​បើក​ម៉ូតូ​លឿន​បុក​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​រងរបួស​ធ្ងន់​បាក់ជើង​២​កំណាត់ អ្នកបើក​ម៉ូតូ​សន្លប់​ធំ​ក្នុង​ពេទ្យ​ខេត្ត​សមត្ថកិច្ច​ដេក​យាម​មួយ​យប់​ទល់​ភ្លឺ​ព្រោះ​ខ្លាច​គេ​រត់​

0

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ និង​បាក់ជើង​ម្ខាង​ជា​២​កំណាត់ ដោយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​បើក​បុក​ចំ​ពេញទំហឹង​នៅពេលដែល​រូបគាត់​ដើរ​ឆ្លង​ផ្លូវជាតិ​នៅពេល​ល្ងាច​។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ភូមិ​ឡ​ទឹកត្រី សង្កា​
​ត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ជនរងគ្រោះ​ក្នុងករណីនេះ​មានឈ្មោះ ប៉ិច ចៃ អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ឡ​ទឹកត្រី ក្នុង​កន្លែងកើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ពី​កើតមក​លិច ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ពេលនោះ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ អាត សុ​ផា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ស្រាប់តែ ទៅបុក​ចំ​ជនរងគ្រោះ​កំពុង​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ជនរងគ្រោះ​ប៉ើង​ជាង​៤​ម៉ែត្រ​ពី​ចំណុចកើតហេតុ និង​រងរបួស​ធ្ងន់ធ្ង​រ​បាក់ជើង​ខាងឆ្វេង​ជា​២​កំណាត់​។ ចំណែក​អ្នកបើក​ម៉ូតូ បាន​រងរបួស​ស្រាល​ដើរទៅ​អង្គុយ​លើ​ម៉ូតូ​ប៉ុន្តែ​ពេលមកដល់​មន្ទីរពេទ្យ​ខេត្ត​បែរជា​សន្លប់​ស្តូកស្តឹង​យូរ​ទៅវិញ ។
​ក្រោយពេល​កើ់តហេតុ​បុរស​ជា​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ម​ន្ទីរ​ពេទ្យ​ខេត្ត ប៉ុន្តែ​ដោយសារ​សភាព​មុខរបួស​ធ្ងន់​ពេក​ត្រូវ​ក្រុមគ្រូពេទ្យ​ខេត្ត​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​បន្តទៀត​។DSC01758
​ដោយឡែក​អ្នកបើក​ម៉ូតូ​ជា​ជនបង្ក​វិញ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានដាក់​កម្លាំង​យាម​ជនបង្ក​ដែល​ដេក​សន្លប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​មួយ​យប់​ទល់​ភ្លឺ ដល់​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា ឆ្នាំ​២០១៥ ព្រោះតែ​ខ្លាច​ជនបង្ក​រត់គេចខ្លួន ម្យ៉ាងទៀត​ខ្លាច​ជនបង្ក​នោះ​ធ្វើ​ពុត​ជា​សន្លប់ នៅពេល​មានឱកាស់​គេ​និង​រត់គេចខ្លួន​។​DSC01757 DSC01755