ខេត្តបន្ទាយមានជ័យ
កើតឡើងនៅវេលាម៉ោង ២.៣០ ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៥
រថយន្តLEXUSសេរីទំនើបមួយគ្រឿងត្រូវបានគេស្គាស់ឈ្មោះជ្រិនចាន់រៀមអាយុ៣៨ឆ្នាំជាម្ចាស់ហាងក្លិបកំសាន្តវិមានរៀមស្ថិតភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានបើកលឿនដូចហោះហើយបានគេចម៉ូតូបានបើកធ្លាក់ប្រឡាយខ្ទេចស្ទើរទាំងស្រុងតែអ្នកបើកបររងរបួសបន្តិចបន្តួច។ហេតុការបានកើតឡើងនៅវេលាម៉ោង២.៣០នាទីរំលងអាត្រាតថ្ងៃទី២៦ឧសភា២០១៥តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិបន្ទាយនាងឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកវរះសេនីយ៍ទោសីុឌីអធិការនគបាលស្រុកមង្គលបូរីបានប្រាប់ថា បើសំដីអ្នកឃើញហេតុការគឺអ្នកបើកបរថយន្តជាបុរស់មានអាយុប្រមាណជាង៣០ឆ្នាំដែលគេអះអាងគេជាម្ចាស់ហាងក្លិបកំសាន្តវិមានរៀមនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង។ លោកសីុឌីបាននិយាយបន្តថា នៅពេលគ្រោះថ្នាក់កើតឡើងគឺឈ្មោះជ្រិនចាន់រៀមជាម្ចាស់កហាងរៀមបានបើករថយន្តLEXUSរបស់ខ្លួនមកពីមើលក្លិបកំសាន្តនៅខេត្តបាត់ដំបងពេលដែលត្រឡប់មកវិញដល់ចំណុចគ្រោះថ្នាក់បានបើកបរពីត្បូងមកជើងក្នុងល្បឿនលឿនស្របទឹសគ្នាជាមួយម៉ូតូ២គ្រឿងពេលនោះមានម៉ូតូ១គ្រឿងបានឡើងវ៉ាបានបើកគេចទៅផ្នែកខាងកើតក៏បណ្តាលឲ្យរថយន្តLEXUSរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យហោះប្រមាណជាង៣០ម៉ែត្រទៅបុកមាត់ស្រះក្រឡាប់រថយន្តខ្ទេចស្ទើរទាំងស្រុងតែមិន
បណ្តាលឲ្យគ្រោះបន្តិចបន្តួចដល់អ្នកបើកបរ។លោកសីុឌីបានបញ្ជាក់ទៀតថាក្រោយពេលគ្រោះថ្នាក់កើតឡើងគឺម្ចាស់រថយន្តឃើញស្ត្រីទំនងជាស្ត្រីបំរើក្នុងហាងប្រមាណ២ទៅ៣នាក់មានរថយន្ត១គ្រឿងមកទទួលយកចេញទៅបាត់។ចំណែករថយន្តដែលគ្រោះ ថ្នាក់គឺម៉ាក់LEXUS.IS250សេរីទំនើបបណ្តាលខ្ទេចស្ទើរទាំងត្រូវបាននគបាលយកមករក្សាទុកនៅអធិការនគរបាលស្រុកមង្គលបូរីដើម្បីចាត់ការនៅតាមនិតិវិធីច្បាប់នៅថ្ងៃក្រោយ៕




































