សៀមរាប៖ កាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៥វេលាម៉ោង០១និង២៤នាទីរសៀល មានគ្រោះថ្នាក់ចរាចរមួយយ៉ាងរន្ធត់នៅចំណុចភូមិថ្ន ល់តាសិត ឃុំគោគធ្លកក្រោម ស្រុជីក្រែង ខេត្តសៀមរាប។ លោកវរះសេនីយ៏ត្រី. ស្រី .សំអុលអធិការរងស្រុកជីក្រែងទទួលបន្ទុកផ្នែក
ចរាចរបានឲ្យអ្នកសារពត៌មានយើងដឹងថា៖ រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនកាប់ពីតូលពណ៌សរលាយខៀវពាក់ស្លាកលេខភ្នំពេញ.៣បេ៦៨០៣ បើកបរមកពីខេត្តសៀមរាបទៅភ្នំពេញ ។ អ្នកបើកបរឈ្មោះគឹម ធីភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិសំរ៉ោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបើកបររថយន្តធ្លាក់ពីលើផ្លូវជាតិទៅបុកបង្គោលភ្លើងបាក់អស់ចំនួន០១ដើមបណ្តាលឲ្យគ្រោះថ្នាក់អ្នកដំណើរស្រាលចំនួន០១នាក់ឈ្មោះសាលី រដ្ឋាភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហ៊ារ។
. ប្រភពដ៏ដែលបានបន្តទៀតថា៖ មូលហេតុដែលរថយន្តធ្លាក់ពីលើផ្លូវជាតិនេះព្រោះរថយន្តដាច់រ៉ូទីល តែក៏មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត្តអ្នកដំណើរណាម្នាក់នោះទេ។ ចំណែកឯរថយន្តបង្ករសមត្ថកិច្ចបានរក្សាទុកនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយជាមួយក្រុមហ៊ុនបង្គោលភ្លើងនឹងអ្នកដែលរបួសម្នាក់។
ស្រុកជីក្រែង.ព្រំ សុខា.រូបភាព ឡាំ .សុខចិត្ត




































