អភិបាលក្រុង​ប៉ៃលិន ចុះ​ពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​សាមគ្គី ព្រមទាំង​ណែនាំ​អាជីវករ​ដែល​យក​ផ្លូវ​សាធារណៈ​លក់ដូរ​យ៉ាង​អាណាធិបតេយ្យ

0

​ខេត្ត​ប៉ៃលិន​៖ ​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​មាន​សមាជិក​ក្រុមប្រឹក្សា​ក្រុង អាជ្ញាធរ​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច​ប៉ូលីស ប៉េ​អិ​ម ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ សាមគ្គី​ហៅ​ផ្សារ​ប៉ា​ហ៊ី ព្រមទាំង​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ដល់​អាជីវករ នៅ​ជុំវិញ​ផ្សារ និងdownload (3)​អាជីវករ​ដែល​យក​ផ្លូវ​សាធារណៈ​លក់ដូរ​យ៉ាង​អាណាធិបតេយ្យ ដោយ​អោយ​ពួកគាត់​តាំង​លក់ទំនិញ​ប្រកបដោយ​សណ្តាប់ធ្នាប់​ល្អ និង​បញ្ឈប់​ការលក់​នៅ​កន្លែង​ដែលមាន​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។ ការចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​នេះ ប្រ​ព្រ​តិ្ត​ទៅ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង -​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ យោងតាម​អង្គប្រជុំ​ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅ របស់​គណៈកម្មការ​រៀប​ចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុងប៉ៃលិន គឺ​សូមឱ្យ​អាជីវករ ពាណិជ្ជករ ដែល​កំពុង​ប្រកបមុខរបរ​រកស៊ី​នៅ​ជុំវិញ​ផ្សារ​សាមគ្គី ដោយមាន​អ្នកខ្លះ​បានដាក់​តាំង​សម្ភារ​ទំនិញ​លក់ដូរ​នៅលើ​គម្រប​លូបង្ហូរទឹក និង​លើផ្លូវ​សាធារណៈ download (4)ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ សោភ័ណភាព និង​ទ្រព្យសម្បត្តិ​សាធារណៈ ថែមទាំង​បង្ក​ការកកស្ទះ​ចរាចរណ៍​ជារឿយៗ​ផង​នោះ ។​ដូច្នោះ ត្រូវតែ​បញ្ឈប់​ការតាំង​លក់​របស់របរ​នៅលើ​គម្រប​លូបង្ហូរទឹក និង​នៅ​ជុំវិញ​បរិវេណ​ផ្សារ​, បញ្ឈប់​ការតាំង​លក់​របស់របរ​នៅលើ​ចំណីផ្លូវ និង​នៅលើ​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​សាមគ្គី (​ហៅ​ប៉ា​ហ៊ី​), ត្រូវ​រុះរើ​តូប ឬ​សំយាប​តូប ដែល​បាន​លក់ដូរ​លើ​គម្រប​លូ ឬ​លើផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​, ហាម​អ្នករត់ម៉ូតូឌុប ឬ​យានជំនិះ​ផ្សេងទៀត​ចត​លើ​ដងផ្លូវ នៅក្នុង​បរិវេណ​ផ្សារ ។​download (2)
​សូមបញ្ជាក់ថាៈ សាលាក្រុង​ប៉ៃលិន​ចេញ​សេចក្តីណែនាំ​នេះ​ដើម្បីអោយ​អាជីវករ រៀបចំ និង​រុះរើ​អោយបាន​ក្នុង​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០១៥ នេះ​តទៅ តែបើ​មិន​ធ្វើតាម​សេចក្តីណែនាំ​នោះទេ​អភិបាល​ក្រុងប៉ៃលិន​នឹង​ចាត់វិធានការ ហើយ​រដ្ឋបាល​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​កន្លែង​ផ្សារ រាល់​ការខូចខាត ឬ​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់​អាជីវករ និង​ពាណិជ្ជករ​ណាមួយ ខាង​សាលាក្រុង​នឹងមិន​ទទួលខុសត្រូវ ឬ​ផ្តល់​សំណង​អ្វី​ឡើយ​៕download (5)