ស្រះ​ទឹក​ដែល​ជនជាតិ​វៀតណាម​លួច​ជីក​នៅ​ចំណុច​ត្រួតស៊ីគ្នា​រវាង​កម្ពុជា និង​វៀ​ណា​ម​

0

​ខេត្តរតនគិរីៈ​កម្លាំង​ចម្រុះ​ស្រុក​អូរ​យ៉ា​ដាវ​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​វរៈ​ការពារ​ព្រំដែន​គោក រួមមាន​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២៣ និង​យោធា​វរៈ​ការពារ​ព្រំដែន​គោក​លេខ​១០២​ព្រមទាំង​កម្លាំង​ទីបញ្ជាការ​ស្រាល ដែល​ពិនិត្យ​ចំណុច​ដែល​ជនជាតិ02​វៀតណាម​មក​ជីក​ស្រះ​ទឹក​ចំនួន​៥​កន្លែង និង​ប្រើ​គ្រឿងចក្រ​ជីរ​ណ្តៅ​ធំៗ​ជាច្រើន​ហិកតា​នៅក្នុង​ភូមិសាស្ត្រ​តំបន់​ត្រួតស៊ីគ្នា​ចំណុច​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ភូមិ​សេ​សៅ ឃុំ​យ៉ាណា​ង ស្រុក​ឌឹ​ក​គើ ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ។​
​លោក​ហេង រតនា ស្នងការរង​ទទួល​បន្ទប់​កិច្ចការ​ព្រំដែន​បាន​ឲ្យ​ដឹងថា បញ្ហា​ជនជាតិ​វៀតណាម​លួច​ចូល​ជីក​ស្រះ​៥​កន្លែង​នោះ​លោក​បាន​ជួន​របាយ​ការ​ទៅ​ថ្នាក់លើ​ហើយ ថ្នាក់លើ​នឹង​ប្រជុំ​សម្រេច​ឲ្យ​លប់​ស្រះ​នោះ​វិញ​ឫ​យ៉ាងណា​នោះ លោក​ពុំទាន់​បានដឹង​ទេ ចាំមើល​ប្រហែល​៤-៥​ថ្ងៃ​ទៀត​ទើប​ដឹង​។​
​ ​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​បាន​ឲ្យ​ដឹងថា ស្រះ​ទឹក​ទាំង​៥​កន្លែង​ដែល​ជនជាតិ​វៀតណាម​យក​គ្រឿងចក្រ​ចូល​ជីក​នោះ រំលោភ​មកលើ​ត្រង់​តំបន់​ត្រួតស៊ីគ្នា​ចំណុច​និយាម​កា​ទី​១ លេខ 0775794. 1515564 និយាម​កា​ទី​២ លេខ 0775792. 1515588 និយាម​កា​ទី​៣ លេខ 0775516. 1516086 និយាម​កា​ទី​៤0775424. 1516124 និយាម​កា​ទី​៥ 0775528. 1516308 នៃ​GPS WGS84 ហើយ​ចំណុច​នៃ​និយាម​កា​នីមួយៗ​រំលោភ​ចូល​ពី​ខ្សែ​ទឹកដី​ប្រទេស​វៀតណាម​មកលើ​ចំណុចសូន្យ ព្រំដែន​កម្ពុជា​ចាប់ពី​១៩៩.២​ម៉ែត្រ​រហូត​ទៅ​៣៧៩.៥​ម៉ែត្រ​។​01

​ ​លោករ​ចំ ជីប នាយប៉ុស្តិ៍​ភូមិ​ឡុំ និង​លោក​អនុសេនីយ៍ទោ លី ស៊ា​ង​ហួត មេបញ្ជាការ​កងអនុសេនាធំ​លេខ​ទី​១ នៃ​មូលដ្ឋានទ័ព ការពារ​ព្រំដែន​គោក​វរៈ​លេខ​១០២ បាន​ត្អូញត្អែរ​ដូចគ្នាៗ​ថា ភូមិសាស្ត្រ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ ទៅ​លេខ​៤០​មាន​ចំងាយ​៥៥​គីឡូម៉ែត្រ មាន​ប៉ុស្តិ៍​សង្កេត​ការ​ចំនួន​១១ ពុំទាន់​មាន​បង្គោល​ព្រំដែន​ពិតប្រាកដ​នោះទេ ហើយ​កម្លាំង​ការពារ​ក៏​តិច ដូច្នេះ​មានការ​លំបាក​ក្នុងការ​ដើរល្បាត​ណាស់ ធ្វើអោយ​ងាយស្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​ឈ្លាត​ឱកាស​ជ្រាត​ចូលធ្វើ​សកម្មភាព​។ ហើយ​ស្នើរ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​ផ្លូវ​តាម​បន្ទាត់​ព្រំដែន​ដែលមាន​ចំងាយ​៥៥​គីឡូម៉ែត្រ​នេះ​ផង ព្រោះ​មន្ត្រី​វរៈ​ការពារ​ព្រំដែន​ពិបាក​និង​ល្បាត​មើល​ល្បិច​ជនជាតិ​វៀតណាម​រំលោភ​លើ​អធិបតេយ្យភាព​ខ្មែរ​ណាស់​៕04
​តា​ជួង​