សៀមរាប ៖ ក្នុងហេតុការណ៍ភ្ញាក់ផ្អើលខាងលើជុំវិញករណី លោកអនុសេនីយ៍ទោ ជុំ ចាន់ព្រឹក្សា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ស្ថិតនៅក្នុងក្រុង និង ខេត្តសៀមរាប មានអាយុ ៣៥ ឆ្នាំ បានស្លាប់ អំឡុងម៉ោង ១២ ទៅ ម៉ោង ០១ រសៀល ថ្ងៃទី ២៥ ខែ ឩសភា

នេះ និង ប្រពន្ធ ព្រមទាំងកូនតូចៗប្រុស២នាក់ ស្រី ១ នាក់ផងនោះកំពុងតែត្រូវបានសមត្ថកិច្ចជួយយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរសម្រាកព្យាបាលឯកជនមួយកន្លែងក្នុងក្រុងសៀមរាប ដោយមើលឃើញថាមានអាកា រះ ធ្ងន់ធ្ងរ ។ បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញដែលមានការពាក់ព័ន្ធបានចុះទៅដល់ផ្ទះជនរងគ្រោះខាងលើជាបឋមបានអោយដឹងថាក្នុងករណីលោកអនុសេនីយ៍ទោ ជុំ ចាន់ព្រឹក្សា មានតួនាទីជានាយរងប៉ុស្តិ៍

នគរបាលរដ្ឋបាលសង្កាត់សៀមរាបានស្លាប់និងប្រពន្ធព្រមទាំងកូនតូចៗ៣នាក់ទៀតរងគ្រោះថ្នាក់ធ្ងន់កំពុងសង្គ្រោះបន្ទាប់នៅឯមន្ទីរសម្រាកព្យាបាលឯកជនមួយកន្លែងក្នុងក្រុងសៀមរាបនេះនៅមិនទាន់ដឹងអំពីមូលហេតុអ្វីច្បាស់លាស់ពិតប្រាកដនោះទេដោយសមត្ថកិច្ចជំនាញកំពុងតែតាមដានស្រាវជ្រាវនិងធ្វើកោសល្យវិច័យបន្ថែម ៕





































