ភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​រីក​ដូច​ផ្សិត​សមត្ថកិច្ច​មើលរំលង​

0

​ខេត្តរតនគិរី៖ សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ក្រុង​បាន​លុង​ហាក់​ពុំទាន់​អនុវត្ត​ចំពោះ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​លើ​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​កាន់កាប់​នោះឡើយ​​ ​ប្រជាពលរដ្ឋ​បានលើកឡើង​ស្រដៀង​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភាPIC_0279 ឆ្នាំ​២០១៥ ខណៈដែល​ឃើញ​ល្បែងភ្នាល់​បាល់ និង​កត់​កន្ទុយលេខ​ខុសច្បាប់​ដែលមាន​ទីតាំង​ទី​១​នៅ​ហាង​កាហ្វេ​អ្នក​លឿង​ខាងកើត​ផ្សារ ស្ថិតនៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ទី​២​ទល់មុខ​សណ្ឋាគារ​រតនៈ​ស៊ី​ធី ផ្ទះ​លេខ​៨ ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ទី​៣​នៅ​ទល់មុខ​សាខា​ពន្ធដា​ខេត្ត​។ ល្បែងភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​ទាំងនោះ​សង្ស័យ​មាន​អ្នកធំ​ជា​ខ្នងបង្អែក​មើលទៅ​បានជា​កត់​និង​ភ្នាល់​បាន​ដោយ​រលូន​ដូច្នេះ​។PIC_0277
​ ​សាក្សី​ដែល​ធ្លាប់​ញៀន​ល្បែង​បាន​បញ្ជាក់ថា ក្នុងនោះ​មានការ​ភ្នាល់​បាល់ និង​កត់​កន្ទុយលេខ​មាន​ទីតាំង​ធំៗ​ដែល​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​នេះ​។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ​មិនអាច​ទំនាក់ទំនង​ម្ចាស់​ទីតាំង​នេះ​បានទេ​។ លោក​ហួត បុរី អធិការ​ក្រុង​បាន​លុង​បាន​បញ្ជាក់ថា លោក​មិនទាន់​ឲ្យ​កម្លាំង​របស់លោក​ស៊ើប​គ្រប់​ជ្រុងជ្រោយ​ទេ ព្រោះ​លោក​ទើបតែ​មកកាន់​តំណែង​ថ្មី​។​PIC_0276
​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​ទីតាំង​ភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​នេះ​បាន​បើក​ជា​យូរ​ឆ្នាំ​មកហើយ ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប​ទេ​មានតែ​ចុះមក​ដើម្បី​ប្រយោជន៍​តែប៉ុណ្ណោះ​។​​ ​ប្រជាពលរដ្ឋ​បន្តទៀតថា​ល្បែងស៊ីសង​នៅទីនេះ​អាច​ជាការ​លាក់បាំង​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្រុង​បាន​លុង​ដើម្បី​លាភសក្ការៈ ហើយ​មិន​ឲ្យ​ថ្នាក់លើ​ដឹង ដូចជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែល​កំពុងមាន​វិធានការ​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​៕PIC_0283