រថយន្ត​ស៉ី​ទែន​ដឹក​ប្រេង​ក្រុមហ៊ុន​សូ​គី​ម៉ី​ច​បុក​ជាមួយ​ម៉ូតូ​ឆេះ​ស្លាប់​មនុស្ស​២​នាក់​នៅលើ​ផ្លូវជាតិ​លេខ​៤

0

​ខេត្ត​ព្រះសីហនុ​=​មនុស្ស​២​នាក់​បាន​ឆេះ​ភ្លើង​ប្រកាច់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅ​កន្លែងកើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​រថយន្ត​ដឹក​ប្រេង​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បែក​ផ្កាភ្លើង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​។​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតមាន​កាលពី​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃទី​២៥​ឧសភា​នៅលើ​ផ្លូវជាតិ​លេខ​៤​ខាងកើត​ស្ពាន​ទឹកសាប​ប្រមាណ​១០០​ម៉ែត្រ​ត្រង់​ចន្លោះ​ប​ង្កោ​ល​គីឡូម៉ែត្រ​លេខ​២០៤-២០៥​ស្ថិតនៅ​ភូមិ​ទឹកសាប​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​បន្ទាប់ពី​កើតហេតុ​ភ្លាម​គេ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ដឹកនាំ​បញ្ជារ​ផ្ទា​ល់ពី​លោក​ឧត​ន​តម​សេនី​យ៌​ហេង​ប៊ុន​ទី មេបញ្ជាការ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចេញទៅ​អន្តរា​គម​ន៌​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​រថយន្ត​និង​ម៉ូតូ​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​ខ្មូ​ល​ខ្មាញ់​ផងដែរ​។​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​ទាញយក​សាកសព​យុវជន​ចំនួន​២​នាក់​ដែល​ម្នាក់​បាន​ស្លាប់​នៅក្រោម​រថយន្ត​ឆេះ​ក្បាល​.​សក់​.​ដង​ខ្លូន​និង​ជើង​ចំនែក​សព​ម្នាក់ទៀត​ត្រូវ​ភ្លើង​ឆេះ​មុខ​និង​ក្បាល​រោល​ខ្មៅ​។​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​និយាយថា​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សូគីម៉ិច​នេះ​មិនមាន​ប្រេង​ផ្ទុក​នៅក្នុង​ស៉ី​ទែន​នៅឡើយ​ទេ​ព្រោះថា​ពេល​កើតហេតុ​រថយន្ត​បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​បូម​ប្រេង​នៅ​ខេត្ត​ព្រះសីហនុ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​កន្លែងកើតហេតុ​គេ​ពិនិត្យឃើញ​ម៉ូតូ​ម៉ាក​ត្រៃ​ឆេះ​ម៉ត់​នៅជាប់​ក្រោម​រថយន្ត ខណ​:​ដែល​រថយន្ត​ឆេះ​អស់​កង់​ចំនួន​៦​គ្រាប់​ចំនែក​ស៉ី​ទែន​ប្រេង​វិញ​ភ្លើង​បាន​ឆេះ​ធ្លុសធ្លាយ​ខូចខាត​ធ្ងន់ធ្ងរ​។​រថយន្ត​ដឹក​ប្រេង​ចំណុះ​រាប់ម៉ឺន​លិ​ត្រ​នេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A៩៧៨៥​។​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​សព​ជនរងគ្រោះ​មានឈ្មោះ​១/​អី​ម សុទ្ធា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​IMG_3160ស្នាក់នៅ​ក្រុម​១១​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ​ទី​២​ឈ្មោះ​/​សាត សា​មិត្ត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ​ខ័​ណ្ឌ​ច្បារអំពៅ​ក្រុងភ្នំពេញ​។​យោងតាម​ប្រភព​ព័​ត៌​បាន​និយាយថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សូគីម៉ិច​បើកបរ​ក្នុង​ទឹ​សដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ​ចំនែក​ម៉ូតូ​ត្រៃ​បើក​បញ្ច្រាស់​ទឹ​ស​គ្នា​ជិះ​ឌុប​គ្នា​២​នាក់​ក្នុង ល្បឿន​លឿន​មកដល់​កន្លែងកើតហេតុ​ក៌​បុក​គ្នា​ផ្ទុះ​បែក​ផ្កាភ្លើង​ឆេះ​រថយន្ត​ម៉ូតូ​និង​មនុស្ស​ស្លាប់​យ៉ាង​អាណោចអាធម៌​។​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ដោយឡែក​រថយន្ត​និង​សាកសព​ម៉ូតូ​ត្រូវបាន​ប៉ូលិស​អួ​ស​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕IMG_3146 IMG_3160 IMG_3206