បន្ទាយមានជ័យ៖ លោក ថោង សុខាំភូ ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ មួយថ្ងៃនៃការផ្ទុះបាតុកម្មទៅជាហឹង្សា វាយម្ទេចរថយន្ត អាគាការិយាល័យគយនិងរដ្ឋករគយ ក្រុងប៉ោយប៉ែត និងបិទផ្លូវជាតិខេល៥ កាលពីរសៀលម្សិលមិញរបស់កម្មករអូសរទះ
ប្រមាណជាង១០០នាក់ បានធ្វើអោយបានត់ចំណូលពន្ធគយដែលចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជា១ពាន់លានរៀល ។
លោកបញ្ចាក់បន្ថែមទៀតថា ជាធម្មតាច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃគយរកចំណូលពន្ធពីការនាំទំនិញចេញចូលបានពី១ពាន់លានរៀលទៅ២ពាន់លានរៀល ចំណែកហេតុការណ៍ម្សិលមិញនេះគយរកចំណូលបានតែជា៥០០លានរៀលតែប៉ុណ្ណោះ បានជាង១ពាន់លានរៀល ។ ការលើកឡើងទាំងអស់ខាងលើនេះបន្ទាប់ពីគណៈកម្មាការចម្រុះ ដែលមានអគ្គនាយករងនៃអគ្គនាយកកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះមកខេត្តបន្ទាយមានជ័យ ជួបនិងអភិបាលខេត្តកាលពីព្រឹកថ្ងៃទី២៦ នៅនិងសាលាខេត្តមុននិងចុះទៅពិនិត្យការខូចខាតនៃផលប៉ះពាល់ នៅការិយាល័យគយប៉ោយប៉ែត ។
អ្វីដែលនាំអោយលកើតអំពើហឹង្សាខាងលើលោកបានអះអាងថា គឺដោយសារកម្មករអូសរទះស្នើរសុំ ចំនួន៣ គឺ ១, មិនអោយគយត្រួតពិនិត្យដែលដឹកតាមរទះពីប្រទេសថៃចូលកម្ពុជា តាមច្រលទ្វារអន្តរជាតិប៉ោយប៉ែត ២, លើកលេងការយកពន្ធលើទំនិញ ចំនួន៣០កេះ ដែលដឹកតាមរទះមួយថ្ងៃ២ជើង ៣, ស្នើរអោយនគរបាលអន្តោប្រវេសន៍កុំយកលុយថ្លៃធ្វើសៀវភៅឆ្លងដែន តំលៃ៧០បាតសម្រាប់រយៈពេល៧ថ្ងៃ ( សៀវភៅឆ្លងដែននេះកម្មករអូសរទះនេះអាចចេញចូលដីថៃមួយថ្ងៃប៉ុន្មានជើងក៏បានសម្រាប់រយៈពេល៧ថ្ងៃ ) ការទាមទានេះវាមានទំហំធំដែលថ្នាក់ខេត្តមិនអាចដោះស្រាយបាន ។ បើយើងអនុញ្ញាតមិនយកពន្ធ៦០កេះក្នុងមួយថ្ងៃសម្រាប់រទះមួយ តើរទះអូសមានរហូតដល់ជាង៩០០បាត់ចំនូលពន្ធប៉ុន្មាន ?
ប្រធានសាខាគយខេត្តបន្ទាយមានជ័យ រូបនេះបានបន្តទៀត ចំពោះការខូចខាត និងនីតិវិធី ដែលត្រូវដោះស្រាយរឿងនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនបង្ករ និងជនដែលនៅពីក្រោយខ្នងរបស់កម្មករអូសរទះមកអនុវត្តតាមច្បាប់ ហើយចំពោះការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនដែលកម្មករគុបនិងវាយកម្ទេច រថយន្ត អាគារការិយាល័យ និងបំបុកទម្លុះទ្វារគឺទុកអោយគណៈកម្មាការចម្រុះមួយដែលរួមមានតំណាងអាជ្ញាធរដែលដី ស្ថាប័ណតុលាការ សមត្ថកិច្ចគយ និងសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត ធ្វើការសើបអង្គេត ស្រាវជ្រាវរកការពិតដែលនៅពីក្រោយអំពើរហឹង្សានេះ ជូនសាធារណៈជនបានជ្រាបនាពេលខាងមុខ ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តល់បទសំភាសន៍ដល់អ្នកសារព័ត៍មានជំវិញហេតុការណ៍នេះដែរ គឺលោកលើកឡើងថា អាជ្ញាធរក៏ដូចជាសមត្ថកិច្ចបានប្រើគ្រប់វិធីសម្របសម្រួលដោះស្រាយ និងបញ្ជៀសនូវហឹង្សា ទាំងឡាយទៅលើកម្មករតាំងពីព្រឹករហូតដល់ថ្ងៃរសៀល តែពួកគាត់នៅតែដាច់ខាតទាមទាអោយខានតែបាន រហូតដល់ប្រើហឹង្សាមកលើទ្រព្យរដ្ឋ និងឯកជន ហើយអ្វីដែលសមត្ថប្រើ់ប្រាស់អាវុធគឺដើម្បីទប់ស្កាត់កុំអោយកម្មករសម្រុកចូលទៅការិយាល័យគយ ដែលអាចប៉ះពាល់នូវឯកសារ និងអាចបង្ករហឹង្សាដល់មន្ត្រីគយ ឬសមតត្ថកិច្ច ។ លោកក៏បានបញ្ជាក់ផងដែរថា កម្មករអូសរទះគួរតែយល់ពីតួនាទីរបស់ខ្លួនជាអ្នកស៊ីឈ្នួល ដឹកទំនិញមិនត្រូវតវ៉ាដូចខាងលើជំនួសឈ្មួញឡើយ ។ ព្រោះថា ការយកពន្ធគឺជាភារៈកិច្ចរបស់គយដើម្បីរកចំណូលចូលរដ្ឋ មិនមែនចូលបុគ្គលណាម្នាក់ឡើយ ។
បើតាមរបាយការណ៍របស់អាជ្ញាធរក្រុង កាលពីល្ងាចម្សិលមិញទ្រព្យសម្បត្តិរដ្ឋ និងឯកជនរួមមានរថយន្តរបស់មន្ត្រីគយចំនួន៧គ្រឿងរងការខូចខាតយ៉ាងតំណំ និងបែកកញ្ចក់ បង្អួចទ្វារ របស់ការិយាល័យគយ និងបានធ្វើអោយរបួសសន្តិសុខគយចំនួនម្នាក់ ។
គួរបញ្ចាក់ថា ហេតុការណ៍ហឹង្សាខាងលើបានបំបែកហ្វូងកម្មករអូសរទះអោយរត់ចែកជើងគ្នាបន្ទាប់ពីកម្មករអូរទះបំរុងសម្រុកចូលការិយាល័យគយ ត្រូវបានកំលាំងអាវុធហត្ថបាញ់ឡើងលើគំរាមជាច្រើនគ្រាប់ ៕



































