មណ្ឌលគិរី៖ ម៉ាកអាកា៤៧មួយដើមមកបាញ់រះនៅលើផ្ទះរបស់ខ្លួនអស់ជា ច្រើនគ្រាប់។ហេតុការណ៏នេះកើតនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ ឧសភា ២០១៥ នៅភូមិជីមៀត ឃុំណងឃីលឹក ស្រុក កោះញែកលោកវរសេនីយ៏ឯកស៊ុម សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកម្រិត
ស្រាលបានឲ្យដឹងថា ជនសង្ស័យដែលបានយកកាំភ្លើងអាកា៤៧ បាញ់រះអស់១៤គ្រាប់ខាងលើមានឈ្មោះឡៃ ម៉ៃ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ។លោកវរសេនីយ៏ឯកបានបន្តថា ក្នុងករណីនេះពុំបានបង្កឲ្យមានមនុស្សរបួសឬស្លាប់ទេ។តែជនសង្ស័យត្រូវតែកសាងសំនុំរឿងបញ្ជូនទៅតុលាចាត់ការតាមផ្លូវច្បាប់ ពីបទកាន់កាប់អាវុធខុសដោយគ្មានការអនុញ្ញាត នឹងបាញ់រះចំនួន១៤គ្រាប់។
លោកវរសេនីយ៏ឯកស៊ុម សោភ័ណ្ឌ ក៏បានបញ្ជាក់ជនសង្ស័យឈ្មោះឡៃ ម៉ៃ អាចនឹងត្រូវបញ្ជូនទៅតុលានៅថ្ងៃបន្ទាប់រួមជាមួយវត្ថុតាងដូចជា៖កាំភ្លើងអាកាស្វាយបត់មួយដើម បង់មួយគ្មានគ្រាប់ សំបកបំផ្ទុះចំនួន១៤គ្រាប់ ។
បើតាមប្រភពបានឲ្យដឹងថា កាំភ្លើងដែលជនសង្ស័យយកមកបាញ់រះនេះ គឺរើសបាននៅតាមព្រៃព្រេចដែលគាត់ដើរទៅស្រែចម្ការ កាលពីមុនថ្ងៃកើតហេតុ៤-៥ថ្ងៃ ដោយមិនបានយកទៅប្រគល់ជូនសមត្ថកិច្ចឡើយ ព្រោះខ្លាចគេសួរនាំច្រើន។ រហូតដល់ថ្ងៃកើតហេតុនៅពេលផឹកស្រវឹងមិនដឹងគាត់ រពឹសដៃអីក៏ទៅយកកាំភ្លើងដែលរើសបាននោះ មកបាញ់សាកលេងនឹងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕



































