អត្ថបទ ប៊ុនរិទ្ធី
កំពង់ធំ=កាលពីររសៀលម៉ោង១និង៣០នាទី ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៥ នៅភោជនីយដ្ឋានព្រៃប្រស់ ស្ថិតនៅក្នុងភូមិព្រៃប្រស់ ឃុំ ព្រៃប្រស់ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ មានគ្រោះថ្នាក់មួយកើតឡើងដោយសារ តែផ្ទុះធុង កាស ឆេះរោង ប្រក់ស្បៅ អស់ដំបូលលើ របួសស្រាល២
នាក់ និងខូចខាតសម្ភារះផ្ទះបាយមួយចំនួន ដោយសារតែធុងកាសមានសភាពចាស់ពេកនិងប្រើប្រាសជាយូរមកហើយធ្វើអោយច្រេះចាប់ គួបផ្សំនិងកំដៅថ្ងៃក្ដៅខ្លាំង រហូតដល់៤០អង្សាផងនោះ ធ្វើអោយ ធុងកាស ដែលកំពុងចំអិនអាហារអោយភ្ញៀវផ្ទុះឆេះតែម្ដង។
ក្នុងហេតុការណ៍ផ្ទុះធុងកាសនេះ លោក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយ បានប្រាប់អោយដឹងថា ការឆេះនេះមិនបណ្ដាលអោយមនុស្សណាម្នាក់របួសធ្ងន់ធ្ងរនោះទេព្រោះចំហាយធុងកាសបានជះមកលើខ្លួនអ្នកចំអិនម្ហូមមែន តែដោយសារតែអ្នកចំងិនម្ហូបគាត់បានស្លៀកពាក់សំលាក់បំពាក់ក្រាសៗទើបពុំបណ្ដាលអោយគាត់របួសធ្ងន់ធ្ងរនោះទេ។បន្ទាប់ពីពន្លត់ភ្លើងរលត់ប៉ុន្មាននាទីក្រោយមកក៏បញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ក្នុងនោះដែរលោក អធិការក៏បានធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ធុងកាសចាស់ៗ បើគួរបោះចោលក៏បោះទៅកុំសោកស្ដាយ ប្រយ័ត្នមានគ្រោះថ្នាក់ដល់អាយុជីវិត នេះចាត់ទុកជាសំណាងល្អដែលមិគ្រោះថ្នាក់ដល់ជីវិត ម្យ៉ាងពេលនេះអាកាសធាតុក្ដៅខ្លាំងសុំអោយប្រុងប្រយ័ត្នទាំងអស់គ្នា៕
ប៊ុន រិទ្ធី



































