កំពង់ឆ្នាំង៖ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារលើក្រុងកំពង់ឆ្នាំង នៅតែតវ៉ាជាដាច់ខាតមិនអោយអាជ្ញាធរខេត្តធ្វើតូបជួលអោយអ្នកលក់ដូរនៅខាងក្រៅ សងខាងផ្សារលើតាមគម្រោងរៀបចំរបស់អាជ្ញាធរខេត្តនោះឡើយ ការតវ៉ាខ្លាំងក្លាបែបនេះនៅគ្រាដែលអាជ្ញាធរខេត្ត ក្រុង
និងសាម៉ីមន្ទីរពាក់ព័ន្ឋ បានកោះហៅពួកគាត់មកប្រជុំ ដើម្បីព្យាយាមពន្យល់ក្រុមអាជីវករទាំងអស់នោះ អំពីការអភិវឌ្ឍន៏ផ្សារលើអោយមានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ល្អ និងអនាម័យ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងសាលាក្រុងកំពង់ឆ្នាំង ។
ក្រុមអាជីវករទាំងនោះ បានលើកឡើងម្តងម្នាក់ៗថាៈ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារមិនឯកភាព អោយមានការធ្វើតូប មានដំបូលនៅសងខាងផ្សារលើជាដាច់ខាត ដោយពួកគាត់មានហេតុផលដូចជា៖បណ្តាលអោយជិតផ្លូវសងខាងផ្សារលើ ដែលជាផ្លូវសម្រាប់យានយន្ត និង ធ្វើដំណើរចេញចូលក្នុងផ្សារបានងាយស្រួល , ម្យ៉ាងវិញទៀតការពារបង្កាពេលមានគ្រោះអគ្គីភ័យកើតឡើង គឺរថយន្តពន្លត់អគ្គីភ័យមានលទ្ឋភាពអាចជួយអន្តរាគមន៏ក្នុងការបាញ់ទឹកពន្លត់ទាន់ពេលវេលា , បើមានការធ្វើតូបលក់ដូរតាមផ្លូវក្រាលកូរ៉ូឡាសងខាងផ្សារដែលទើបកសាងដោយអង្គការចៃការ ធ្វើអោយជិតផ្លូវចូលក្នុងផ្សារ ធ្វើអោយពួកគាត់ជាអាជីវករខាងក្នុងផ្សារលក់មិនដាច់ ដូចមានគំរូនៅផ្សារឆ្នាំងផ្សារក្រោមហើយស្រាប់ គឺគ្មានអាជីវករណាចូលលក់ខាងក្នុងផ្សារឆ្នាំងនោះទេ សព្វថ្ងៃគឺលក់តែខាងក្រៅផ្សារនិងតាមចិញ្ចើមផ្លូវកៅស៊ូបង្កអោយស្ទះចរាចរណ៏រាល់ថ្ងៃ ។
ពួកគាត់ជាអាជីវករសុំអោយក្រុមហ៊ុន ថូ ម៉ាក់ ដែលជាអ្នកសាងសង់ផ្សារគោរពទៅតាមសៀវភៅបន្ទុក ដែលបានសាងសង់ផ្សារលើសព្វថ្ងៃ មានដូចជាដំបូលផ្សារបានលិចស្ទើតតែគ្រប់កន្លែង ទឹកស្ទះលិច លក់ដូរ មិនបាន ប្រព័ន្ឋលូលិចលង់ បញ្ហាទាំងនេះសុំអោយក្រុមហ៊ុនជួសជុលឡើងវិញ ព្រោះកិច្ចកុងត្រាមានរយៈ ពេល២៥ឆ្នាំ គឺពីឆ្នាំ២០០១ មកដល់ពេលនេះទើបតែបានជាង១៥ឆ្នាំប៉ុណ្ណោះ ហើយនៅក្នុងកុងត្រា ដដែលនេះ មិនអនុញ្ញាត្តិអោយមានការសាងសង់អ្វីបន្ថែមឡើយ ហេតុនេះពួកគាត់សុំអោយអាជ្ញាធរខេត្ត មេត្តាជួយពិនិត្យមើលកិច្ចកុងត្រានេះឡើងវិញផង ។
លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានលើកឡើងថាៈ កន្លងទៅមានការរិៈគន់ដល់
រូបលោកថា៖ ការប្រឹងប្រែងរៀបចំអោយមានតូបលក់ដូរសងខាងផ្សារនេះ គឺជាលាភសក្ការៈសម្រាប់រូបលោក តែលោកសូមបដិសេធន៏ថា ការរៀបចំអោយមានតូបលក់ដូរសងខាងផ្សារនេះគឺអាជ្ញាធរខេត្ត ជាអ្នករៀបចំ ជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ក៏ដូចជាក្រសួង ដើម្បីអោយមានសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ ចូលរួមក្នុងផែនការប្រឡងប្រណាំងទីក្រុងស្អាត ទូរទាំងប្រទេស។
លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានលើកឡើងថាៈ ពេលនេះកំពុងស្ថិតក្នុងកំរោងនៅឡើយទេ ប៉ុន្តែបើយើងមិនធ្វើតើអអ្នកនៅខាងក្រៅបានតូបឬក្រែអីលក់ ហើយបើធ្វើអាជ្ញាធរក៏ត្រូវរកមធ្យោបាយបែបណា ឬធ្វើកម្រិតប៉ុណ្ណាដែលអាចទទួលយកបានទាំងសងខាង ។
លោក ស៊ុន សុណ្ណរិទ្ឋ អភិបាលរងខេត្ត បានមានប្រសាសន៏ថាៈ ក្រៅពីសោភណ្ឌ័ភាព សណ្តាប់និងអនាម័យ អាជ្ញាធរបាននូវបានគិតទៀតថាៈ ខាងក្នុងផ្សារក៏ជាប្រជាពលរដ្ឋ ខាងក្រៅផ្សារក៏ជាប្រជាពលរដ្ឋ និងជាកូនចៅ របស់ខេត្តទាំងអស់គ្នា ហេតុនេះខេត្តត្រូវគិតទាំងសងខាង ។សព្វថ្ងៃអ្នកលក់ខាងក្នុងផ្សារក៏ស្ទះ នៅសងខាងផ្សារខាងក្រៅក៏ស្ទះ ហើយថ្មីៗនេះអាជ្ញាធរខេត្ត បានអញ្ជើញក្រសួងមហាផ្ទៃ ក្រសួងហិរញ្ញវត្ថុ សហការជាមួយក្រុមហ៊ុនថូម៉ាក់ ជាមួយនិងអាជ្ញាធរ រួមគ្នាធ្វើម៉េចដើម្បីដោះ ស្រាយ អោយបានផលប្រយោជន៍ ទាំងសងសងខាងដូចគ្នា។
ដោយឡែក លោក ថូ ម៉ាក់ ដែលជាអ្នកវិនិយោគផ្សារលើបច្ចុប្បន្នវិញ បានបដិសេធន៏ថាៈ ការរៀប ចំអោយមានតូបលក់ដូរនៅសងខាងផ្សារ គឺមិនមែនក្រុមហ៊ុនលោកធ្វើទេ ព្រោះក្រុមហ៊ុនលោកមិនទាន់ចប់អណត្តិនៅឡើយ ក្រុមហ៊ុនលោកគ្មានសិទ្ឋទេ បើក្រុមហ៊ុនលោកធ្វើ គឺខុសក្នុងកិច្ចសន្យាររបស់ ក្រុមហ៊ុន ការរៀបចំនេះគឺជារបស់អាជ្ញាធរខេត្ត ដែលខេត្តមានសិទ្ឋក្នុងការអភិវឌ្ឍន៏ ព្រោះខេត្តចង់ឃើញផ្សារគគ្រិច អោយវានៅតែគគ្រេចនោះទេ ហើយរបស់មាន១ម៉ែត្រអោយ នៅតែ១ម៉ែត្រនោះទេ ។ ចំពោះសំពររបស់អាជីវករសុំអោយមានការជួសជុលដំបូលផ្សារ លោកថូ ម៉ាក់ បានបញ្ជាក់ថាៈ ក្រុមហ៊ុនលោក នឹងធ្វើការជួយជុល ឡើងវិញ ។
ជុំវិញករណីរៀបចំអោយមានតូបលក់ដូនៅសងខាងផ្សារត្រូវបានគេមើលឃើញថាៈ បន្ទាប់ពីមាន ការកសាងផ្លូវសងខាងផ្សារដោយក្រាលឥដ្ឋការ៉ូឡាយ៉ាងស្អាតរបស់ក្រុមហ៊ុនចៃការជប៉ុនក្នុងគម្រោងស្តារឡើងវិញចំពោះខេត្តដែលរងគ្រោះដោយទឹកជំនន់ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលផ្លូវទាំងនេះសម្រាប់យានយន្ត ចេញចូលសងខាងផ្សារ។ ចំពោះគម្រោងការធ្វើតូបដែលមានចំនួនជាង៤០០តូបដាក់ពីលើការ៉ូឡាដើម្បីលក់ ឬជួលអោយអាជីវករដែលបច្ចុប្បន្ននៅខាងក្រៅ កំពុងលក់ដូរនៅក្រោមឆ័ត្រ ទាំងនេះធ្វើអោយមានការិៈគន់ពីប្រជាពលរដ្ឋនិងអាជីវករថា៖ គឺដើម្បីផលប្រយោជន៏ ច្រើនជាង ដែលធ្វើអោយប៉ះពាល់ពួកគាត់លក់ដូរនៅខាងក្នុងផ្សារលើ៕




































