> ខេត្តស្វាយរៀង÷នាព្រឹកថ្ងៃច័ន្ទទី២៥ខែឧសភាឆ្នាំ២០១៥នេះអាជ្ញាធរខេត្តស្វាយរៀងបាននិមន្តព្រះសង្ឃចំនួន១០៨អង្គសូត្រមន្តបង្សុកូលនិងរាបបាទ្រដើម្បីឧទិសកុសលជូនដល់វិញ្ញាណក្ខ័ន្តកម្មករ ការនីដែលបានស្លាប់ចំនួន១៩នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៥កន្លងទៅនេះ។ពិធីនេះរៀបចំធ្វើឡើងនៅនឹងកន្លែងគ្រោះថ្នាក់នោះតែម្ដងតាមបណ្ដោយផ្លូវជាតិលេខ១ស្ថិតក្នុងភូមិដើមពោធិឃុំស្វាយតាយានស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងក្រោមវត្តមាន លោក. ជៀង អំ អភិបាលអភិបាលខេត្តនិងលោកស្រីរួមទាំង អភិបាលរងខេត្តមន្ត្រីរាជការជុំវិញខេត្តក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងលោកឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងគ្រួសារជនរងគ្រោះផងដែរ។លោក ជៀង អំ មានប្រសាសន៍ថា ក្នុងនាមអាជ្ញធរខេត្តថ្ងៃនេះជាថ្ងៃគំរប់៧ថ្ងៃដែលរថយន្តទេសចរណ៍បើកបុករថយន្តយូរីសដឹកកម្មករ កម្មាការនីបណ្ដាលឲ្យស្លាប់ចំនួន១៩នាក់រងរបួសធ្ងន់ស្រាល២០នាក់កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៥ថ្មីៗកន្លងទៅនេះ បានថ្នាក់ដឹកនាំរួមមានលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសូងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារកំណែទំរង់ស៊ីជម្រៅថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងលោកជំទាវ ម៉ែន ភក្ដី ហុកឡងឌីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវបានឧបត្ថម្ភជាង១០០០០ដុល្លារដើម្បីរៀបចំធ្វើបុណ្យនិមន្តព្រះសង្ឃ១០៨អង្គសូត្រមន្តប្រដេញអ៊ុបប្រាទ្រុបចង្រៃឲ្យចេញអោយអស់ពីផ្លូវជាតិលេខ១ផងនិងបង្សុកូលឧទិសកុសលដល់វិញ្ញាណក្ខ័ន្តកម្មករ ការនីដែលបានស្លាប់ទាំង១៩នាក់បានសោយសុខទៅកាន់សុខតិភពកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ១បន្តទៀត។លោក ជៀង អំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់
ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសេចក្ដីសុខទាំងខ្លួនយើងនិងអ្នកដទៃកដូចសង្គមជាតិយើងទាំងមូល។លោកក៏បានសំណូមពរដល់សមត្ថកិច្ចគ្រប់ត្រូវតែរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យស្របតាមអនុសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលថា ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕




































