ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យបានម្នាក់និងវត្ថុតាងគ្រឿងញៀនបានចំនួន៥ថងតូច ។ហេតុការណ៍បង្ក្រាបគ្រឿងញៀននេះកើតឡើងកាលវេលា
ម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរះសេនីយ៍ទោធិនស៊ិនដេតប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបាននិយាយថា ក្រោយពីបានទទួលព៌ត័មានពីនគបាលសម្ងាត់រួចមកកំលាំងរបស់លោកបានសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលពីលោកផាន់វណ្ណារ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងបានធ្វើការតាមដានស្រាវជ្រាវរកមុខសញ្ញា ចែកចាយគ្រឿងញៀនខាងលើនេះ រហូតឈានមកដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះឡុងជាលី ភេទប្រុស អាយុ៣៧ មានមុខរបរជាងកាត់កញ្ចក់រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត និងមានស្រុកកំណើត ភូមិពោធិស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម រួមទាំងបានដកហូត បាន
វត្ថុតាង មួយចំនួនរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយទឹកកកចំនួន៥ថងតូច ទូរស័ព្ទដៃ១គ្រឿង ម៉ូតូចំនួន១គ្រឿង និងកាបូបដៃ១ ។ក្រោយពីឃាត់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានសួរនាំ និងបានឆ្លើយសារភាពថា គ្រឿងញៀនទាំងអស់នេះពិតជារបស់គេពិតមែន និងបានប្រព្រឹត្តបទល្មើស ចែកចាយគ្រឿងញៀនផងដែរ។បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យ រួមទាំងវត្ថុតាងគ្រឿងញៀនខាងលើទាំងអស់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




































