កំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនបុរសម្នាក់ ដាក់ក្នុងពន្ឋនាគារ នៅរសៀលថ្ងៃទី២៣ ខែឧខភា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទ ប្រើអំពើហឹង្សា និងដុតផ្ទះខ្លួនឯងកាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
ដោយសារតែខឹងនិងប្រពន្ឋខ្លួនមិនដាំបាយអោយហូប។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថាៈជនសង្ស័យខាងលើមានឈ្មោះគ្រុយ យឿន អាយុ៥២ឆ្នាំ ( ទើបតែចេញពីពន្ធនាគារខេត្ត ) មានទីលំនៅ ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានប្រពន្ឋឈ្មោះ កិ អ៊ីមអាយុ៤៧ឆ្នាំ។ មុនពេលកើតហេតុ បុរសខាងលើបានត្រឡប់ពីផឹកស្រវឹងមកដល់ផ្ទះ ប្រពន្ឋឃើញបែប.នោះក៏រត់ទៅសម្ងំនៅផ្ទះម្តាយមីង ព្រោះតែខ្លាចបុរសជាប្តីវាយធ្វើបាប ដោ យកន្លងមកអោយតែស្រវឹងតែងបង្ករឿងឈ្លោះនិងវាយធ្វើបាបប្រពន្ឋកូនជាញឹកញាប់ ហេតុនេះហើយទើបនាងជាប្រពន្ឋរត់គេចលាក់ខ្លួន។
ពេលនោះបុរសជាប្តីមកដល់ផ្ទះរកប្រពន្ឋមិនឃើញ ក៏កើតចិត្តខឹង គួបផ្សំនិងឃ្លានបាយផង ពេលបើកឆ្នាំងបាយមិនឃើញមានបាយផងនោះ ក៏រិតតែច្រឡោតខឹងឡើងថែមទៀត កកើតចិត្តហឹង្សា ទាញយកចង្កៀងប្រេងកាតមកចាក់ស្រោចលើជញ្ជាំងផ្ទះស្លឹកដុតផ្ទះតែម្តង។ ពេលឃើញ ជញ្ជាំងផ្ទះកំពុងឆេះ នោះប្រពន្ឋដែលកំពុងសម្ងំក្នុងផ្ទះម្តាយមីង ក៏ស្រែកឆោរឡោឡើង ហើយត្រូវបានអ្នកជិតខាងជួយពន្លត់ និងសំណាងល្អមេឃក៏បានធ្លាក់ភ្លៀងផងទើបគ្រាន់តែឆេះអស់ជញ្ជាំងផ្ទះស្លឹកមួយជំហៀងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ឋបានសម្រេចចិត្ត ប្តឹងបុរសជាប្តីពីបទប្រើអំពើហឹង្សា នៅក្នុងគ្រួសារ ទើបត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ឃាត់ខ្លួន និងបានកសាងសំណុំរឿងតាមនិតិវិធីជាបន្តបន្ទាប់ បញ្ជូនមកតុលាការខេត្ត ហើយតុលាការសម្រេចឃុំខ្លួនតែម្តង។
. សមត្ថកិច្ចបានអោយដឹងទៀតថាៈ បុរសខាងលើនេះទើបតែចេញពីពន្ឋនាគារខេត្ត ដោយត្រូវផ្តន្ទាទោសពីបទចោទប្រកាន់ ផ្តល់ទីតាំងអោយគេសេពគ្រឿងញៀននៅក្នុងផ្ទះ ហើយរស់នៅមិនបាបប៉ុន្មានថ្ងៃផង បង្កហឹង្សាដុតផ្ទះទៀតក៏ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារម្តងទៀតបើទុកអោយបង្ករឿងបែបនេះពិតជាមានគ្រោះថ្នាក់ដល់គេឯង និងប្រពន្ធកូនមិនខានឡើយ៕



































