​រថយន្ត​ចង្កូត​ស្តាំ​ត្រូវបាន​ឈ្មួញ​លួច​នាំចូល​តាម​ច្រក​បឹង​ត្រកួន​ចំនួន​៥​ទៀតហើយ​

0

​ខេត្តបន្ទាយមានជ័យ​
​រថយន្ត​ប្រភេទ​យី​ឌុប​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ​៥​គ្រឿង​ត្រូវបាន​គេ​នាំចូល​តាម​ច្រក​បឹង​ត្រកួន ក្នុង​បន្ទាយមានជ័យ​ទៀតហើយ​ប៉ុន្តែ​១​គ្រឿង​ខុស​លេខ​តួលេខ​ម៉ាស៊ីន​ត្រូវ​គយ​រឹបអូស​ទុក​សិន​។ ការនាំ​ចូល​នេះ​បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បើក​ឲ្យ​នាំចូល​ឡាន​ចង្កូត​ស្តាំ​ឡើងវិញ​ក្នុងករណី​ពិសេស​ណាមួយ​នោះ​។​មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរៈ​៨០៧ ស្រុក​ថ្មពួក​ឲ្យ​ដឹង​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥​ថា អ្នករត់​ការ​បាន​នាំចូល​ឡាន​ចង្កូត​ស្តាំ​កង់​៦ ប្រភេទ​ដឹក​ទឹក ១​គ្រឿង​ទៀត កាលពី​ថ្ងៃទី​២២ ខែឧសភា​នាំចូល​មក​អត់​បង់​ពន្ធគយ​តែ​ឲ្យ​គយ​នៅ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​។ រថយន្ត​នេះ ជា​របស់​ក្រុមហ៊ុន​បំរើ​ឧស្សាហកម្ម​អភិវឌ្ឍន៍​(​កម្ពុជា​) អ៊ី​ម​ផត​អិ​ច​ផត​។
​លោក ប៉ែន នួន អគ្គនាយក​ក្រុមហ៊ុន​នេះ បាន​សុំ​គោលការណ៍​អនុញ្ញាត​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​នាំចូល​រួច​ពន្ធ​រថយន្ត​ចង្កូត​ស្តាំ​និង​គ្រឿងចក្រ​ជំនុំ ៤៤​គ្រឿង​នាំចូល​ពី​ថៃ​ដើម្បី​ក្រុមហ៊ុន​នេះ​ក្នុងនាម​ក្រុមការងារ​បក្ស​ប្រជាជន​ចុះជួយ​យកទៅជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កៅស៊ូ ប្រឡាយទឹក​ស្ពាន លូ​នៅ​ស្រុក​ពាមរ​ក៏​ខេត្តព្រៃវែង​។​លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ប្រាប់​ថ្ងៃទី​២៤ ខែឧសភា​ថា​ទោះ​តាម​ច្រក​ត្រង់​ឬ​ច្រករបៀង​ណាក៏ដោយ រថយន្ត​ចង្កូត​ស្តាំ និង​គ្រឿងចក្រ​នាំចូល​ពី​ថៃ​ឲ្យ​តែ​នាំមក​ត្រួត​ពិនិត្យឃើញ​ត្រឹមត្រូវ​ភិនភាគ លេខ​តួ លេខ​ម៉ាស៊ីន ដូច​ក្នុង​លិខិត​ស្នើសុំ និង​ចំណារ​អន្តរាគមន៍​របស់​ថ្នាក់ដឹកនាំ​លើ​សំណើ​របស់​របស់​ក្រុមហ៊ុន គឺ​មន្ត្រី​គយ​របស់លោក​ឲ្យ​នាំចូល និង​អនុញាត​ឲ្យ​ចូល​និង​ចេញដំណើរ​ទៅ​ព្រៃវែង​ទាំងអស់​។ មកទល់ពេលនេះ​បាន​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​និង​គ្រឿងចក្រ​ជំនំៗ​៥​គ្រឿង​ហើយ​។ គឺ​យប់​ជ្រៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៥ បាន​នាំចូល​រថយន្ត​កង់​១០​ប្រភេទ​ផ្ទុក​២​គ្រឿង ក្នុងនោះ​ឲ្យ​នាំ​បន្ត​ដល់​ការដ្ឋាន​១​គ្រឿង​តែ​១​គ្រឿង​ទៀត​ដែល​ខុស​លេខ​តួ លេខ​ម៉ាស៊ីន​ទាំង​ឡាន​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ការនាំ​ស្រុក​តា​ប្រា​យ៉ា ប្រទេស​ថៃ មក​កម្ពុជា​តាម​ច្រករបៀង ឬ​ច្រក​ខុសច្បាប់​តា​ក្លឹង​ខាងជើង​បឹង​ត្រកួន​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត​។ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ គេ​នាំចូល​image (1)រថយន្ត​ចង្កូត​ស្តាំ គ្រឿងចក្រ​បែបនេះ​ចំនួន ២​គ្រឿង គឺ​ឡាន​ដឹក​ត្រាក់ទ័រ​ចូក ១​គ្រឿង និង​ត្រាក់ទ័រ ១​គ្រឿង​ទៀត​។ លុះដល់​ថ្ងៃទី​១២ ខែឧសភា​នេះ គេ​ឃើញ​នាំចូល​ឡាន​ចង្កូត​ស្តាំ​សម្រាប់​ដឹក​ទឹក​កង់ ៦​ចំនួន ១​គ្រឿង​ទៀត មក​ឲ្យ​សមត្ថកិច្ច​គយ​ពិនិត្យ តែ​មិន​បង់​ពន្ធគយ​ទេ​។ ចុងក្រោយ ក៏​អនុញ្ញាត​ឲ្យ​នាំ​បន្តទៅ​ព្រៃវែង​បាត់ទៅ​៕​