អាជ្ញាធរ​ស្រុក​ឆ្លូង​ជួបប្រជុំ​ជាមួយ​ក្រុមអាជីវករ​ដែ​ល​រងគ្រោះ​ដោយ​អគ្គី​យ៍​ភ័យ ដើម្បី​ស្វែងរក​ដំណោះស្រាយ សង់​តូប​លក់ដូរ​ឡើងវិញ​

0
????????????

 ​ក្រចេះ​៖ អាជ្ញាធរ​ស្រុក​ឆ្លូង​ដឹកនាំ ដោយ​លោក អភិបាលស្រុក ហេង ស៊ីថា កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ បាន​បើក​កិច្ចប្រជុំ​ជាមួយ បងប្អូន​ក្រុម អាជីវករ​ដែល​រងគ្រោះ ដោយ​អគ្គី​យ៍​ឆេះ​តូប​នៅ​ផ្សារ​ឆ្លូង កាលពីពេល​កន្លងទៅ ។​

????????????
????????????

នៅក្នុង​ជំនួប​ជា​រវាង​អាជ្ញាធរ​និង​ក្រុមអាជីវករ គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ក្នុងការ​សាងសង​តូប​លក់ដូរ​ឡើងវិញ ធ្វើយ៉ាងណា​ដើម្បី​រៀបចំ​អោយ​សោភ័ណភាព និង​អណាម័យ​ត្រឹមត្រូវ ។ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ ស្រុក​បើក​កិច្ចប្រជុំ​រកដ​ណោះ​ស្រាយ​ជូន​ក្រុម អាជីវករ​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​តូប ខ​ណះ​ដែល​នៅមាន​ខ្វែងគំនិត​គ្នា​នៅឡើយ​នោះ ។​

????????????
????????????

​ ​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ហេង ស៊ីថា អភិបាលស្រុក​ឆ្លូង បាន​អះអាងថា​ក្នុងនាម​អាជ្ញាធរ​លោក​ខិតខំ​ជួយ​សម្របសម្រួល​អោយមាន​សណ្តាប់ធ្នាប់ មិន​ឲ្យ​សាងសង​បែប អនាធិបតេយ្យ ត្រ​រូ​វ​រក្សា​អនាម័យ សោភណភាព ល្អ​ស្អាត ជានិច្ច​។​
​ ​ដោយឡែក​ប្លង់​ផ្សារ​អាជ្ញាធរ​ជា​អ្នកចេញ​ឲ្យ​បងប្អូន​អាជីវករ​ដើម្បី​ធ្វើតាម តែ​ប្រសិន បើ​បង ប្អូន​អាជីវករ​មិន​យល់ព្រម​តាម​ប្លង់​របស់​អាជ្ញាធរ អាចធ្វើ​ដោយ​ខ្លួនឯងបាន ដោយ​មិន មានការ បង្ខិតបង្ខំ​ឲ្យ​ធ្វើតាម​នោះឡើយ ។

????????????
????????????

ទន្ទឹម​ជាមួយនឹង​ការព្រមព្រៀង​ឲ្យ​អាជីវករ​សាងសង​តូប​ដោយ​ខ្លួនឯង​តាម​ប្លង់គោល​ស្រុក​ឬ​សម្រេច​ធ្វើ​ដោយ​ខ្លួនឯង​នោះ​ផងដែរ ប៉ុន្តែ​ក្រុមអាជីវករ​សម្តែង​នូវ​ការបារម្ភ​ខ្លាច បាត់បង់​ទំហំ​តូប ព្រោះតែ​ការយក​ចំណី​ដី​តូប​នោះ​ទៅធ្វើជា​ផ្លូវ​សម្រាប់ ឲ្យ​អ្នកទិញ​ចេញចូល ស្រួល​ធ្វើដំណើរ​៕ គួរ​បញ្ជាក់ថា ទីតាំង​ឆេះ​តូប​ខាងលើនេះ គឺជា​របស់​រដ្ឋ​ដែលជា​កម្ម​សិទ្ឋិ​របស់​គ​ណះ​បក្ស តែ​ត្រូវបាន​ប្រជាពលរដ្ឋ​សង់​តូប​លក់​អ៊ី​វ៉ាន់ ប៉ុន្តែ​បន្ទាប់ពី​ឆេះ​តូប​រួម​មក បងប្អូន​អាជីវករ​បានស្នើរ​ដល់​អាជ្ញាធរ​ស្រុក សុំ​ជា​កម្ម​សិទ្ឋិ​ស្របច្បាប់​ដើម្បី​សាងសង់​តូប​ថ្មី​នោះ តែ​ត្រូវបាន​អាជ្ញាធរខេត្ត​បានសម្រេច​ប្រគល់អោយ​ទៅ​បងប្អូន​ក្រុមអាជីវករ តែ​ត្រូវ​សាង់​ខ្លួនឯង បង់​ព​ន្ឋ​ភាស៊ី​តាម​ធម្មតា ។

????????????
????????????