ផ្ទុះ​ធុង​កាស ឆេះ​រោង​លក់​អាហារ​នៅ​ព្រៃ​ប្រស់​របួស​មនុស្ស​២​នាក់​

0

​កំពង់ធំ​=​កាលពីរ​រសៀល​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​២៦ ខែឧសភា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ព្រៃ​ប្រស់ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ប្រស់ ឃុំ ព្រៃ​ប្រស់ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ មាន​គ្រោះថ្នាក់​មួយ​កើតឡើង​ដោយសារ តែ​ផ្ទុះ​ធុង កាស ឆេះ​រោង ប្រក់​ស្បៅ អស់​ដំបូល​លើ របួសស្រាល​២​នាក់ និង​ខូចខាត​សម្ភា​រះ​ផ្ទះបាយ​មួយចំនួន ដោយសារតែ​ធុង​កាស​មាន​សភាព​ចាស់​ពេក​និង​ប្រើប្រាស​ជា​យូរ​មកហើយ​ធ្វើអោយ​ច្រេះ​ចាប់ គួបផ្សំ​និង​កំដៅថ្ងៃ​ក្ដៅ​ខ្លាំង រហូតដល់​៤០​អង្សា​ផង​នោះ ធ្វើអោយ ធុង​កាស ដែល​កំពុង​ចំអិន​អាហារ​អោយ​ភ្ញៀវ​ផ្ទុះ​ឆេះ​តែម្ដង​។​
ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​កាស​នេះ លោក ខេន ឈុន​គ័​រ អធិការនគរបាល​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​អោយដឹងថា ការឆេះ​នេះ​មិន​បណ្ដាលអោយ​មនុស្ស​ណា​ម្នាក់​របួស​ធ្ងន់ធ្ងរ​នោះទេ​ព្រោះ​ចំហាយ​ធុង​កាស​បាន​ជះ​មកលើ​ខ្លួន​អ្នក​ចំអិន​ម្ហូ​មមែ​ន តែដោយសារ​តែ​អ្នក​ចំ​ងិន​ម្ហូប​គាត់​បាន​ស្លៀកពាក់​សំលាក់បំពាក់​ក្រាសៗ​ទើប​ពុំ​បណ្ដាលអោយ​គាត់​របួស​ធ្ងន់ធ្ងរ​នោះទេ​។​Image49 - Copyបន្ទាប់ពី​ពន្លត់ភ្លើង​រលត់​ប៉ុន្មាន​នាទី​ក្រោយមក​ក៏​ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ក្នុងនោះដែរ​លោក អធិការ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ ធុង​កាស​ចាស់ៗ បើ​គួរ​បោះចោល​ក៏​បោះ​ទៅ​កុំ​សោកស្ដាយ ប្រយ័ត្ន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត នេះ​ចាត់ទុកជា​សំណាងល្អ​ដែល​មិ​គ្រោះថ្នាក់​ដល់​ជីវិត ម្យ៉ាង​ពេលនេះ​អាកាសធាតុ​ក្ដៅ​ខ្លាំង​សុំអោយ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​៕ ប៊ុន រិទ្ធី