(កណ្តាល)៖ អាជីវករលក់មាសនៅផ្សារកំពង់ចម្លង ត្រូវបានក្រុមចោរប្រដាប់អាវុធកាំ
ភ្លើងខ្លី២ដើម បានប្លន់ភ្ជង់យកអស់មាសចំនួន១០តម្លឹងលុយ៤០០០ដុល្លារនិងប្រាក់
រៀល១០លានរៀល នេះបើតាមការអះអាងរបស់ របស់មន្ត្រីនគរបាលស្រុកលើកដែក
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា ករណីប្លន់បានកើតឡើងនៅម៉ោងប្រមាណ
៤និង៣០នាទី ថ្ងៃទី២៥ ខែឧសភានេះ នៅចំណុចផ្លូវលំភូមិអម្ពិលទឹកឃុំកំពង់ភ្នំ ស្រុក
លើកដែកខេត្តកណ្តាល។ក្រុមចោរទាំងនោះជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌
ក្រហមគ្មានស្លាកលេខប្រដាប់ដោយកាំភ្លើងខ្លី ២ដើម ពណ៌ទឹកប្រាក់ ។
អាជីវករដែលរងនូវការប្លន់នោះមានឈ្មោះឆេង ស្រីម៉ៅ អាយុ៥២ឆ្នាំ ជាអាជីវករលក់
មាសនិងដូរប្រាក់ នៅផ្សារកំពង់ចម្លង ស្ថិត ក្នុងភូមិអម្ពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។ករណីប្លន់នេះកើតឡើងខណៈដែលជនរងគ្រោះជិះម៉ូតូឌុបចេញពីផ្សារអ្នកលឿង សំដៅមកផ្ទះ លុះដល់ផ្លូវលំជិតដល់ផ្ទះក៏មានករណីប្លន់កើតឡើងតែម្តង ។
ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ជនសង្ស័យជាក្រុមចោរប្លន់នោះ
មានមាឌធំដំបង, អ្នកឌុបពាក់អាវពណ៌សាច់ និងអ្នកភ្ជង់ពាក់អាវពណ៌ស បានជិះ
គេចខ្លួនបាត់ដោយសុវត្ថិភាព ។ តាមការ សន្និដ្ឋានរបស់នគរបាល ក្រុមចោរអាចជិះ
គេចខ្លួនទៅកាន់ខេត្តព្រៃវែង។បន្ទាប់ពីកើតហេតុកម្លាំងនគរបាលបានចេញអន្តរាគមន៍ និងតាមស្វែងរកចាប់ខ្លួនជនសង្ស័យ ៕



































