កំពង់ឆ្នាំង៖ យុវជនម្នាក់បោកប្រាស់ស្នេហាយកប្រាក់ពីនារីម្នាក់ចំនួន៨លានរៀល បានជាប់អន្ទាក់ក្រុមគ្រួសារនាងវិញគឺល្បិចទល់នឹងល្បិច ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥។ការឆរបោកនេះបានកើតឡើងនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ កាលពីខែមេសា ឆ្នាំ២០១៥។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា៖ជនឆបោក ខាងលើមានឈ្មោះ អឿ សំណាង ហៅស្នា អាយុ២០ឆ្នាំ ឈ្មោះនេះបានអះអាងថាៈរូបគេមានទីលំនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៌ តែសមត្ថកិច្ចថាមានទីលំនៅមិនប្រាកដ និងជាជនឆបោក។ កាលពីអំឡុងខែ មិនា និងខែមេសា ឆ្នាំ២០១៥ ឈ្មោះអឿ សំណាង ហៅស្នា នេះបានទូរសព្ទ័ច្រឡំលេខ មកនារីរងគ្រោះ អាយុ២៦ ឆ្នាំ ជាអាជីវករទិញលក់ជ្រូក មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ក្រោយមកពួកគេបានស្គាល់គ្នាហើយក៏ឈានដល់ទំនាក់ទំនងស្នេហា ទើបធ្វើអោយនារីរងគ្រោះលង់ស្នេហ៏ ឈានដល់ការជឿទុកចិត្ត សុខចិត្តផ្តល់ប្រាក់ចំនួន៨លើកតាមរយៈ វីង អស់ចំនួន៨លានរៀល ព្រោះតែយុវជនខាងលើបានបានអះអាងថាៈ ខ្លួនគេជាថៅកែម្ចាស់ចំការដាំឡូងមីនៅខេត្តប៉ៃលិន ហើយខាងមុខនេះពេលប្រមូលផលបានគឺជាង៣ម៉ឺនដុល្លា តែពេលនេះខ្វះលុយទិញជីដាក់ចំការ ។
សមត្ថកិច្ចបានអោយដឹហទៀតថា៖ ក្រោយពីបានផ្តល់ប្រាក់អោយជនសង្ស័យខាងលើជាបន្តបន្ទាប់រួចរួចហើយចុងក្រោយ យុវជនខាងលើបានប្រាប់ថា៖នៅខ្វះប្រាក់១៦០ម៉ឺនរៀលទៀតអោយនារីរងគ្រោះផ្ញើតាមវីងអោយទៀត តែនាងប្រាប់ថាៈ អត់ប្រាក់ទេ ស្រាប់តែជនសង្ស័យខាងលើ បិទទូរសព្ទ័មិនព្រមទទួលទូរស័ព្ទនារីរងគ្រោះ ជាច្រើនលើក ទើបនារីរងគ្រោះដឹងថាៈចាញ់បោកយុវជនខាងលើនេះ ហើយបានយកដំណឹងនេះទៅប្រាក់ឪពុកមារ អោយជួយរកវិធីយកប្រាក់នេះត្រឡប់មកវិញ ។
ក្រោយមកឪពុកមារ បានប្រើឧបាយកល អោយក្មួយស្រីម្នាក់ទៀត ធ្វើជាទូរសព្ទ័ច្រឡំលេខ ទៅយុវជនខាងលើនេះម្តងវិញ ហើយបាននិយាយថាៈ រូបនាងនៅខេត្តកំពង់ឆ្នាំង ទើបលក់ម៉ូតូថ្មី សរុបប្រាក់មានជាង៣ពាន់ដុល្លា ចង់ទៅរស់នៅខេត្តប៉ៃលិន ប្រាក់ប៉ុណ្ណឹងអាចអោយពួកយើងរស់នៅជាមួយគ្នាសាងគ្រួសារមួយបាន ។ ពេលនោះយុវជន រូបនេះដែលធ្លាប់តែបោកគេបាន ស្មានថា បានចំណេញទៀតហើយ បានប្រញាប់ឡើងរថយន្តមកជួបគូរស្នេហ៏ថ្មី នឹកថាបានទាំងប្រាក់បានទាំងខ្លួន តែមិនស្មានថាជាអន្ទាក់ម្ចាស់ប្រាក់ រៀបចំជាស្រេច មាន
កម្លាំងសមត្ថកិច្ចនគរបាលរង់ចាំស្វាគមន៏នាំមកស្នងការដ្ឋានដើម្បីធ្វើកំណត់ហេតុសួរចម្លើយ ។ នៅចំពោះមុខសមត្ថកិច្ច នគរបាលខេត្ត ជនសង្ស័យខាងលើបានសារភាពថាៈ រូបគេពិតជាមានទំនាក់នងស្នេហាជាមួយនារីរងគ្រោះមែន និងបានអោយនាងវីងប្រាក់អោយច្រើនលើកចំនួន៨លានរៀលពេលវីងមួយលើកៗរូបគេបានយកប្រាក់ចាយវាយផឹកស៊ីជាមួយមិត្តអស់ហើយ ។ ជនឆបោករូបនេះត្រូវបានសមត្ថកិច្ចនគរបាលព្រទណ្ឌ័កំរិតធ្ងន់ខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៥ នេះដើម្បីផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕



































