ខេត្តក្រចេះ៖ ស្ត្រីមេម៉ាយវយ័៦២ឆ្នាំម្នាក់ ដែល រងគ្រោះដោយសាររថយន្តសាំយ៉ុងដឹកឈើ បើកបុកដាច់ផ្ទះបាយ របស់គាត់ បណ្តាលឱ្យខូចខាតផ្នែកកំណាត់ខាងក្រោយ បានអំពាវនាវឱ្យអាជ្ញាធរ ក៍ដូចជាមន្ត្រីពាក់ព័ន្ឋ មេត្តាជួយរកដំណោះស្រាយ ជូនគាត់ផង ដែលបច្ចុប្បន្ននេះ
គាត់និងកូនៗបានរស់លើផ្ទះបែកបាក់នេះ រហូតមកដល់ពេលនេះ មានរយៈពេល៣ខែហើយ នៅតែគ្មានដំណោះអ្វីឡើយ ការអំពាវនាវពីសំណាក់ស្ត្រីមេម៉ាយជាម្ចាស់ផ្ទះរងគ្រោះរូបនេះ គឺបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចក៍ដូចជា អាជ្ញាធរឃុំ បានត្រឹមតែសន្យារថាដោះស្រាយជូនគាត់ ប៉ុន្តែបើគិតរហូតមកដល់ពេលនេះ មានរយះពេល៣ខែទៅហើយ នៅមិនទាន់មានដំណោះស្រាយ ជូនគាត់បាននៅឡើយ ។
ស្ត្រីរងគ្រោះខាងលើមាន ឈ្មោះ ទី លេន អាយុ៦២ឆ្នាំ រស់នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាស្ត្រីមេម៉ាយដែលកំពុងជួបការលំបាកខ្លាំងបានរៀបរាប់ ថា សព្វថ្ងៃរូបគាត់និងកូនរស់នៅទាំងភ័យខ្លាច ដោយសារ ផ្ទះគាត់ត្រូវបានរថយន្តដឹកឈើបុកដាច់ផ្ទះបាយ ហើយមួយកំណាត់ទៀតក៍ប្រះស្រាំផងដែរ ។
ជាមួយនិងគ្នានោះនៅពេលកើតហេតុ សមត្ថកិច្ចក៍ដូចជាមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើបម្រុងរឹបអូសយករថយន្តនិងឈើទៅរក្សាទុក ប៉ុន្តែរត្រូវអ្នកភូមិ និងម្ចាស់ផ្ទះមិន អនុញ្ញាតអោយសមត្ថកិច្ចយកវត្ថុតាំងទៅឡើយ ដោយរងចាំអោយជនបង្កចូលខ្លួនមកដោះស្រាយនិងជួសជុលផ្ទះរបស់គាត់សិន ។
អ្នកស្រី ទឺ លេន បន្តថា កន្លងទៅរូបគាត់បានទៅសួរនាំ អាជ្ញាធរឃុំជាច្រើនដងហើយ តែលទ្ធិផល នៅតែមិនមានដំណោះស្រាយដ៍ដែរ អាជ្ញាធរឃុំគ្រាន់តែនិយាយថា មិនស្គាល់ជនបង្ករដែលជាម្ចាស់រថយន្តទេ ហើយកន្លងទៅអាជ្ញាធរឃុំ ក៍ដូជាមន្ត្រីរដ្ឋបាលព្រៃឈើក្រចេះ បានផ្ញើរលិខិត មួយសន្លឹកឱ្យអ្នកស្រីកាន់ដែលកំណាត់រយះពេល១ខែ ថាបើជនបង្ករមិនបង្ហាញខ្លួនទេ អាជ្ញាធរនិងដោះស្រាយជូន។
បើតាមប្រភពពីអ្នកជិតខាងក្បែរនោះ និយាយថាសមត្ថកិច្ច ស្គាល់ម្ចាស់រថយន្តបង្ករ ឈ្មោះ ហួរ មានទីលំនៅខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ននេះជនបង្ករនៅតែមានសេរីភាព ដោយប្រើប្រាស់រថយន្តចំនួន២គ្រឿងដឹកជញ្ជូនឈើតាមដ៍ដែលនេះរាល់ថ្ងៃយ៉ាងរលូន។
ស្ត្រីរងគ្រោះបានអំពាវនាវសុំអង្វរអាជ្ញាធរ ថាបើអាជ្ញាធរមិនមានដំណោះស្រាយទេ គាត់ សុំជួយសម្រួលធ្វើយ៉ាងណា អោយគាត់អាចលក់រថយន្តនិងឈើដើម្បីយកថវិការមក ជួសជុលផ្ទះរបស់វីញ ។ ជាងនោះទៅគាត់ក៍សំណូមពរដល់អាជ្ញាធរ ក៍ដូចជាមន្ត្រីនៃមន្ទីសាធារណះការខេត្ត មេត្តាជួយពិនិត្យនិងដាក់ស្លាកសញ្ញារសំគាល់ផង ឬក៍ធ្វើរបងសុវត្ថិភាពដើម្បីការពារនូវគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាញឹកញ៉ាប់ ។
អ្នកស្ត្រីបញ្ជាក់ថា ផ្ទះលោកស្រីត្រូវបានរថយន្តបុកត្រូវ ចំនួន២លើកមកហើយ និងមានជាច្រើនទៀតបានក្រឡាប់នៅផ្នែកខាងក្រោយផ្ទះរបស់គាត់ ហើយច្រើនរថយន្តដែលបង្ករគ្រោះថ្នាក់ចរាចរណ៍នៅទីនោះ ភាគច្រើនអ្នកមកពីចំងាយដែលមិនបានស្គាល់ផ្លូវ ។ពីព្រោះទីតាំងខាងលើជាចំនុចផ្លូវកោងខ្លាំង ហើយមិនមានស្លាកសញ្ញារ ឬក៍របងចំណាំងផ្លាតការពារនោះឡើយ ។




































