​បុរស់​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់ សមត្ថកិច្ច​អះអាងថា​ជា​ករណី​ខ្យល់គ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​កើតហេតុ​នៅ​យប់​ថ្ងៃទី​២៤ ខែ​ឧល​ភា ឆ្នាំ​២០១៥
​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ក្រោយពី​ផឹកស្រា​ជាមួយ​មិត្តភក្តិ​បង្ក​ការ​ភ្ងា​ក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥image នៅក្បែរ​ផ្សា​រហុយ​ឡេង​ឋិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​បុរស់​ជា​ជនជាតិ​វៀតណាម​ដែល​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​នោះ​មានឈ្មោះ ឡេ​ឌឹ​ក​អាយុ​៣៩​ឆ្នាំ​មុខរប​ជាងឈើ​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​។​បើតាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ​សុង ត្រាង ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ដែល​ប្ដី​មានឈ្មោះ​តាង​ចន្ថា អាយុ​៤៥​ឆ្នាំ​ជា​មិត្ត​ភ័​ក្រស​ពបាន​និយាយថា មុន​កើតហេតុ​កាលពី​ល្ងាច់​ថ្ងៃទី​២៣ ខែ​ឆ្នាំ​ដដែល​នោះ​ជនរងគ្រោះ​បាន​ផឹកស្រា​ថ្នាំ​លាយ​ជាមួយ​ស្រា​បៀ​លី​អូរ​អស់​ចំនួន​២​កំប៉ុង​ជាមួយ​មិត្តភក្តិ​ជាងឈើ ដែលជា​ជនជាតិ​វៀតណាម​ដូចគ្នា​ចំនួន​៤​នាក់​នៅផ្ទះ​កើតហេតុ​ក្រោយពី​ផឹក​ជនរងគ្រោះ​បាន​ទូរ​សព្ទ័ ទៅលេង​ប្រពន្ធ​នៅឯ​ប្រទេស​វៀតណាម តែ​ពេលនោះ​ក៏មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​តាម​ទូរ​សព្ទ័ ។​ក្រោយពី​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​រួចមក​ជនរងគ្រោះ​លែង​ឮសូរ​មាត់​ក៏​នាំគ្នា​ដេក​លុះ​ព្រឹក​ថ្ងៃកើតហេតុ​មិត្ត​ភ័​ក្រ​បាន​ដើរចូល​ទៅក្នុង​បន្ទប់​ជនរងគ្រោះ​ហើយក៏​បាន​ដាស់​ជនរងគ្រោះ​ឧ្យ​ទៅធ្វើ​ការ​ដូច​ធម្មតា​ក្រោយពេល​ដាស់ នោះ​ឃើញ​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​មិនដឹងថា​ស្លាប់​ពី​ម៉ោង​ណា​ឡើយ​ដោយ​សភាព​សព​រងគ្រោះ​មាន​ភាព​រឹង​ទៅ​ហើយក៏​នាំគ្នា​ផ្អើលឆោឡោ​ទូរ​សព្ទ័​ហៅ​សមត្ថកិច្ច​តែម្ដង​។​image
​នៅ​កន្លែងកើតហេតុ​គេ​សង្កេតឃើញ​សមត្ថកិច្ច​កំលាំង​អាវុធហត្ថ​ក្រុង​និង​កំលាំង​នគ​បាល​ក្រុង​ដើម្បី​ចុះ​ពិនិត្យ​ទៅលើ​សព​រងគ្រោះ​។​ទាក់ទិន​ទៅនឹង​ករណី​ជនជាតិ​វៀតណាម​ស្លាប់​ខាងលើ​នេះដែរ​សមត្ថកិច្ច​ជំនាញ​ប្រាប់​កន្លែងកើតហេតុ​ថា​ដោយ​យោងតាម​ការពិនិត្យ​ទៅលើ​សព​រងគ្រោះ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ទៅ​និង​ដងខ្លួន​សព​អំពើរ​ឃា​ត្ត​កម្ម​ឡើយ​សព​រងគ្រោះ​ខាងលើនេះ​គី​ស្លាប់​ដោយសារតែ​ខ្យល់​.​គ ។ បន្ទាប់ពី​ផឹកស្រា​រួច​ជាមួយ​មិត្ត​ត​ភក្តិ​របស់គេ ។ ក្រោយពី​ពិនិត្យ​រួចរាល់​សព​រងគ្រោះ​ត្រូវប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​នៅឯ​ប្រទេស​កំណើត​នៅ​ប្រទេស​វៀតណាម ៕​