​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​អ្នករត់ម៉ូតូឌុប​ម្នាក់​ពាក់​ព័ន្ធ​និង​ការ​ចែកចាយ​គ្រឿងញៀន​

0

​ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​នៅក្នុង​ផ្ទះ​កាលពី​យប់​ថ្ងៃទី​២១​ឧសភា​ក្រុម​១៣​ភូមិ​៣​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​២​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​លោក​វរសេនីយឯក​កែវ​សុផល​មេបញ្ជាការរង​និង​ជាIMG_2718​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​បាន​ប្រាប់ថា​បុរស​សង្ស័យ​មានឈ្មោះ​ស៊ូ ចាន់​អាយុ​៤៣​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​កន្លែងកើតហេតុ​។​លោក​កែវ​សុផល​បាន​និយាយទៀតថា​ជនសង្ស័យ​ម្នាក់នេះ​ជា​មុខសញ្ញា​ចាស់​ហើយ​មុនពេល​ចាប់ខ្លួន​កម្លាំង​ជុំនាញ​និង​ភ្នាក់ងារ​សម្ងាត់​បាន​តាម​ដាន​ជាច្រើន​ថ្ងៃ​មកហើយ​។​ក្នុងពេល​ចាប់ខ្លួន​ក្រុម​សមត្ថកិច្ច​បាន​ឆែក​រកឃើញ​IMG_2723ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់​តូច​.​ទូរស័ព្ទ​១​និង​ម៉ូតូ​១​គ្រឿង​ផងដែរ​។​ជនសង្ស័យ​រួម​និង​វត្ថុតាង​នៅ​ព្រឹក​ថ្ងៃទី​២៣​ឧសភា​នេះ​ត្រូវបាន​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕IMG_2710