ប្រជាពលរដ្ឋ​មានប្រតិកម្ម​ចំពោះ​ការដ្ឋាន​បូម​ខ្សាច់​ហាវ អ៊ុន​(HAV UN) ស្រុក​ត្រាំកក់​ខេត្តតាកែវ

0

តាកែវ​​៖ ​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ដក់ព ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​បានស្នើរ​ឲ្យ​អាជ្ញាធរ​ខេត្តតាកែវ​បិទ​ការដ្ឋាន​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាតិ ហាវ អ៊ុន​(HAV UN)​ជាបន្ទាន់​។​ប្រជាពលរដ្ឋ​លើកឡើងថា​ការ​បូម​ខ្សាច់​យ៉ាង​អាណាធិបតេយ្យ​នៅតាម​ដងស្ទឹងdownload (1)​ស្លាគូ ធ្វើ​ឲ្យ​មាន​ផ្ទៃ​ស្ទឹង​ក្លាយទៅជា​ជង្រុក​ជ្រៅៗ​និង​បានធ្វើ​ឲ្យ​ផ្ទៃ​ស្ទឹង​ក្លាយទៅជា​បឹង​ទៅហើយ​។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​ផ្ទៃដី​ស្រែ​របស់​ពួកគាត់​នៅ​ស្របតាម​មាត់​ស្ទឹង​ស្លាគូ​ត្រូវបាន​ហូរ​ច្រោះ​បាក់​ធ្លាក់​ដីស្រែ​ធ្វើ​ឲ្យ​ពួកគាត់​ពុំ​អាច​ធ្វើស្រែ​និង​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​បានឡើយ ។ ប្រជា​ពល​បាន​បន្តទៀតថា ក្រុមហ៊ុន​បូម​ខ្សាច់​ខុសច្បាប់​ហាវ អ៊ុន នេះ​បានធ្វើការ​គំរាមកំហែង​ដល់​ពួកគាត់​ឲ្យ​លក់​ដី​ថោកៗ​ទៅអោយ​ក្រុមហ៊ុន​បើ​មិន​លក់ក៍​ក្រុមហ៊ុន​បូម​ធ្លាក់ចុះ​អស់​ដែរ​។​
​លោក ធិ​ច ស៊ុយ ប្រធាន​ក្រុមហ៊ុន​បូម​ខ្សាច់ ហាវ អ៊ុន​(HAV UN)​បាន​និយាយថា​៖ បច្ចុប្បន្ន​ការ​បូម​ខ្សាច់​របស់លោក ពុំទាន់​មានច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​រ៉ែ​និង​ថាមពល មែន​ប៉ុន្តែ​លោក​download (2)កំពង់តែ​ស្នើសុំ​ច្បាប់​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​។ លោក ធិ​ច ស៊ុយ​បាន​បន្តទៀតថា ក្រសួង​បាន​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​របស់គាត់​បាន​បូម​នៅតាម​ដងស្ទឹង​ស្លាគូ​នេះ​មាន​ចំងាយ​៥​គីឡូម៉ែត្រ​ពី​គល់ស្ពាន និង​បូម​ពី​អក្ស​ម្ខាងៗ​ចម្ងាយ​១៥០​ម៉ែត្រ​សងខាង​។​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តតាកែវ លោក ផេង វុ​ធ បានផ្តល់​បទសំភាសន៍​តាម​ទូរស័ព្ទ​ថា​៖ មន្ទី​រ៉ែ​និង​ថាមពល​បានធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ផ្អាក​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់ និង​ស្នើ​ឲ្យ​អាជីវករ​មក​ដាក់ពាក្យ​ជាថ្មី​បន្ទាប់ពី​មាន​សេចក្តីណែនាំ របស់​ក្រសួង​រ៉ែ​និង​ថាមពល​នាពេល​កន្លងមក​។ លោក​បាន​បន្តទៀត​ប្រសិនបើ​អាជីវករ​នៅតែ​ធ្វើការ​បូម​ខ្សាច់​ខុសច្បាប់​លោក​និង​ដឹកនាំ​កំលាំង ទៅ​ដកហូត​ឧ​បករ​និង​គ្រឿងចក្រ​ទាំងនោះ​។​
------- (1)
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​ដាក់ចេញ​វិធានការ​មួយចំនួន​រួមមាន ការបង្កើត​ឲ្យ​មាន​លេខ​ទូរស័ព្ទ (Hotline) ដើម្បី​ទទួល​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​នៅតាម​សមុទ្រ ដង​ទន្លេ​និង​ស្ទឹង​។ ការធ្វើ​យុទ្ធនាការ ឆ្មាំ​ទន្លេ ការប្រមូល​កម្លាំង​ទាំងអស់​ដើម្បី​ការពារ​ទន្លេ ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​និង​វិធានការ​មួយចំនួនទៀត​៕------- (1)