ខេត្តសៀមរាប៖ ដោយសារការភ្លើតភ្លើនរបស់យុវ័យសម័យថ្មីទើបធ្វើឲ្យយុវជនមួយចំនួនតូចទទួលរងនូវការបាត់បង់ការសិក្សានិង ប៉ះពាល់ដល់កិត្តិយសក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងយុវសិស្សវ័យជំទង់មួយគូរនៅវិទ្យាល័យដំដែកត្រូវបានគេថតបង្ហោះក្នុងបណ្តាញសង្គម
(facebook)ធ្វើឲ្យមានការភ្ញាក់ផ្អើលគ្រប់មជ្ឈដ្ឋាន ជាពិសេសមានការប្រតិកម្មយ៉ាងខ្លាំងរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ និងបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះណែនាំ។
ហេតុការសិស្សប្រុសស្រីមួយគូរវាយគ្នានេះកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ខែឧសភា ហើយត្រូវបានគេថតបង្ហោះfacebookរួចក៏ផ្អើលដល់លោករដ្ឋមន្ត្រីនិងបណ្តាញសង្គមតែម្តង។
នៅក្នុងសេចក្តីថ្លែងការរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានសេចក្តីសង្ខេបថា ស្នើឲ្យលោកប្រធានមន្ទីរនិងលោកនាយកសាលាដំដែកចាត់ការទៅតាមវិន័យរបស់សាលា ដើម្បីកុំឲ្យសិស្សដ៏ទៃយកគំរូតាម។ទាក់ទិនទៅនឹងប្រតិកម្មនេះដែរ អធិការនគរបា
លស្រុកសូទ្រនិមបានឲ្យដឹងនៅរសៀលថ្ងៃទី២៥នេះថា រឿងនេះកើតឡើងនៅក្នុងបន្ទប់ថ្នាក់ទី៩Bនៃវិទ្យាល័យដំដែក កាលពីថ្ងៃទីកាលពីថ្ងៃទី២១ខែឧសភាមកម្លេះ ។លោកបន្តថា យុវជនដៃដល់មានហុង សុធី អាយុ១៧ឆ្នាំរស់នៅភូមិព្រៃខាងជើង ឃំុំកៀនសង្កែ ស្រុកសូទ្រនិគម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ចាត់ការតាមច្បាប់។រីយុវតីរងគ្រោះមានឈ្មោះវីរះ មណីនាថ អាយុ១៤ឆ្នាំជាសិស្សរៀនថ្នាក់ជាមួយគ្នា ។លោកបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ពួកជាគូរសង្សានិងគ្នាតែងតែមានរឿងឈ្លោះគ្នាជាញឹកញាប់ទើបតែពេលនេះមកវាយក្នុងថ្នាក់រៀនតែម្តង ហើយក៏មានគេថតបង្ហោះfacebook។
លោកបន្តថា វាមិនមានអ្វីប្លែកនោះទេសំរាប់យុវ័យសម័យថ្មី ។លោកអ៊ុង សេរីឌីប្រធានមន្ទីរអប់រំខេត្តសៀមរាបថ្លែងថា បន្ទាប់ពីមានទំនាស់គ្នារវាងសិស្សទាំងពីររួចមកលោកក៏បានហៅឪពុកម្តាយទាំងមកសម្របសម្រួលគ្នា ហើយក៏សំរេចមិនប្តឹងផ្តល់ទេព្រោះអីពួកគេជាមិត្តនឹងគ្នា ធ្លាប់ទៅលេងផ្ទះគ្នាទៅវិញទៅមក។ទោះជាយ៉ាងណា មជ្ឈដ្ឋាននានានៅធ្វើការរិះ
គន់មិនដាច់ពីមាត់ថា យុវ័យសម័យឥឡូវមានការភ្លើតភ្លើនខ្លាំងណាស់ ខណះយុវ័យទាំងនោះមានការចម្លងស្តាយពីបរទេសយ៉ាងឆាប់រហ័សដោយខ្លួនឯងផង និងតាមសង្គមផង៕




































