សៀមរាប៖កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៥មានភ្ញៀវទេសចរណ៏បានមកទស្សនាប្រាងប្រាទនាៗក្នុងខេត្តសៀមរាបដោយដំណើរកំសាន្តរបស់ពួកមានរយះពេល៣ថ្ងៃក្នុងតំបន់ទេសចរណ៏ខេត្តសៀមរាប។
លោក លីន ដែលមានរបបជាអ្នកដឹកភ្ញៀវទេសចរណ៏នៅតំបន់អង្គរខេត្តសៀមរាបបានឲ្យដឹង នេះជាលើកទី៣ហើយដែលភ្ញៀវរបស់គាត់បានទិញអង្ករចែកដូនដល់អង្គការក្នុងខេត្តសៀមរាប អង្គការចំនួន៣ដែលមានទីតាំងនៅផ្សេងៗគ្នារទី១មានឈ្មោះ ស៊ី អាយ អូ អេសមានក្មេងសរុប៣៧នាក់ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកមរើក ក្រុងសៀមរាប ខេត្តសៀមរាប ទី២ឈ្មោះសាលាបណ្តុះបណ្តាលកុមារកម្ពុជាមានក្មេងក្នុងបន្ទុក៣៩នាក់ដែលមានទីតាំងស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទ ខេត្តសៀមរាប ។និងទី៣មានឈ្មោះ លិតថឺលអេនជ្យឺល មានសរុបប្រុសនិងស្រី៨៥ លោក រតនា មានវ័យ៤០ឆ្នាំបានអោយអ្នកសារព័ត៏មានដឹងថាគាត់បើករយះពេល១៣ឆ្នាំមកហើយដោយគាត់មានជំនាញចំលាក់ស្បែកដើម្បីជួយទប់ជីវភាពប្រចាំថ្ងៃលោក រតនា បន្តថាក្នុងមួយថ្ងៃចំណាយអង្ករសំរាប់ក្មេងៗ៥០គឺឡូក្រាម ហើយលោកសូមថ្លែងអំណគុណចំភ្ញៀវទេសចរណ៏ដែលមានចិត្តសប្បុរសដែលបានជួយចែករំលែកដល់កុមារកម្ពុជាមានការខ្វះខាត ។
លោក លីន ប្រាប់បន្តអោយដឹងទៀតថាថវិការដែលបានចំណាយទៅជួយអង្កការចំនួន៣អស់ប្រមាណជា(២០០០ដុល្លាជាង) ដោយអង្កការនិមួយៗទទួលបានអង្ករចំនួន១៥បាវ ស្មើនិង៧៥០គឺឡូក្រាម ដូចគ្នារចំណែកក្មេងទទួលបានសំលៀកបំពាក់ម្នាក់ៗមួយកម្ភេនិងកាបូបស្ពាយ ស្បែកជើង។
ភ្ញៀវទេសចរណ៏ដែលមានចិត្តសប្បុរសធម៏មានឈ្មោះ Kimmy ជនជាតិចិនហុងកុង អ្នកស្រីបានអោយសារព័ត៏មានខេមរាយើងដឹងថាថវិការទាំងនេះបានមកពីមិត្តរបស់គាត់ដែលជាប្រជាជនចិនហុងកុង៕
ដោយ ខេង ឧត្តម




































