងនៅ​ចំណុច តំបន់​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជីកដី​លក់​យ៉ាង​អាណាធិបតេយ្យ​ក្នុង​មួយថ្ងៃៗ​រាប់រយ​ឡាន​កាយ​ក្លាយជា​រណ្តៅ​ជ្រៅៗ​ហើយ​មកដល់ពេលនេះ​ក្រុមហ៊ុន​ញ៉ាំ​សា​រួន​នោះ​កាយ​ដល់​ថ្នាល់​ដែលជា​ផ្លូវ​គាត់​ធ្វើដំណើរ​ទៅមក​ពី​ផ្ទះ​ទៅ​ចំការ​អស់​ពាក់កណ្តាល​ហើយ​ក្នុង​ជីកដី​លក់​នេះ​មាន​រយះពេល​ជាង​១​ខែ​កន្លងមកហើយ​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចំការ​របស់គាត់​យ៉ាងធ្ងន់ធ្ង​ពិសេស​ប្រជាពលរដ្ឋ​ទាំងនោះ​មានការ​ព្រួយបារម្ភ​ខ្លា​ខ្លាច​កូនចៅ​គាត់​ទៅធ្វើ​ចំការ​នោះ​ធ្លាក់​ចូលក្នុង​រណ្តៅ​ស្លាប់​ជាយថាហេតុ​ព្រោះ​រណ្តៅ​ដី​ដែល​ក្រុមimage (2)ហ៊ុន​ញ៉ាំ​សា​រួន​ជីក​នោះ​បាក់​បណ្តើរៗ​។​ដោយសារតែ​ក្រុមហ៊ុន​ញ៉ាំ​សា​រួន​នេះ​នៅ​ជ​ជេស​នៅតែ​បន្ត​កាយ​ដី​មានទំនាស់​យ៉ាង​អាណាធិបតេយ្យ​ដោយ​ពុំ​ញញើត​និង​ការហាម​ប្រាម​របស់លោក​អ​ធិ​បាល​ខេត្ត​រយះពេល​កន្លងមក​នោះ​ទើប​លោក​អភិបាលខេត្ត​ចេញ​បទបញ្ជា​សាជាថ្មី​ឲ្យ​មន្ត្រី​ក្រោម​ឪ​វ៉ាត​ចុះមក​ធ្វើការ​ហាមឃាត់​និង​ធ្វើ​ការអាន​លិខិត​របស់​សាលាខេត្ត​ចុះហត្ថលេខា​ដោយ​លោក​គោ​ស៊ុំ​សារឿ​ត​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ញ៉ាំ​សា​រួន​ផ្អាក់​ជាបន្ទាន់​នៅ​ការជីក​កកាយ​ដី​នៅ​ចំណុច​ខាងលើ​បន្ត​ហើយ​ធ្វើការ​ព្រមាន​ដល់​ក្រុមហ៊ុន​ញ៉ាំ​សា​រួន​ថាបើ​នៅតែ​បន្ត​កាយ​និង​ជីកដី​នៅ​ចំណុច​មានទំនាស​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពង្រ​បន្ត​នោះ​ក្រម​ហ៊ុន​ញ៉ាំ​សា​រួម​នោះ​និង​ទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយ​បន្តថា​ថ្មីៗ​នេះ​លោកimage (1)​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បានធ្វើ​លិខិតស្នើរ​សុំ​ដល់​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​បញ្ឈប់​នៅ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ដីភ្នំ​នៅ​ក្រុង​សិរីសោភ័ណ​ទាំងអស់​។​លោក​បាន​បន្តទៀតថា​ដូច្នេះ​រដ្ឋបាលខេត្ត​មិនអាច​ផ្តល់​ការ​អនុ​ញ្ញា​ត្ត​ជូន​ចំពោះ​ការស្នើរ​សុំ​ធ្វើ​អាជីវកម្ម​ដី​ថ្មភ្នំ​ទាំងអស់​ក្នុង​ក្រុង​សិរីសោភ័ណ​បន្តទៀត​បានឡើយ​។​នៅ​ចុងបញ្ចប់​នោះអាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ក្រុមហ៊ុន​របស់លោក​ស្រី​ញ៉ាំ​សា​រួន​ដក​គ្រឿងចក្រ​ទាំងអស់​ចេញពី​កន្លែង​ការដ្ឋាន​និង​ឲ្យ​ក្រម​ហ៊ុន​នោះ​ធ្វើ​ផ្លូវ​សង​ប្រជាពលរដ្ឋ​វិញ​ដោយ​ពុំមាន​ល​ក្ខ័​ខ​ណ្ណ័​៕image