លោក​អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ចំណុច​អូរ​អំបិល ចំនួន​៣៥០​គ្រួសារ

0

​. ឧ​ត្ត​រ​មានជ័យ​.​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥. លោក​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមទាំង​អាជ្ញាធរ​ដែនដី​ស្រុក ឃុំ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប ដោយមាន​ប្រជាពលរដ្ឋ​៣៥០​គ្រួសារ​រស់នៅ​ចំណុច​អូរ​អំបិល ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​ម៉ែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត បានដាក់​ជូន​នូវ​គោលការណ៍ ចំនួន​១០​ចំណុច ទី​១​ក្រុមការងារ​ឯកភាព​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​ការស្នើសុំរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​៣៥០​គ្រួសារ​.២ បងប្អូន​ត្រូវ​ឯកភាព ព្រមព្រៀងគ្នា លើ​ព្រំប្រទល់​ដី​អោយបាន​ជាក់លាក់ ដោយ​បោះ​ប​ង្គូ​ល​ព្រំ​រៀងៗ​ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​ដី នៅ​ខាងកើត​ផ្លូវ​និង​ដី​ទីទួល​សុ​វត្តិភាព​ឡើយ​. ៣ ក្រុម​ជំនាញ​និង​ចុះ​វាស់វែង​ដី​របស់​បងប្អូន ដែល​បាន​បោះ​ព្រំ​រួច រាល់​អ្នក​ដែល​បាន​ស្នាក់នៅ​និង​អាស្រ័យ​ផល​ជាក់ស្តែង​តែប៉ុណ្ណោះ​.៤ សូម​បងប្អូន​សហការ​ណ៍ ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​វាស់វែង​ដីធ្លី​របស់​បងប្អូន​អោយដឹងថា ដី​នៅ​ចំណុច ណា​ទំហំ​ប៉ុន្មាន ដើម្បី​ចេញ​បង្កាន់ដៃ​ទទួលស្គាល់​បណ្តោះ អាសន្ន​ជូន​.៥ ក្នុងករណី​បងប្អូន​មាន​វិវាទ​ឬ​មាន​ជម្លោះ​ក្រុមការងារ​យើង​មិនអាច​វាស់វែង​ជូន​បានឡើយ​. ៦ នៅ​ក្រុមការងារ​ចុះ​វាស់វែង​រួច ក្រុមការងារ​យើង​យកទៅ​តម្លើង​ប្លង់គោល ដើម្បី​បង្កើន​អោយមាន​ដី​បំរុង​សំរាប់​សាងសង់ សំណង់ សា​ធា​រណះ​ផ្សេងៗ ដូចជា​សាលារៀន មណ្ឌល​សុខភាព វត្ត​អារាម ស្រះ​ទឹក ផ្លូវលំ ល​និង​ល​.៧ ក្រុមការងារ​នេះ មក​ដើម្បី​ទទួលស្គាល់​ដី​របស់​បងប្អូន​ដែល​បានរស់នៅ​អាស្រ័យ​ផល មិនមែន​មក​ដោះស្រាយ​ជម្លោះដីធ្លី​ទេ​. ៨ សូម​បងប្អូន​កំ​ជឿ​ពាក្យ​ពី​សំណាក់​ជន​ឆបោក ដែល​អ្នកធ្វើអាជីវកម្ម​ដីធ្លី​អោយសោះ​។​៩. បងប្អូន​ត្រូវ​ចេះ​សាមគ្គី​គ្នា​និង​ចេះ​សម្បទាន​អោយ​គ្នា​ទៅវិញទៅមក​ដើម្បី​អោយបាន​ដី​សំរាប់​រស់នៅ​និង​បង្ករ​បង្កើន​ផល​អោយបាន​សម​រំ​។​១០.​ត្រូវ​ប្រកាន់​វប្ប​ធ​ម៍​សន្ទនា ទោះបី​ជាមួយ​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមការងារ​ក៏ដោយ​។​លោក​វ៉ាត ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្តទៀតថា ការវាយតម្លៃ របស់​ក្រុមការងារ​យើង​ឃើញថា មាន​ប្រជាពលរដ្ឋ​ប្រហែល​ហាសិប​ភាគរយ​បានទទួល​យកតាម​គោលការណ៍​រៀបចំ​របស់​ក្រុមការងារ​យើង​.​មួយចំនួនទៀត​បាន​នៅ​ស្ងៀម ពុំមាន​ការបញ្ចេញមតិ​យោបល់​អ្វី​ទាំងអស់ ព្រោះ​ពួកគាត់​មានតែ​ឈ្មោះ អត់​ដី​។​ហើយ​បងប្អូន​មួយចំនួនទៀត​បានរស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង តែ​មិនមាន​ឈ្មោះ​នៅក្នុង​ប​ញ្ចី ក្នុង​៣៥០​គ្រួសារ​នោះឡើយ​។​ចំណែក​អ្នកតំណាង​២​នាក់​មានឈ្មោះ​ព្រុំ ដន ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​និង​ឈ្មោះ​ឃួន វិ​ន ហៅ​រ៉ែ​ម ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ ពួកគេ​ពុំដែល​បាន​ចូលរួម​ប្រជុំ​ទេ ដោយ​សម្ងំ​ប្រមូល​ប្រជាពលរដ្ឋ ប្រជុំ​ជាសម្ងាត់ ដោយ​គាត់​និយាយថា សម្តេច​ហ៊ុន សែន មាន​គោលការណ៍ អោយ​ក្រុមការងារ​នេះ ចែក​ដី​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣៥០​គ្រួសារ​តាម​បញ្ជី​ស្ថិតិ​របស់គាត់​ដែល​បានស្នើ​នោះ​ហើយ​។​ឯ​ចំណែក​នាក់​តំណាង​ផ្សេងទៀត​ដែលមាន​ដី​ពិត​ប្រក​ដ​ហើយ មិន​ពាក់ព័ន្ធ​ទៅ​និង​ការរៀបចំ​ប​ញ្ចី​ឈ្មោះ​៣៥០​គ្រួសារ បាន​អបអរសាទរ​ទទួលយក​គោលការណ៍ របស់​ក្រុមការងារ​យើង​។​ខ​ណះ​ក្រុមការងារ​ចុះ​ធ្វើការ ឈ្មោះ​ឃួន វិ​ន និង​ឈ្មោះ​ព្រុំ ដន បាន​ហៅ​ប្រជាពលរដ្ឋ​មក​ប្រជុំ​ជា​សា​ធា​រណះ ដោយ​ពួកគេ​និយាយថា​បងប្អូន​ដែលមាន​លំនៅដ្ឋាន​ដីធ្លី​ដែល​កំពុង​អាស្រ័យ​ផល​IMG_6155ក៏ដោយ ក៏​ពួកគេ​ពុំ​អនុញ្ញាតិ​អោយ​ជំនាញ​វាស់វែង​ជូន​ឡើយ​ដោយ​ទុក​ដី​ចែក​អោយតែ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​ប​ញ្ចី​៣៥០​គ្រួសារ​និង​របស់គេ​តែប៉ុណ្ណោះ​។​ហើយ​ពួកគេ​បាន​បន្ថែមថា បើសិន​បងប្អូន​មាន​ដី មានផ្ទះ​និង​បាន​អាស្រ័យ​ផល​ជាក់ស្តែង​ក៏ដោយ ក៏​ជំនាញ​ពុំបាន​វាស់វែង​អោយ​ដែល កំ​បន្ទោស​ខ្ញុំ​អោយសោះ​(​ឈ្មោះ​ឃួន វិ​ន​. ហៅ​រ៉ែ​ម​)​។​ស្ថាន​ការ​ថ្ងៃ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ មាន​ភាព​ច្របូក​ប្របល់​ចាប់ពី​ខាងជើង​ស្នាក់ការ​ប​វិ​ស្ថាន​.​រហូតដល់​ផ្លូវ​ចូលទៅ​ទីទួល​វ​សុ​តិ្ថ​ភាព ចំណែក​ខាងត្បូង​ស្នាក់ការ​ប​វិ​ស្ថាន​មាន​ភាពរលូន​និង​បាន​វាស់វែង​បាន​២១​ក្បាលដី​។​ហើយ​ក្រុមការងារ​ត្រូវ​ប្រចាំការ​នៅ​ទីស្នាក់ការ​ប​វិ​ស្ថាន​អូរ​អំបិល ចំនួន​២៤​នាក់ ដែល​ប្រចាំការ​ម្ភៃ​បួន​ម៉ោង​ដល់​ម្ភៃ​បួន​ម៉ោង ដើម្បី​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​៕IMG_6149 IMG_6147 IMG_6148