​លោក​សុន គន្ធរ​ចុះទៅពិនិត្យ​ជីវភាព​ប្រជាពលរដ្ឋ​និង​សង្វាក់​ផលិតកម្ម​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​ស្រុក​ម៉ាឡៃ

0

​ខេត្តបន្ទាយមានជ័យ​៖ ​លោក​សុន​គន្ធរ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ក្នុងនាម​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​ស្តាប់​និង​ពិនិត្យមើល​ដំណើរការ​នៃ លំហូរ​ចេញ​-​ចូល​ទំនិញ និង​ការដោះដូរ​ជីវភាព នៅ​image (3)ច្រក​តំបន់​ម៉ាឡៃ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ដែល​ឈម​នឹង​ខាង​ភាគី​ថៃ គឺ​ច្រក​តំបន់​ណង​ព្រឺ ឃុំ​ណង​ព្រឺ ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។ អ្នកស្រី ឃឹ​ង សុ​វ​ឌ្ឍ​នី ប្រធាន​ទីស្នាក់ការ ច្រកទ្វារព្រំដែន​តំបន់​ម៉ាឡៃ បានអោយដឹងថា​: កាលពីមុន​មាន​លោក​អួន ព័ន្ធមុនីរ័ត្ន បំពេញ​ទស្សនកិច្ច​នៅ​ច្រក​នេះដែរ​ហើយ​លោក​បាន​សន្យា​ផ្តល់​ថវិការដ្ឋ ដើម្បី​កសាង​ជា​ផ្លូវ​បេតុង ក្នុង​បរិវេណ​ច្រកទ្វារ ភ្ជាប់​ពី​ខ្នែង​ផ្លូវជាតិ​លេខ​៥៩ ទៅដល់​ស្ពានបេតុង ព្រំដែន​កម្ពុជា​ថៃ​។ ឯ​សកម្មភាព​ទំនិញ​នាំចេញ នៅ​ច្រក​នេះ គឺមាន​មើមដំឡូង​មី​ស្ងួត គ្រាប់​ពោតក្រហម សណ្តែកសៀង សណ្តែកបាយ កាលពី​រដូវ​ប្រមូល​ផល តែ​ឥឡូវ​មាន​តិចតួច​ណាស់​។ ចំពោះ​ទំនិញ​នាំ​ពី​ថៃ​មកវិញ មានតែ​អាជីវករ​ម្នាក់​គត់ ដែល​នាំចូល​គ្រឿងបន្លាស់​ម៉ូតូ គ្រឿងទេស​ក៏ និង​សម្ភារ​:​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​ទ្រង់ទ្រាយ​តូច​ដែរ​។ លោក​រដ្ឋមន្ត្រី​ប្រតិភូ បាន​ស្នើអោយ​មន្ត្រី កងកម្លាំង​ពាក់ព័ន្ធ ពលរដ្ឋ អាជីវករ នៃ​ប្រទេស​ទាំងពីរ បន្ត​ទំនាក់ទំនង សហប្រតិបត្តិការ និង​ដោះដូរ​ជីវភាព ពាណិជ្ជកម្ម សេដ្ឋកិច្ច នឹង​គ្នា​ល្អ​ប្រសើរឡើងទៀត​។ ឱកាស​នោះដែរ image (1)លោក​បាន​ទៅ​ពិនិត្យមើល អគារសិក្សា​១​ខ្នង មាន​រចនាបថ​ខ្មែរ​ល្អ នៅក្នុង​សាលាបឋមសិក្សា​ម៉ាឡៃ ឃុំ​ម៉ាឡៃ ដែលជា​អំណោយ​លោក ឧបនាយក រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី គាត ឈន់ ដែល​ប្រចាំការ​កសាងឡើង ដោយ​លោក គាត រស្មី ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ម៉ាឡៃ​។ អគារសិក្សា​១​ខ្នង ស្មើ​៦​បន្ទប់ អគារ​ទីចាត់ការ​ថ្មី ទាំងនេះ កសាង​ពី​ឆ្នាំ​២០១៤ ឥឡូវ​រួចរាល់ និង​រង់ចាំ​ពេលវេលា​មួយ ដើម្បី​ដាក់​សម្ពោធ​អោយ សាលារៀន​ប្រើប្រាស់​។ រដ្ឋមន្ត្រី​ប្រតិភូ បានស្នើ​អោយ​អ្នកពាក់ព័ន្ធ ត្រៀមលក្ខណ​:​ទទួលយក ទៅប្រើ​ប្រាស់​អោយចំ​គោលដៅ ហើយ​ថែទាំ​អោយបាន​គង់វង្ស បានយូរ​អង្វែង​។ ចុងក្រោយ លោក​សុន គន្ធរ បាន​ទៅពិនិត្យ​ដំណើរការ សង្វាក់​ផលិតកម្ម នៃ​ឡស​ម្ងួ​ត (Silo) របស់​ក្រុមហ៊ុន​ម៉ាឡៃ ត្រេ​ឌី​ង នៅ​ឃុំ​បឹងបេង ដែលជា​ឡ​បង្កើតឡើង មុនគេ​យូរហើយ ក្រោម​បដិភាគ​ឥណទាន ធនាគារ​អភិវឌ្ឍន៍ជនបទ តាំងពី​កាល​លោក នៅ​ជា​នាយក​ធនាគារ​នោះ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ម៉ាឡៃ​។image ហើយ​លោក​ក៏បាន​ចុះទៅ​មើល​ឡ​សំ​ងួ​ត​បាន​ជួយ​ដល់​ស្រុក និង​កសិករ អោយមាន​កន្លែង​ស​ម្ងួ​ត គ្រាប់ពោត ស្រូវ សណ្តែក ដំឡូង​មី ទោះជា​រដូវវស្សា ឬ​ប្រាំង​យ៉ាងណាក្តី ដើម្បី​ធានា​គុណភាព ស្តង់ដារ និង​មាន​ទីផ្សារ សមស្រប​នៅ​ព្រំដែន​កម្ពុជា ថៃ​។​លោក​ក៏​លើក​ពី​គោលនយោបាយ​លើកកម្ពស់ បង្កលក្ខណ​:​ងាយស្រួល របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដល់​ពលរដ្ឋ អាជីវករ អ្នកវិនិយោគ ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​ជីវភាព​ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច​មូលដ្ឋាន និង​ជាតិ មានការ​រីកចម្រើន​ថែមទៀត​ទៅ​ថ្ងៃ​អ​នា​គត់​៕