​យុវជន​ជាង​៣​រយ ជិះ​កង់​នាក់​នៅ​សៀមរាប ដើម្បី រ៉ៃអង្គាសប្រាក់​ជួយ​ឧបត្ថម​ដល់​មន្ទីរពេទ្យ​កុមារ​

0

​ខេត្តសៀមរាប​៖​ក្រុមយុវជន​ជាង​៣​រយ​នាក់ មកពី​តាម​បណ្ដា​ខេត្ដ​ផ្សេង និង​រាជធានី​ភ្នំពេញ បាននាំគ្នា​ជិះ​កង់​នៅ​តំបន់​ទេសចរ​អង្គរ ដើម្បី​រ៉ៃអង្គាសប្រាក់ ជួយ​ឧ​ត្ថ​ម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ឬ​ជ័យ​វ​រ្ម​នទី​៧ ព្រមទាំង​ដើម្បី​សុខភាព បរិស្ថាន និង​បង្ហាញ​ពី​ការ​សាមគ្គីភាព ។​
​ក្បួន​ជិះ​កង់​នេះ​បាន​ដង្ហែរ​ចេញពី​ចំណុច​ផ្សារ​សាមគ្គី កាត់​តាម​បណ្ដា​ផ្លូវ​សំខាន់ៗ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ឆ្ពោះទៅកាន់​តំបន់​ប្រាសាទ​អង្គរវត្ដ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។​
​ ​អ្នករៀបចំ​កម្មវិធី​លោក គីម ប៊ុន​ថា​ន់ ប្រាប់ ថា នៅ​កន្លែង​ក្បួន​ជិះ​កង់​ន​នោះ​ថា ក្រុមយុវជន​ទាំងនោះ​មកពី​តាម​បណ្ដា​ខេត្ដ​ផ្សេងៗ​ដូចជា ខេត្ដ​សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ ដោយ​ពួកគេ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់គាត់​។​លោក​ថា ព្រឹ​ត្ដិ​ការ​ជិះ​កង់​នេះ ដើម្បី​រ៉ៃអង្គាសប្រាក់​ផ្ដល់​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​បង្ហាញ​ពី​ភាព​សាមគ្គីភាព ព្រមទាំង​ដើម្បី​បរិស្ថាន​និង​សុខភាព​ផងដែរ​។ លោក គីម ប៊ុន​ថា​ន់ បញ្ជាក់ថា ថវិកា​ដែល​បានមកពី​សប្បុរជន​និង​ការ​ជិះ​កង់​នេះ សល់​ពី​ចំណាយ លោក​នឹង​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ ឬ​មន្ទីរពេទ្យ​ជ័យ​វ​រ្ម​នទី​៧​។​
​ ​យុវតី​មួយរូប​ដែល​ចូលរួម​ជិះ​កង់​នេះ កញ្ញា ភួង ម៉ាលី​យ៉ា យល់ថា ការ​ជិះ​កង់​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ និង​បរិស្ថាន​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​ពី​ការរួមចំណែក​ជួយ​សង្គម​ផងដែរ​។ កញ្ញា​បន្ដថា មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​បាន​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា​រាប់លាន​នាក់ ហើយ​ត្រូវការ​ជំនួយ​ពី​សប្បុរស់ជន​ជា​ចាំបាច់​ពី​សប្បុរស់ជន ដូច្នេះ​ក្នុងនាម​ជា​យុវជន​ខ្មែរ​មួយរូប ត្រូវមាន​វិ​ឆ​ន្ទះ​រួមចំណែក​ជួយ​ដល់​សង្គម​។​កញ្ញា​អំ​នាវ​ដល់​យុវជន​គ្រប់រូប ឲ្យ​ចូលរួម​ផ្ដល់​មូលនិធិ ដល់​មន្ទីរពេទ្យ​នេះ​នូវ​អ្វីដែល​អាចធ្វើ​ទៅបាន​។IMG_1439
​គួររំលឹកថា ចាប់ពី​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៥​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមយុវជន​បង្កើត​ព្រឹ​ត្ដិ​ការ​ជិះ​កង់ ដើម្បី​រ៉ៃអង្គាសប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ដើម្បី​សុខភាព ដែល​កាលណោះ​មាន​យុវជន​ចូលរួម​ចំនួន​២០២​នាក់​៕IMG_1438