សៀមរាប៖ បរស់ម្នាកដើរបង្កៃសត្វហួសចូលក្នុងដែនអភិរក្សរបស់សហគមន៏នេសាទមាត់ខ្លាត្រូវបានមន្ត្រីសហគមន៏នេសាទចាប់វាយនិងតំបងរងរបួសធ្ងន់ធ្ងរដោយចោតថាចូលឆកត្រី
ហេហុការបានកើតឡើងកាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៥ អន្លង់អភិរក្ស បឹងវែង ស្ថិតក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ គូ គាំង ភេទប្រុសអាយុ៣២ឆ្នាំរសនៅភូមិមាតើខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប លោក គូ គាំង ជាជនរងគ្រោះបានអោយអ្នកសារព័ត៏មានដឹងថាលោកបានដើរបង្កៃសត្វហួសចូលក្នុងដែនអភិរក្សសហគមន៏នេសាទមាត់ខ្លា ហើយត្រូវបានមន្ត្រីសហគមន៏នេសាទមានគ្នារចាប់វាយនិងតំបងបណ្តាលអោយបែកភ្នែកជើងនិងភ្លៅយ៉ាងធ្ងន់ធ្ង តែសំណាងល្អលោកបានរត់រួចមកប្តឹងមេឃុំបន្តាប់មកបានមកសំរាកព្យាបាលនៅបន្ទីរពេទ្យបង្អែកស្រុក សូទ្រនិគម។
លោក គូ គាំងបានបន្តថា មូលហេតុដែលមន្ត្រីសហគមន៏នេសាទមាត់ខ្លា ចាប់លោកវាយគឺពួកគេខឹងនិងលោកបានចូលក្នុងដែនអភិរក្សរបស់គេ ហើយឃើញមានបទល្មើសនេសាទជាច្រើន។
ជនរងគ្រោះនបានបន្តទៀតថា ពេលនេះលោកបានដាកពាក្យបណ្តឹងទៅប៉ុស្តិ៍អន្លង់សំណរ រួចរាល់អស់ហើយប៉ុន្តែខាងសមត្ថកិច្ច នៅមិនទាន់ចាត់ការមន្ត្រីសហគមនេសាទមាត់ខ្លាដែលប្រើអំពើហឹង្សានៅឡើយទេ ប្រភព័ត៏មានពីប្រជាពលរដ្ឋម្នាក់នៅភូមិមាត់ខ្លាបានបង្ហើបប្រាប់ថារឿងអំពើហឹងង្សានោះគឺជាគុំនំរវាងប្រធានសហគមន៏នេសាទអន្លង់សំណរនិងប្រជាពលរដ្ឋភូមិមាត់ខ្លា ដោយឡែកសំរាប់ប្រជាពលរដ្ឋភូមិផ្សេងមកទេសាទឬក៏មកឆក់ត្រីក្នុងតំបន់អភិរក្សគឺមិនចេញមុខបង្ក្រាបម្តងណាសោះឡើយ បុរសម្នាក់ដែលបានឃើហេតុការសុំមិនបញ្ចេញ់ឈ្មោះ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៥នេះថា គាត់បានឃើញបុរសម្នាក់ដែលដើរបង្កៃសត្វវង្វេងចូលក្នុងតំបន់អភិរក្សនេសាទស្របពេលដែលមានក្រុមអ្នកឆក់ត្រីមួយក្រុមកំពុងធ្វើសកម្មភាព ខណះពេលនោះក៏ផ្អើលរត់បាត់ស្រមោលបន្សល់ទុកឧបករណ៏ឆក់និងទូកទើបមន្ត្រីសហគមន៏នេសាទអន្លង់សំណរយកឧបកណរហើយនិងទូកដាក់ជនរងគ្រោះដើម្បីថតរូប លោកបាបន្តទៀតថាលោក លឿង ភ្លឺ ជាប្រធានសហគមន៏ដែននេសាទអន្លង់សំណរ គឹជាអ្នកបង្កើតបទល្មើសដោយខ្លួនឯងរដូវប្រាំងដាក់សំរាស់ រដូវវស្សារដាក់ឆ្នុក ខាងមុខតមបន់អភិរក្សរបស់ខ្លួនទៅវិញ ទាកទិននិងការចោទប្រកាន់ខាងលើនេះអ្នកសារព័ត៏មានយើងមិនអាចសុំការបភ្លឺបានទេនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥នេះ៕ដោយ ខេង ឧត្តម