​កុមារា​ម្នាក់​រងរបួស​ដោយ​គ្រាប់កង់​កាំភ្លើង​ខ្យល់​បាញ់​ធ្លុះ​ក្តោងច្រមុះ​បៀម​ជាប់​ក្នុង​ឆ្អឹង​

0

​កំពង់ឆ្នាំង​៖ ​កុមារា​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​រងរបួស​ដោយ​គ្រាប់កង់​កាំភ្លើង​ខ្យល់​បាញ់​ត្រូវចំ​ក្តោងច្រមុះ​ខាងឆ្វេង​បៀម​ជាប់​ក្នុង​ឆ្អឹងច្រមុះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកមក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។ ប៉ុន្តែ​ដោយសារ​គ្រូពេទ្យ​ខេត្ត​មិនអាច​វះ​យក​គ្រាប់កង់​នោះបាន​DSC07135ទើប សម្រេច​អោយ​ក្រុមគ្រួសារ​បញ្ជូន​កុមារ​រងគ្រោះ​ទៅ​វះកាត់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជា​បន្តទៀត ។ ហេតុ​ការ​ណ៏​មិន​គួរអោយ​កើត​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៤៥​នាទី​រសៀល​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។
​ ​ក្រុមគ្រួសារ​កុមារ​រងគ្រោះ​បាន​និយាយ​អោយដឹង​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ថា​៖​កុមារ​រងគ្រោះ​មានឈ្មោះ ព្រុំ ធារ៉ា អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ មាន​កុមារា​ម្នាក់ទៀត ឈ្មោះ សាធ បូរ​មី អាយុ​១២ ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​បាន​យក​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់ របស់​ក្រុមគ្រួសារ​កុមារ ព្រុំ ធារ៉ា មក​សប់ស្នប់​បំពេញ​ខ្យល់​ក្នុង​កាំភ្លើង​បាញ់​លេង ដោយ​មិន​នឹកស្មានថា​ក្នុង​កាណុង​កាំភ្លើង​មាន​គ្រាប់កង់​ក្នុង​នោះទេ​។ បន្ទាប់មក​ក៏​ជន្លរ​បាញ់​ជនរងគ្រោះ​លេង ដោយ​ស្មានតែ​គ្មាន​គ្រាប់​ក្នុង​កាំភ្លើង ក៏​កាច់​កៃ​ឡើង​ផ្ទុះ​ចេញ​គ្រាប់​ពី​កាណុង​កាំភ្លើង​ត្រូ​ចំ​វ​ក្តោងច្រមុះ​កុមារ​រងគ្រោះ បណ្តាលអោយ​ធ្លុះ​ក្តោងច្រមុះ គ្រាប់កង់​បាន​បៀម​ជាប់​នៅ​ឆ្អឹង​នៃ​ក្តោងច្រមុះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ប្រញាប់ប្រញាល់​នាំយក​មកអោយ​មន្ទីរពេទ្យ​ខេត្ត​ជួយសង្គ្រោះ ។​DSC07133
​ ​ក្រោយ​ក្រុម​ពី​គ្រូពេទ្យ​ខេត្ត ពិនិត្យមើល​មុខរបួស​កុមារ​រងគ្រោះ បាន​និយាយថា​៖​គ្រូពេទ្យ​ខេត្ត មិនអាច​វះ​យក​គ្រាប់កង់​នោះ​ចេញ​បានទេ លុះត្រា​ប្រើ​ថ្នាំ​សណ្តំ​ហើយ​មាន​បច្ចេកទេស​វះកាត់​ឆ្អឹង​ច្រ​មុ​ច្បាស់​សាល់​ទើប​វះកាត់​យកបាន​។ ហេតុនេះ​ត្រូវអោយ​ក្រុមគ្រួសារ​ប្រញាប់​យក​កុមារ​រងគ្រោះ​ទៅ​ពេទ្យ​ក្រុង​ភ្នំ ពេញ​ទើប​មាន​ល​ទ្ឋ​ភាព​វះកាត់​យកបាន ចំណែក​កុមារ​រងគ្រោះ​គឺអាច​ដើរ​និង​និយាយបាន​ជាធម្មតា​គឺ​គ្រា ន់​តែ​គ្រាប់កង់​បៀម​ជាប់​ក្នុង​ឆ្អឹង​ច្រុះ​តែប៉ុណ្ណោះ​។​
​ ​ករណី​ខាងលើ​ន​នេះ​មានការ​រិៈ​គន់​ថា​៖ ម្ចាស់​កាំភ្លើង​កែឆ្នៃ​ដែល​អាចជា​ឪពុក ជា​បងប្អូន និង​ជា​សា ច់​ញា​ត្តិ​កុមារ​រងគ្រោះ មិនគួ​ទុក​កាំភ្លើង​កែឆ្នៃ​ប្រហែស​ចោល​ក្នុងផ្ទះ បណ្តោយអោយ​ក្មេង​យក​លេង​បាន​បែបនេះ​ឡើយ ហើយ​បើ​មាន​ករណីនេះ​កើតឡើង​ហើយ​នោះ សមត្ថកិច្ច​នៅ​មូលដ្ឋាន​គួរតែ​ស្រាវជ្រាវ​រក​ម្ចាស់​អាវុធ​នោះ​អោយមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ទើប​ជាការ​ត្រឹមត្រូវ ៕