​មនុស្ស​៣​នាក់​បាន​ស្លាប់​និង​របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​ ​សារ​រថយន្ត​ហាយ​ទ្បេ​ន​ឌ័​របើក​ក្រ​ទ្បា​ប់​ខ្លួនឯង​

0

​សៀមរាប ៖​ក្រ​ទ្បា​ប់រ​យន្ត​ហាយ​ទ្បេ​ន​ឌ័​រ​បណ្តាលអោយ​មនុស្ស​៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅនឹងកន្លែង និង​៤​នាក់​ផ្សេងទៀត បាន​រងរបួស ស្រាល​និង​ធ្ងន់​និង​ស្រាល ឧ​ប​តិ​ហេតុ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែនរ​ន្ឋុ​ត​ដោយសារ ក្រឡាប់​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ខេត្តសៀមរាប​ហើយ​មាន​មនុស្ស​៣​នាក់​  កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​។​
​បើតាម​សមត្ថកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ ក្រឡាប់​រថយន្ត ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ សេរី​២០០២ ពាក់​ស្លាក​លេខ សៀមរាប 2B-1345 បើកបរ​ដោយ​ឈ្មោះ សា​រិ​ក ណាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​មានជ័យ បាន​បើក​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ០៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ៥​នាក់ នៅ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ត្រង់ចំណុច​និយម​កា ភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​Hong-0650
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកស្លាប់ ទី​១-​ឈ្មោះ សា​រិ ប្រេ​ស ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​, ២-​ឈ្មោះ ហូ​ង វ៉ាន់​ថា​យ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ត្រូវជា​ចៅ ៣-​ឈ្មោះ ហូ​ង ផាន់​ណា ភេទ​ប្រុស អាយុ ០៩​ឆ្នាំ ត្រូវជា​ចៅ​  រស់នៅ​ភូមិក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​មានជ័យ ខណៈ​អ្នករបួស​មិន​ស្គាល់​អត្ត​ស​ញ្ញណ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​
​ក្នុងនាម​អាជ្ញាធរ​ក៏​ដូច​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​នាក់​បើកបរ​ទាំងអស់​សូម​មេ​តា​បើកបរ​ត្រូវ​
​គិតដល់​អាយុជីវិត​នាក់​អ្នករួមដំណើរ​ជាមួយ​ផង​កុំ​បើកបរ​លឿន​ពេក​វា​និង​ងាយ មាន​គ្រោះ​
​ថ្នាក់​ដល់​នាក់​រួម​ដំណើរ​ជាមួយ​យើង​នោះ​។​ដោយ​គឿន​វ៉េ​ត​