​តុលាការខេត្ត​ឃុំខ្លួន​យុវជន​២​នាក់​ពីបទ​លួច​ទូរស័ព្ទដៃ​៤​គ្រឿង​យកទៅលក់​នៅ​ហាង​ត្រូវ​ ​ម្ចាស់​គេ​តាម​ទាន់​ចាប់បាន​ប្រគល់អោយ​សម​ត្ថ​កិច្ច

0

​កំពង់ឆ្នាំង ៖ តុលាការខេត្ត​កំពង់ឆ្នាំង​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់ ដាក់​ក្នុង​ព​ន្ឋ​នាគារ​ខេត្ត នៅ​រសៀល​ថ្ងៃទី​២៣ ខែ​ឧខ​ភា ឆ្នាំ​២០១៥ ពីបទ​ចោទប្រកាន់​លួច​ទូរស័ព្ទដៃ​គេ​ចំនួន​៤​គ្រឿងក្នុង​នោះ​មាន​ទូរ​សព្ទ័​ទំនើប​អាយ​ផេ​ត​មួយគ្រឿង​ដែល​បាន​ប្រព្រឹត្តឡើង កាលពី​យប់​downloadថ្ងៃទី​២២ ខែឧសភា នៅក្នុង​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង ។​ ​
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថាៈ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​១.​ឈ្មោះ សោម វណ្ណ​រដ្ឋា អាយុ​២៨​ឆ្នាំ ២.​ឈ្មោះ បៀ​ន សំណាង ហៅ​ខួច អាយុ​១៦​ឆ្នាំ គេ​ទាំង​២ នាក់​មាន​ទីលំនៅ​ភូមិ​ឃ្លាំង ប្រាក់​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ កាលពី​​យប់​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៥ បានធ្វើ​សកម្មភាព លួច​យក​ទូរស័ព្ទដៃ​គេ​ចំនួន​៣​គ្រឿង និង​អាយ​​ផេ​ត​មួយគ្រឿង​របស់​ឈ្មោះ របស់​ឈ្មោះ សោម ប៊ុណ្ណា​រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដែល​បាន​សាក​ចោល​​លើ​តុ ក្នុងផ្ទះ​នៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ។IMG-20150524-WA0001 ពេល​លួចបាន​សម្រេច​ហើយ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ​២០ ១៥ ជនសង្ស័យ​ទាំង​២​នាក់​បាន​យក​ទូរ​សព្ទ័​និង​អាយ​ផេ​ត ខាងលើ​ទៅ​លក់​នៅ​ហាង យីហោ ទី សា​រិ​ទ្ឋ លក់​និង​ទិញ​ទូរ​សព្ទ័​នៅ​ពាក់កណ្តាល​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សា​លើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ស្របពេល​ជា​មូ​យ​គ្នា​នោះ ម្ចាស់​ទូរ​សព្ទ័​កំពុង​តាមរក​ទូរស័ព្ទ​របស់ខ្លួន​បានឃើញ ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់​ខ្លូន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តែម្តង ។
​ ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​​ទូរស័ព្ទដៃ​គេ​ពិតមែន ដោយ​យប់នោះ ឈ្មោះ បៀ​ន សំណាង ហៅ​ខួច ជា​អ្នក​ចូល​លួច​ក្នុងផ្ទះ ឯ​ឈ្មោះ សោម វណ្ណ​រដ្ឋា ជា​អ្នក​ចាំមើល​ផ្លូវ​នៅលើ​ម៉ូតូ​នៅ​ខាងក្រៅ​ផ្ទះ​។download
​ជនសង្ស័យ​ទាំង​២​នាក់​រួមជាមួយ​វត្ថុតាង​មាន​ទូរ​សព្ទ័​ដៃ​៣​គ្រឿង អាយ​ផេ​ត​១​គ្រឿង និង​ម៉ូ​តួ​១​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​ត្រូវ​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​នៅរ​សៀ​ស​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥​តែម្តង​៕IMG-20150524-WA0002