​ឈើ​ហ៊ុ​ប​មូល​ខុសច្បាប់​៣០​កំណាត់​ត្រូវ​ជំនាញ​មេព្រៃ​ ​រឹបអូស​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​

0

​ខេត្តព្រះវិហារ​
​គំនរ​ឈើ​ហ៊ុ​ប​មូល​រាប់សិប​កំណាត់​ទើប​កាប់បំផ្លាញ​ថ្មីៗ​ដែល​ជនល្មើស​ធ្វើ​សន្និធិ​ខុសច្បាប់​នៅក្នុង​ព្រៃ​ជ្រៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​៩​ប្រមាណ​១​ពាន់​ម៉ែត្រ​ត្រូវ​ជំនាញ​មេព្រៃ​សហការ​ជាមួយ​កំលាំង​នគរបាល​មូលដ្ឋាន​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​បង្ក្រាប​រឹបអូស​កាលពី​ព្រឹក​ថ្ងៃទី​២៤​ឧសភា​២០១៥​ស្ថិតនៅ​ចំណុច​ក្បែរ​ព្រៃ​ការពារ​អភិរក្ស​ព្រះរ​ការ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូរ​ព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​
​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​ឈើ​ហ៊ុ​ប​មូល​ខុសច្បាប់​ទាំងអស់នោះ​ត្រូវបាន​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ជួយ​បញ្ជូន​រថយន្តស្ទូច​១​គ្រឿង​ទៅ​ដឹកជញ្ជូន​ចេញពី​ព្រៃ​យកទៅ​រក្សាទុក​នៅ​អង្គភាព​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​រួចរាល់​ហើយ​នៅ​ថ្ងៃ​ដដែល​នោះ​។​កំលាំង​សមត្ថកិច្ច​ចុះបង្ក្រាប​រួមមាន​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រ​ទ្បៅ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​និង​លោក​អភិបាលស្រុក​ឆែប​ដោយបាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​
​លោក​សេង​លាង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រ​ទ្បៅ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​ឧសភា​ថា​វត្ថុតាង​ឈើ​ហ៊ុ​ប​មូល​ដែល​កំលាំងចម្រុះ​បង្ក្រាបបាន​មាន​ចំនួន​៣០​កំណាត់​ជា​គំនរ​ឈើ​អញ្ញ​តិ​ជន​។​កំណាត់ឈើ​ហ៊ុ​ប​ទាំងអស់នោះ​ត្រូវ​ជនខិលខូច​កាប់បំផ្លាញ​ទ្រង់ទ្រាយ​ធំ​ពី​តំបន់​ព្រៃ​ការពារ​ព្រះ​រកា​រួចហើយ​ដឹកជញ្ជូន​យកមក​លាក់​ស្តុក​ទុក​នៅ​ភូមិ​ពោធិ៍​ទាប​ដែលជា​ទីតាំង​បង្ក្រាប​រឹបអូស​។​PVH1
​លោកនាយ​សង្កាត់​បន្តទៀត​ថា​ឈើ​ហ៊ុ​ប​មូល​ទាំងនោះ​មាន​ចំនួន​៣០​កំណាត់​ស្មើនឹង​១៩,០៨​ម៉ែត្រគូប​មុខកាត់​ចាប់ពី​៣៥​ដល់​៦០​សង់ទីម៉ែត្រ​ប្រវែង​៤​ទៅ​៥​ម៉ែត្រ​ជា​ឈើ​លេខ​១​ប្រភេទ​ឈ្លីក​។​លោក​បញ្ជាក់ថា​នឹង​ប​ញ្ចូ​ន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការខេត្ត​ព្រះវិហារ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕