ខេត្តបន្ទាយមានជ័យ
កើតឡើងនៅម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំលើកទី១នៃគណកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធីអភិវឌ្ឈន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៣។កម្មវិធីនេះមានការចូលរួមលោក សៀងយ៉ាណារ៉ា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការគណកម្មាធិការជាតិនីតិសម្បទានៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា លោកគោស៊ុំដារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកម៉ាទីអត ប្រធានកណកម្មវិធីសេដ្ឋកិច្ចតំបន់ RED III មកពីប្រទេសអាល្លឺម៉ង់ និងមន្ត្រីរាជការជាច្រើននាក់ទៀត។លោកគោស៊ុំសារឿតបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថាគណះកម្មាធិការដឹកនាំការងារថ្នាក់ជាតិចុះមកប្រជុំក្នុងខេត្តបន្ទាយមានជ័យនេះមានគោលបំណងធ្វើការផ្សព្វ ផ្សាយអំពីការីកចំរើនរបស់អង្ការ GIZ RED IIIបានចុះមកអនុវត្តសម្រាប់កម្មវិធីអភិវឌ្ឈន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៣នៅខេត្តបន្ទាយមានជ័យនេះដែលមានស្រុកគោលដៅចំនួន៣គឺស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី និងស្រុកម៉ាឡៃ។លោកគោស៊ុំសារឿតបាននិយាយបន្តថាកិច្ចប្រជុំនេះផ្តោតសំខាន់លើសក្តានុពលរបស់ខេត្តបន្ទាយមានជ័យដូចជាផ្នែកកសិកម្មមានដូចជា ដំណាំស្រូវ ពោត សណ្តែក ដំឡូងជាដើម។លោកបន្តទៀតថាការរៀបចំដំណើរទស្សនកិច្ចសិក្សាដែលមានបុគ្គលមន្ទីរកសិកម្មចូលរួមដើម្បីធ្វើការវិភាគលើសកក្តានុពលនិងឧបសគ្គក្នុងវិស័យផលិតកម្មដំណាំស្រូវនិងការទាញយកប្រយោជន៍ពីការសិក្សាលើចង្វាក់ផលិតកម្មដំណាំស្រូវ ដំឡូងមីដែលអាចរកបាននៅក្នុខេត្តបន្ទាយមានជ័យយើងនេះ។លោកសៀងយ៉ាណារ៉ាក៏បានមានប្រសាសន៍ដែរថាក្នុងកិច្ចប្រជុំនេះដែរថាដើម្បីធ្វើការផ្លាស់ប្តូរព៌ត័មាននិងការធ្វើដំណើរ
ទស្សកិច្ចសិក្សាជាមួយគំរោងដំណាំដំឡូងមីរបសលUNDPដើម្បីស្វែងរកឱកាសសហការគ្នានិងការស្វែងរកជំរើសសម្រាប់ការអភិវឌ្ឈន៍ភាពជាដៃគូ។លោកក៏បានធ្វើការផ្តាំផ្ញើដល់ មន្ទីរ អង្គភាព រដ្ឋាលស្រុកគោលដៅ និងផ្នែកពាក់ពន្ធ័ទាំងអស់ចូលរួមសហការតាមគ្រប់មធ្យោបាយ ដើម្បីជួយជុំរុញការអនុវត្តកម្មវិធីនេះឲ្យប្រព្រឹត្រទៅដោយរលូននិងទទួលបានជោយជ័យតាមទិសដៅដែលបានគ្រោងទុក៕




































