ខេត្តកណ្តាលៈ បុរសវ័យ65ឆ្នាំម្នាក់រពិសដៃយកដៃទៅស្ទាបច្របាច់ប្រដាប់ភេទ កុមារី
អាយុ9ឆ្នាំម្នាក់ កាលពីថ្ងៃទី29ខែ មេសា ឆ្នាំ2015កន្លងទៅ ត្រូវបានសមត្ថកិច្ចប៉ូលិស
ប៉ុស្តិរដ្ឋបាលឃុំឈើទាល ស្រុកកៀនស្វាយចាប់វៃខ្នោះដៃ តាមបណ្តឹងរបស់ឪពុកម្តាយ
កុមារីរងគ្រោះ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ
រស់ ភី ភេទ ប្រុស អាយុ 65ឆ្នាំ នៅថ្ងៃទី 2ខែ ឧសភា ឆ្នាំ 2015 នៅផ្ទះជនសង្ស័យ
ស្ថិតនៅភូមិ ឈើទាល ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានលួងលោមក្មេង
ស្រីរងគ្រោះរូបនោះឲ្យទៅផ្ទះរបស់គាត់យកផ្លែឈើហូប ឆ្លៀតពេលនោះ បុរសវ័យ ចំ
ណាស់ព្រើល បានធ្វើសកម្មភាពកដៃទៅលូកស្ទាបច្របាច់ប្រដាប់ភេទក្មេងស្រីរហូត
ដល់ដាច់សាច់ហើម បង្កការឈឺចាប់រយៈពេល 5 ថ្ងៃ ទើបឪពុក ម្តាយ កុមារីរងគ្រោះ
បានដឹង ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឋបាលឃុំឈើទាលតែម្តង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច ប៉ូលិសប៉ុស្តិបានចុះទៅឃាត់ខ្លួនជនសង្ស័យ មក
សាកសួររួចកសាងសំណុំរឿង បញ្ជូនទៅអធិការស្រុកកៀនស្វាយចាត់ការបន្ត ។
ដោយឡែកក្រុមគ្រូពេទ្យបានបញ្ជាក់ថាកុមារីរងគ្រោះគឺហើមសាច់កន្លែងប្រដាប់
ភេទតែមិនបានដាច់ស៊ីជំរៅនោះទេ ។បច្ចុប្បន្ន ជនសង្ស៏យ ត្រូវបានប៉ូលិស
ព្រហ្មទណ្ឌស្រុកកៀនស្វាយ កសាងឯកសារ បន្តបញ្ជូនទៅស្នងការខេត្តកណ្តាល
ចាត់ការតាមនិតិវិធីច្បាប់ ៕



































