1​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេកុង​ត្រូវបាន​ចុះ​ពិនិត្យ​ដោយ​ក្រុម​វិ​ស្វ័ករ​ចិន​ផ្នែក​ស្ពាន​

0

​ខេត្តស្ទឹងត្រែងៈ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​-​សេកុង​ដែល​រង​ការ​ប្រះ​ស្រាំ​ដោយ​មិនទាន់​ដឹង​ពី​មូ​ហេតុ​ច្បាស់លាស់​នៅឡើយ​នោះ​។​នៅ​រសៀល​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៥​នេះ មន្ទីរ​សាធារណ​គារ​ខេត្ត រួម​និង​ក្រុម​ជំនាញ​វិ​ស្វ័ករ​ចិន​ផ្នែក​ស្ពាន របស់​ក្រុមហ៊ុន​ចិន​សៀង​ហៃ​គ្រុបDSCN06_15.37 ដឹកនាំ​ដោយ​ឯកឧត្តម​លឹម ទ្រី​ដេ​នី​ន​អនុរដ្ឋលេខាធិការ​ក្រសួង​ស​ធា​រណៈការ និង​ដឹក​ជ​ញ្ជួ​ន បាន​ចុះ​ពិនិត្យមើល​ស្ពាន​កន្លែង​ដែល​រង​ការ​ប្រេះស្រាំ​ដើម្បី​វិភាគ​រក​មូលហេតុ​ជាក់លាក់​។​លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត​បាន​ឲ្យ​ដឹងថាៈ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេកុង បាន​ស្ថាបនា​ឡើង ក្រោម​កម្ចី​ឥន្ទ​ទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​ការសាងសង់ ចំណាយ​ទឹកប្រាក់​អស់​ជាច្រើន​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ស៊ា​ង ហៃ គ្រុប​។​
​លោក​បន្តថា​ស្ពាន​នេះ​បានចាប់ផ្តើម​ស្ថាបនា​នៅ​ថ្ងៃ​១៨​មេសា​២០០៤ ហើយ​បានបញ្ចប់​ការសាងសង់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​២៩​មេសា​២០០៨ មាន​ប្រវែង​១​ពាន​០៥៧​ម៉ែត្រ និង​ទំហំ​ទទឹង​មាន​ប្រវែង​១១​ម៉ែត្រ ។DSCN0078
​លោក​ប្រ​ធា​មន្ទីរ​បាន​បន្តថា​ចំពោះ​បញ្ហា​ស្ពាន​ប្រេះស្រាំ​នេះ​លោក​ពុំទាន់​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា​មកពី​ការដឹកជញ្ជូន​លើស​ទំ​ម្ង​ន់ ឬ​មក​បច្ចេកទេស​នោះទេ ព្រោះ​ហួស​សមត្ថភាព​របស់លោក ទុក​ឲ្យ​ក្រសួង​ជា​អ្នកធ្វើកា​រវិ​ន្និ​ច្ច័​យ​។​លោ​កថា​លោក​បាន​រាយ​ការ​ណ៏ អំពី​បញ្ហា​ខាងលើនេះ​ជួន​ក្រសួង​រួចហើយ ដើម្បី​ផ្តល់​អ្នកជំនាញ​មក​ធ្វើការ​វិន្និច្ឆ័យ​រក​មូល​ហេតុ​ពិតប្រាកដ​។​លោក​បន្តថា​នៅ​រសៀល​ថ្ងៃនេះ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​រួម​និង​មន្ត្រី​ក្រុម​ជំនាញ​វិ​ស្វ័ករ​ចិន​ផ្នែក​ស្ពាន​និង​ចុះមក​ពិនិត្យ​។​DSC05163
​នៅក្នុង​ការចុះ​ពិនិត្យមើល​ស្ថានភាព​ស្ពាន របស់​ក្រុម​វិ​ស្វ័ករ​ចិន​ផ្នែក​ស្ពាន​មិនបាន​បញ្ជាក់​ពី​មូល​ហេតុថា​មកពី​មូលហេតុ​អ្វី​នោះទេ​។​តែ​ដោយឡែក​ឯកឧត្តម​លឹម ទ្រី​ដេ​នី​ន​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បាន​អះអាងថា​ស្ពាន​នេះ មិនជា​មានការ​ខូចខាត​ធ្ងន់ធ្ងរ ដែលថា​មិនអាច​ដំណើរការបាន​នោះទេ តែ​យើង​ក៏ត្រូវ​ការថែទាំ​វិញ​ផងដែរ ដូច្នេះ​នៅតែ​បម្រើ​ការងារ​បាន​រហូត ទោះជា​មិនទាន់​ថែទាំ ក៏​នៅតែ​ចរាចរណ៍​ដឹកជញ្ជូន​ធម្មតា យើង​ត្រឡប់​ទៅវិញ​និង​ប្រជុំ​គ្រប់​ជំនាញ​ទាំងអស់ ដើម្បី​រក​វិធីសាស្ត្រ​ថែទាំ​យ៉ាងម៉េច​អោយ​វា​ស្អាតបាទ ហើយ​និង​ផ្សព្វផ្សាយ​ដល់​មហាជន​ទាំ​អស់ អោយបាន​ជ្រាបថា​មិនមាន​ការ​ធ្ងន់ធ្ងរ​ដល់​វៃ​ស្ពាន​ចោល​នោះទេ​៕