ខេត្តស្ទឹងត្រែង៖កម្លាំងយោធានៃយោធភូមិភាគទី១សហការជាមួយកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីនកម្ពុជា បានចុះរុករក គ្រាប់មីន នៅឃុំចំនួន២គឺឃុំព្រែកមាសនឹងឃុំសៀមប៉ាង ក្នុងស្រុកសៀមប៉ាង កាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៥ នៅលើផ្ទៃដីសរុបជាង២១៥ហិចតា ក្នុងឃុំចំនួន២។ក្នុងនោះមានផ្ទៃដីជាង៦០ហិចតា បានរកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៥៣គ្រាប់។លោកវរសេនីយ៏ឯក ឆីវ មុល ប្រធានក្រុមរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះបានឲ្យដឹងថា កម្លាំងរបស់ លោកទាំងអស់មានចំនួន១០៥នាក់។ហើយការចុះអនុវត្តការងាររុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ តាមសំណើររបស់លោក កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ក្នុងគោលបំណងបោសសំអាតគ្រាប់មិនទាន់ផ្ទុះជួនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើស្រែចំការ នារដូវវស្សាខាងមុខនេះ។ព្រោះការងារបង្កបង្កើនផលជិតឈានមកដល់ដូចនេះបងប្អូនប្រជាពលរដ្ឋពេលចុះភ្ជួរដាស់ដីស្រែចំការត្រូវប្រុងប្រយត្ន័ចំពោះគ្រាប់ មីនឬគ្រឿងជាវុធយុទ្ធភណ្ឌ័មិនទាន់ផ្ទុះផ្សេងៗដែលកប់នៅក្នុងដី។។
លោកវរសេនីយ៏ឯកបន្តថាផ្ទៃដីទាំង២ឃុំដែលត្រូវធ្វើការបោសសំអាតគ្រាប់មានទំហំប្រមាណជាង២១៥ហិចតា។ហើយបច្ចប្បន្ននេះកំលាំងបានធ្វើការបោសសំអាតរួចលើផ្ទៃដីទំហំជាង៦០ហិចតាហើយ ក្នុងនោះកំលាំងបានរកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៥៣គ្រាប់ មានគ្រាប់ប៊ុមប៊ីចំនួន៥២គ្រាប់ និងប្រភេទគ្រាប់ទំលាក់ពីលើយន្តហោះប្រភេទMK82ចំនួន១គ្រាប់ធំ ដែលគ្រាប់ទាំងនេះផលិតដោយសហរដ្ឋអាមេរិក។
លោកកុល សំអុល អភិបាលខេត្តមានប្រសាសន៏បន្ថែមថា៖ នៅតាមភូមិសាស្ត្រដែលប្រជាពលរដ្ឋប្រកបរបរកសិកម្មសសព្វថ្ងៃពិតជានៅមាន គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមដូចនេះបើពលរដ្ឋយើងឃើញមានគ្រាប់ទាំងនេះនៅទីណា ត្រូវរាយការណ៏ជូនអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ស្រុកយើងនឹងគ្រាប់ច្រើនណាស់ គ្រាប់ដែលទម្លាក់ពីយន្តហោះ ទម្លាក់គ្រាប់ដែលកប់ គ្រាប់ដែលបាញ់សល់ ឃ្លាំងអាវុធនៅនេះច្រើនអញ្ចឹងទេបើចេញទៅវាល ទៅប្រកបរបរបង្កបង្កើនផល ជួបគ្រាប់ជួបលំសេវ កុំកាន់កុំប៉ះ ហើយកុំចងបាន ឃើញវាក្រហមក្រហម ដុំវាទៅធ្វើមានកាំបិតអី អត់បានទេ ត្រូវរាយការណ៏ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីគេទាក់ទងទៅ ស៊ីម៉ាកខេត្ត គេមកដឹកជញ្ជូនយកទៅ ។
លោក ព្រំមី អាយុ ៧៥ ឆ្នាំនៅភូមិ វាលវែង ឃុំ ព្រែកមាស បានអះអាងថា នៅក្នុងសម័យសង្គ្រាម ក្នុងស្រុក សៀមប៉ាង មានយន្តហោះទម្លាក់គ្រាប់បែក ក៏មាន និង កងទ័ពថ្មើរជើងដាក់គ្រាប់មីន តាមព្រៃផ្សៃ ធ្វើឲ្យប្រជាពលរដ្ឋ ខ្លាចរងារ ក្នុងការធ្វើស្រែចំការជាដើម ហើយកន្លងមកក៏មានប្រជាបលរដ្ឋយើងស្លាប់និងពិការដោយសារគ្រាប់ដែលនៅសេសសល់នេះជាច្រើនអ្នកដែរ។
លោកបន្ថែមថា៖បញ្ហានេះលោកនិងជួយអប់រំបន្ថែមឲ្យកូនចៅយើងទាំងអស់គ្នាចាប់អារម្មណ៏រឿងគ្រាប់នេះពីព្រោះវាងាយគ្រោះថ្នាក់ចំផុតធ្វេសប្រហែសត្រូវណែនាំកូនចៅជំនួនក្រោយ ឲ្យចាប់អារម្មណ៏គ្រាប់មិនទាន់ផ្ទុះនេះ ឃើញកុំចាប់ឲ្យសស់ គ្រោះថ្នាក់ដល់អាយុជីវិតរបស់យើង អត់មានត្រាប្រណី អីទេ វាអត់ស្គាល់ ថាម្ចាស់វាទេបើឃើញត្រូវរាយការណ៏ជូ ន ពួកសមត្ថកិច្ច អោយយក បើយើងមិនបានផ្ដលជូនដល់សមត្ថិកិច្ចអាចនិងមាន គ្រោះថ្នាក់ដល់អាយុជិវិតរបស់ប្រជារាស្ត្រយើងទាំងអស់ ។
សូមបញ្ជាក់ថា៖នៅខេ្តតស្ទឹងត្រែង គ្រាប់ដែលនៅសេសសល់ពីសង្គ្រាននេះត្រូវក្រុមស៊ីម៉ាកបានរកឃើញជាច្រើនពាន់គ្រាប់និងយកមកដុតកំទេចចោលចំនូន៤លើករួចមកហើយនៅក្នុងឆ្នាំ២០១៣ចំនូន២លើកឆ្នាំ២០១៤ចំនូន ២លើកនិងនៅឆ្នាំ២០១៥នេះ១លើកនិងបន្តរុករកដើម្បីរំដោះយកដីស្រែចំការឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការងារបង្កបង្កើនផលមានសុវត្ថិភាព៕




































